អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឆ្នាំ​២០១៧៖ វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​អន់​បំផុត​ក្នុង​ចំណោម​១១៣​ប្រទេស

សំឡេង ១១:២៥
World Justice Project ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សន្ទស្សន៍​នីតិរដ្ឋ (Rule of Law Index)
World Justice Project ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សន្ទស្សន៍​នីតិរដ្ឋ (Rule of Law Index) @worldjusticeproject

World Justice Project ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ទើប​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សន្ទស្សន៍​នីតិរដ្ឋ (Rule of Law Index) ដោយ​បាន​វាយ​តម្លៃ​ថា នីតិរដ្ឋ​នៅ​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទី​១១២​លើ​១១៣​ប្រទេស ហើយ​ក្នុង​នោះ បញ្ហា​យុត្តិធម៌​សង្គម (Civil Justice) គឺ​អន់​ជាង​គេ​ក្នុង​ចំណោម​១១៣​ប្រទេស។ ចំណាត់​ថ្នាក់​នេះ មាន​ន័យ​ថា នីតិរដ្ឋ​នៅ​កម្ពុជា ស្ថិត​នៅ​លើ​ប្រទេស​វេណេស៊ុយ​អេឡា​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​១១៣​ប្រទេស ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧-២០១៨​នេះ។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា បាន​ទាត់​ចោល​របាយការណ៍​នេះ នឹង​បាន​ចាត់​ទុក​ថា ជា​របាយការណ៍​លាប​ពណ៌​មិន​ពិត​មក​លើ​ប្រទេស​កម្ពុជា។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ