អានតួអត្ថបទ
ចិន-អាហ្វ្រិក

ចិន​បង្កើន​ជំនួយ​ដល់​អាហ្វ្រិក

លោក​ហ៊ូ ជីនតាវ ទទួល​ស្វាគមន៍​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ក្នុង​ពេល​បើក​សន្និសីទ​ចិន-អាហ្វ្រិក នៅ​ប៉េកាំង ថ្ងៃទី១៩ កក្កដា ២០១២
លោក​ហ៊ូ ជីនតាវ ទទួល​ស្វាគមន៍​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ក្នុង​ពេល​បើក​សន្និសីទ​ចិន-អាហ្វ្រិក នៅ​ប៉េកាំង ថ្ងៃទី១៩ កក្កដា ២០១២ REUTERS/Andy Wongl

សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៥​រវាង​ចិន​និង​អាហ្វ្រិក​បាន​ផ្តើម​ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា​នេះ នៅ​ទី​ក្រុង​ប៉េកាំង​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​ចិន។ នៅ​ក្នុង​ឱកាស​សន្និសីទ​នេះ ដែល​ចូលរួម​ដោយ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ប្រធានាធិបតី​បេណាំង ​(Bénin) ប្រធាន​សហភាព​អាហ្វ្រិក និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ហ៊ូ ជីនតាវ​បាន​ប្រកាស​បង្កើន​ទ្វេ​ដង​ប្រាក់​កម្ចី​របស់​ចិន​ដល់​ហ្វ្រិក។

ផ្សាយពាណិជ្ជកម្ម

ប្រាក់​កម្ចី​របស់​ចិន​ដល់​អាហ្វ្រិក នឹង​កើន​ទ្វេ​ដង​ចាប់​ពី​ពេល​នេះ​ត​ទៅ កើន​ដល់​ ២០ ០០០ លាន​ដុល្លារ។ នេះ​ជា​ការ​បញ្ជាក់​អះអាង​របស់​លោក​ប្រធានាធីបតី​ចិន ហ៊ូ ជីនតាវ (Hu Jintao) នា​ឱកាស​សន្និសីទ​ចិន-អាហ្វ្រិក​លើក​ទី​៥​ដែល​បាន​ផ្តើម​ឡើង​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា​នេះ។ សន្និសីទ​នេះ​ប្រព្រឹត្ត​ទៅ​បី​ឆ្នាំ​ម្តង ហើយ​កាល​ពី​ឆ្នាំ​២០០៩ នា​ឱកាស​សន្និសីទ​ចិន-អាហ្វ្រិក​នៅ​ Charm el-Cheikh ប្រទេស​អេហ្ស៊ីប ចិន​បាន​ប្រកាស​បង្កើន​ប្រាក់​កម្ចី​ឱ្យ​គ្រប់​ ១០ ០០០​លាន​ដុល្លារ​ដល់​ទ្វីប​អាហ្វ្រិក។

សេចក្តី​សម្រេច​ចិត្ត​នេះ​របស់​លោក​ហ៊ូ ជីនតាវ ស្តែង​ឱ្យ​ឃើញ​នូវ​មហិច្ឆតា​កាន់​តែ​ធំ​របស់​ចិន ក្នុង​ការ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​អាហ្វ្រិក។ គោលដៅ​ចំបង​របស់​ចិន គឺ​ប្រមូល​ទិញ​សម្បត្តិ​ធម្មជាតិ​របស់​អាហ្វ្រិក ជាពិសេស​ប្រេង​កាត យក​មក​បំប៉ន​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន។

បន្ថែម​ពី​លើ​នេះ លោក​ប្រធានាធិបតី​ហ៊ូ ជីនតាវ​ក៏​បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​នឹង​បង្កើន​ជំនួយ​ដល់​អាហ្វ្រិក នៅ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រមុខរដ្ឋ​ចិន​បាន​សន្យា​ថា នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាហ្វ្រិក​ចំនួន​១៨ ០០០​នាក់ ហើយ​ថា​នឹង​បញ្ជូន​បុគ្គលិក​ពេទ្យ​ចិន​ចំនួន​៣០ ០០០​នាក់​ទៅ​កាន់​អាហ្វ្រិក​ចាប់​ពី​ពេល​
នេះ​ត​ទៅ។

សូម​ជម្រាប​ថា ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាហ្វ្រិក​គិត​ជា​ទឹក​ប្រាក់ មាន​រហូត​ដល់​ទៅ​១៦ ៦៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១។ ដោយ​ឡែក វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក​គិត​ជា​ទឹក​ប្រាក់ មាន​រហូត​ដល់​ទៅ​១ ៤៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ ហើយ​ក្រុមហ៊ុន​ចិន​ចំនួន​យ៉ាង​តិច​២ ០០០​កំពុង​តែ​រកស៊ី​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ