អានតួអត្ថបទ
អវកាស

ទីភ្នាក់ងារអវកាសអឺរ៉ុប បាញ់បង្ហោះតេឡេស្កុប ដើម្បីទៅសិក្សាលម្អិតពីភពក្រៅប្រព័ន្ធព្រះអាទិត្យ

Cheops បាញបង្ហោះដោយ ESA ថ្ងៃទី​១៨ធ្នូ
Cheops បាញបង្ហោះដោយ ESA ថ្ងៃទី​១៨ធ្នូ ESA

​ថ្ងៃ​ពុធ ទី​១៨ធ្នូ ទីភ្នាក់ងារអវកាសអឺរ៉ុប បាន​បាញ់បង្ហោះតេឡេស្កុបអវកាស ដើម្បីទៅសិក្សាលម្អិតអំពីភពក្រៅប្រព័ន្ធព្រះអាទិត្យ។ នេះ​គឺ​ជាការ​បាញ់​បង្ហោះ​តេឡេស្កុ​ប​អវកាស លើកទី​៣ហើយ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០១៩នេះ។

ផ្សាយពាណិជ្ជកម្ម

តេឡេស្កុបអវកាស របស់​ទីភ្នាក់ងារអវកាសអឺរ៉ុប នេះ មាន​ឈ្មោះថា​ ឃីអប់សឺ (Cheops)​។ ​ ឃីអប់សឺ មាន​បេសកម្ម​​ឈ្វេង​យល់​លម្អិត​បន្ថែមទៀត ​ពីភព​ក្រៅ​​ប្រព័ន្ធព្រះអាទិត្យ ដែលគេ​​ធ្លាប់​បាន​រក​ឃើញ​រួច​ហើយ​ ហើយ​និង​សិក្សា​ប្រៀប​ធៀប​បន្តទៀត​ពី​របកគំហើយ​​ភព​ផ្សេង​ៗ​ដែល​អាច​បង្ក​ជីវិត​បាន។ នេះបើ​តាម​ការបញ្ជាក់​របស់​តារាវិទ្យុ Didier Queloz ជ័យលាភីណូបែល​រូប​វិទ្យា ២០១៩។

​ទីភ្នាក់ងារអវកាសអឺរ៉ុប សន្និដ្ឋាន​ថា សព្វថ្ងៃនេះ អាច​មាន​ភព​និង​ផ្កាយ​ ប្រហែល​ជា​១ពាន់​លាន​ នៅក្នុង​ប្រព័ន្ធកាឡាក់ស៊ី។ ហើយ​ គេ​នឹងប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​ភពនិងផ្កាយ​ទាំងអស់​នោះ​ដើម្បី​​សិក្សាវិភាគ​​មើល។​ នេះយោង​តាម​ប្រសាសន៍​របស់​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​លោក​ David Ehrenrich។ អ្នក​មើលការ​ខុស​ត្រូវ​គម្រោង​រូប​នេះ បន្តទៀតថា ការ​សិក្សា​ អង្កេត និង​ឈ្វេង​យល់​ពី​ភពនិងផ្កាយ​ផ្សេងៗ គឺ​អាច​ឱ្យ​គេ​ប្រៀបធៀប​និង​យល់​កាន់តែ​ច្បាស់ពី​ភព​ផែន​ដី​យើង ព្រ​មទាំង​យល់​រឹត​តែ​ច្បាស់​ពី​កំណកំណើត​ជីវិត​នៅ​លើ​ទ្វីប​លោក​ ហើយ​នឹង​រក​ភព​ថ្មី​ផ្សេងទៀត ដែល​មាន​លក្ខខណ្ឌ​ស្រដៀងគ្នា​ អាចឱ្យ​ជីវិតមនុស្ស​និង​សត្វ​​រស់​នៅ​បាន។​

គួរ​បញ្ជាក់ថា ការ​បាញ់បង្ហោះតេឡេស្កុបអវកាសលើក​នេះ គឺ​ដឹកនាំដោយទីភ្នាក់ងារអវកាសសហភាព​អឺរ៉ុប (ESA) និង​​ប្រទេស​​ស្វីស ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រអ៊ីតាលី បារាំង អង់គ្លេស​ និង​ស្វីស​ ជាដើ​ម​។ ហើយ​ចំណែក តេឡេស្កុប​ ឃីអប់សឺ ដែល​ហោះ​ចេញ​នៅថ្ងៃនេះ​ នឹង​ត្រូវ​ផ្ញើ​លទ្ធផលត្រឡប់​មក​ផែន​ដី​ នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ