អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​មាន​ទីប្រឹក្សា​ផ្ទាល់ ​២១​ នាក់ និង​ជំនួយការ​​ ៣៤ នាក់

ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។
ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។ @rfi/siv channa

ព្រះមហាក្សត្រ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ​តែង​តាំង​ទី​ប្រឹក្សា និង​ជំនួយ​ការ​ថ្មី សម្រាប់​លោក​នាយក​រដ្ឋ​មន្ដ្រី ​ហ៊ុន សែន។ ព្រះ​រាជក្រឹត្យ ​ចុះ​ថ្ងៃ​ទី​២៧​កញ្ញា បាន​ត្រាស់​បង្គាប់​ឲ្យ​បញ្ចប់​តំណែង​ទី​ប្រឹក្សា​ផ្ទាល់ និង​ជំនួយ​ការ លោក​នាយករដ្ឋមន្ដ្រី​កម្ពុជា ដែល​បាន​ទទួល​ការ​តែង​តាំង ​មុន​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ​ឆ្នាំ​២០១៣។ ព្រះរាជក្រឹត្យ បាន​តែង​តាំង​ថ្មី នូវ​ទី​ប្រឹក្សា​ផ្ទាល់ ២១​រូប ព្រម​ទាំង​ជំនួយការ​ថ្មី ៣៤​រូប សម្រាប់​លោក​នាយករដ្ឋមន្ត្រី។ ​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នាយករដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អាណត្តិ​​ថ្មី ទើប​តែ​បាន​បង្កើត៕ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ