អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សំណុំ​រឿង​ផ្លូវ​វេង​ស្រេង៖ ៦ឆ្នាំ​ក្រោយ ជន​រង​គ្រោះ​នៅ​តែ​ដង្ហោយ​រក​យុត្តិ​ធម៌​

ព្រឹត្តិការណ៍ហិង្សាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤ (រូបភាពឯកសារ)
ព្រឹត្តិការណ៍ហិង្សាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤ (រូបភាពឯកសារ) @សហការី

ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ គឺ​ជា​គម្រប់​ខួប​៦ឆ្នាំ​នៃ​ការ​បង្រ្កាប​ដោយ​ហិង្សា​របស់​អាជ្ញាធរ​កម្ពុជា​ទៅ​លើ​ក្រុម​កម្មករ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​នៅ​ផ្លូវ​វេង​ស្រេង​កាល​ពី​ឆ្នាំ​២០១៤​។ មន្រ្តី​សង្គម​ស៊ីវិល​ដែល​រង​គ្រោះ មាន​ទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ​ផង គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការ​ងារ និង សិទ្ធិ​មនុស្ស​Central នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​រំលឹក​ពី​ព្រឹត្តិ​ការណ៍​ហិង្សា​នោះ និង ទាម​ទារ​រក​យុត្តិ​ធម៌។ លោក​វន់ ពៅ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដូច្នេះ​ថា៖ 

ផ្សាយពាណិជ្ជកម្ម

សូមរំលឹ​កជូនបន្តិចថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្រុមកម្មករ និង មន្រ្តីសង្គ​មស៊ីវិលចំ​នួន២៤នាក់ ត្រូវបា​នអាជ្ញាធរប្រើ​ប្រាស់អំពើ​ហិង្សាលើ និង ចាប់ខ្លួននៅក្នុ​ងអំឡុងពេ​លតវ៉ាឡើងប្រា​ក់ខែកម្មក​រកាត់ដេរនៅផ្លូវវេងស្រេង រាជធា​នីភ្នំពេញ​។ នៅថ្ងៃបន្ទា​ប់ គឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ក្រុមមន្ត្រី​អង្គការសង្គមស៊ី​វិលចំនួ​ន១១នាក់ រួមទាំងលោ​កវន់ ពៅត្រូ​វបានអាជ្ញាធ​រចាប់បញ្ជូន​ទៅឃុំខ្លួននៅក្នុង​ពន្ធនាគារត្រ​ពាំងថ្លុង នៅក្នុង​ខេត្តត្បូងឃ្មុំ។ រីឯកម្ម​ករចំនួន១៣នា​ក់ផ្សេងទៀត​ត្រូវបានដោះលែ​ងឱ្យមានសេរីភា​ពវិញ។

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចោ​ទក្រុមមន្ត្រី​អង្គការសង្គ​មស៊ីវិលទាំ​ងនេះពីប​ទញុះញង់ឲ្យ​ប្រ ព្រឹត្តិអំពើ​ហឹង្សារមានស្ថា​នទម្ងន់ទោស បង្កអំពើ​ហិង្សា និងវា​យបំផ្លាញទ្រព្យសម្ប​ត្តិសាធារណៈ និងឯក​ជន។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ពួក​គេត្រូវបាន​តុលាការកាត់ទោសឱ្យ​ជាប់ពន្ធ​នាគា៤ឆ្នាំ និងពិន័​យជាប្រាក់ចំ​នួន៨លា​នរៀល។ ប៉ុន្តែ​ទោសនេះត្រូវអនុ​វត្តត្រឹមថ្ងៃទី​៣០ ឧសភា ឆ្នាំ២០១៤​ប៉ុណ្ណោះ។ កាលពី​អំឡុងឆ្នាំ២០១៥ ក្រុមមន្រ្តី​អង្គការស​ង្គមស៊ីវិល​ទាំងនេះបានដា​ក់ពាក្យបណ្តឹងទៅ​កាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងការសម្រេចរ​បស់តុលាការសា​លាដំបូងរាជធា​នីភ្នំពេញ តែមកដល់​ពេលនេះមិនត្រូវទាន់​ត្រូវបាន​ចាត់ការ​នៅឡើយ។ នេះបើ​តាមការប​ញ្ជាក់របស់​លោកវន់ ពៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ