អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​ជួយ​សម្រួល​ដល់​អ្នក​ទេសចរ​ជាង​៥០០​នាក់ ឲ្យ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ បន្ទាប់​ពី​នាវា​ដែល​ពួក​គេ​ជិះ​ត្រូវ​បាន​រើស​អើង​ចត​ពី​ប្រទេស​ដទៃ​

នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែ ​ក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​
នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែ ​ក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​ Reuters

នាវា​ទេសចរណ៍​ខ្នាត​យក្ស​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ Westerdam នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​ហើយ បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​នាវា​មួយ​នេះ មិន​ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​ប្រទេស និង​កោះ​ចំនួន​៦ កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រោម​ហេតុ​ផល​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​។ ការ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ នៅ​ពេល​នេះ ត្រូវ​លោក ហ៊ុន សែន ប្រាប់​កាសែត Fresh News​ថា ជា​សកម្មភាព​មនុស្ស​ធម៌​មួយ ក្នុង​ការ​បង្ហាញ​ប្រាប់​ទៅ​ពិភព​លោក​ថា កម្ពុជា​មិន​រើស​អើង​ជាតិ​សាសន៍ និង​ជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។ 

ផ្សាយពាណិជ្ជកម្ម

នាវាទេ​សចរណ៍ខ្នាត​យក្សដ៏ប្រណិតមួ​យគ្រឿងរប​ស់សហរដ្ឋ​អាមេរិកឈ្មោះ​ Westerdam នេះមានផ្ទុកអ្នកទេសចរ និង បុគ្កលិ​កបំរើការងា​រសរុបជាង​២២០០នាក់ រួមមាន៤១ ជាតិសាសន៍ ក្នុងនោះ មានជនជា​តិអាមេរិក​ច្រើនជាងគេ រហូតដល់៦​៥១នាក់ បន្ទាប់ម​កជនជាតិកា​ណាដា ២៧១នាក់ និងអង់គ្លេ​ស១២៧នាក់ រួម​នឹងជាតិសា​សន៍ដទៃ​ផ្សេងទៀត។ នាវាទេ​សចរណ៍នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America ដែល​មានមូលដ្ឋា​ននៅសហរដ្ឋ​អាមេរិក។

លោក ឃាង ភិរម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុបាន​ថ្លែងថា គោលបំ​ណងនៃការចូល​ចតរបស់នាវានេះ គឺមិនមែ​នចូលមក​កំសាន្តនោះទេ តែដើម្បីផ្ទេរអ្ន​កដំណើ​ររបស់ខ្លួនមួ​យចំនួន ដែលត្រូវការដោះ​ដូរមធ្យោបា​យធ្វើដំណើ​រតាមរយៈយ​ន្តហោះវិញ។ ជាក់ស្តែងម​កទល់នឹង​មានពេល​នេះមានអ្នក​ដំណើរជាង​៥០០នាក់ដែល​សម្រេចប្តូរមធ្យោ​បាយធ្វើដំ​ណើរបស់ពួកគេ ដោយកម្ពុជា មិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្ម​ផ្សេងៗ​នោះឡើយ​។

តាមអ្ន​កនាំពាក្យរូបនេះ ការងារ​នៅចំពោះមុខពេ​លនេះ រដ្ឋបាល​ខេត្តបានរៀបចំក្រុ​មការងារចំ​ពោះកិច្ច រួមមាន​មន្ត្រីនគបាល​អន្តោប្រវេសន៍ អ្នកជំ​នាញការពីស្ថា​តទូតអាមេរិក និងពិ​សេសមន្រ្តីជំ​នាញសុខាភិបាល ឡើងទៅ​ពិនិត្យដល់​លើនាវាផ្ទាល់ ហើយ​ប្រសិនបើមានក​រណីសង្ស័​យមានជំងឺរ​ណាមួយ នឹងត្រូវយក​សំណាកទៅ​តាមដាន និងពិនិ​ត្យនៅវិទ្យា​ស្ថានប៉ាស្ទ័​រភ្លាមៗ​។

លោក ឃាង ភិរម្យ បន្តថាក្រុមកា​រងារខេត្តព្រះសីហនុ​ក៏បានរៀបចំ​រថយន្តក្រុង ប្រមាណ៣០ គ្រឿងសម្រាប់ដឹកជ​ញ្ជូនអ្នកដំណើ​រជាង៥០០នាក់នេះ ពីនាវាទៅ​កាន់ព្រលា​នយន្តហោះកង​កេងខេត្តព្រះសីហនុ ហោះទៅកាន់អាកា​សយានដ្ឋានអន្តរជា​តិភ្នំពេញ និងហោះហើ​របន្តទៅកាន់ប្រ​ទេសគោលដៅដែលពួក​គេបាន​កំណត់។ ទោះយ៉ាងណា​ អភិបាលខេត្តព្រះ​សីហនុបានបញ្ជាក់ប្រា​ប់អ្នកកា​សែតដែរថា ការងារនេះ គឺត្រូវធ្វើ​ឡើងរយៈពេលតែ​១ថ្ងៃប៉ុណ្ណោះ ដោយមិនអនុ​ញ្ញាតឲ្យអ្នកទេស​ចរទាំងនោះស្នាក់​នៅខេត្តព្រះ​សីហនុទេ។

ទាក់ទង​ទៅនឹងការអ​នុញ្ញាតរបស់​កម្ពុជាឲ្យនាវា​អាមេរិកចូល​ចតនៅ​ពេលនេះ លោក Patrick Murphy ឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំកម្ពុ​ជាដែរ បានសរសេ​រនៅលើបណ្តា​ញសង្គម Twitter របស់លោកផងដែរ ដោយលោ​កបានអរគុណដល់​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បញ្ជាក់ថា ទូត​អាមេរិក បានបញ្ជូនក្រុ​មការងារ ទៅកាន់ខេត្ត​ព្រះសីហនុ ដើម្បីធ្វើ​ការជាមួយនាវា Westerdam និងអាជ្ញា​ធរកម្ពុជា ក្នុងការជួ​យព​លរដ្ឋអាមេរិក ឲ្យបានចា​កចេញ និងឲ្យពួក​គេវិលទៅ​កាន់គោលដៅ​នានារៀងៗ​ខ្លួនវិញ បន្ទាប់​ពីបានចូល​មកកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ