អានតួអត្ថបទ
អាកាសធាតុ

អ្នក​ឯកទេស​ឈឺ​ក្បាល​នឹង​​ផែនដីពន្យឺត​ល្បឿន​ឡើង​កម្តៅ

ទឹកកកធ្លាក់​ខ្លាំង​នៅ​ប្រទេស​បារាំង​ឆ្នាំ​២០១២
ទឹកកកធ្លាក់​ខ្លាំង​នៅ​ប្រទេស​បារាំង​ឆ្នាំ​២០១២ REUTERS/Fabian Bimmer

ការឡើងកំដៅ​នៃ​ភព​ផែនដី ក្នុង​​ល្បឿន​យឺត នារយៈ​ពេល​ ១៥​ឆ្នាំ​ចុងក្រោយ​នេះ កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​ឯកទេស​ផ្នែក​​អាកាសធាតុ​ ឈឺក្បាល​និង​​​ជួប​ការ​ស្មុគស្មាញខ្លាំង​នាពេល​នេះ ព្រោះ​ក្រុម​អ្នក​ឯកទេស​នេះ ធ្លាប់​តែ​បាន​​លើក​ឡើង​អំពី​គំរូ បញ្ចេញ​ឧស្ម័ន​កាបូនិកច្រើន នឹង​ធ្វើ​ឱ្យ​ផែនដី ឡើង​កំដៅ ប៉ុន្តែ​ពេល​នេះ ការ​បញ្ចេញ​ឧស្ម័ន​ពុល​កើន​ឡើង​ជា​លំដាប់ ឯ​សីតុណ្ហភាព​ បែរ​ជា​ឡើង​តិច​ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

អ្នក​ឯកទេស​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​វិវឌ្ឍន៍​​នៃ​អាកាសធាតុ ហៅកាត់​ជា​ភាសា​បារាំង​(Giec)  ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន ១៩៥​ប្រទេស នឹងត្រូវ​ជួប​ពិភាក្សា​គ្នា​នាទីក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែត នៅ​ថ្ងៃសុក្រទី ២៧​ កញ្ញា​នេះ ដើម្បី​អាច​​ចេញ​របាយការណ៍ផ្លូវការ​បញ្ជាក់​អំពី​​ការ​ឡើង​សីតុណ្ណភាព​នៃ​ភព​ផែនដី​ ​០,៨អង្សារ គិត​ចាប់​ពី​សតវត្សរ៍​ទី ២០​មក និង​បន្ត​ឡើង​ជា​រហូតមក​​ដល់​សតវត្សរ៍​ទី​២១​នេះ។ ប៉ុន្តែ​របាយការណ៍​នោះ​ក៏ទំនង​​នឹង​ត្រូវ​បង្ហាញ​ពី​ស្ថានភាព​បន្ថយ​ល្បឿន​នៃ​ការ​ឡើង​​​ឡើង​កម្តៅនៃ​ភពផែន​ដី​ ដោយ​​ឆ្នាំ​១៩៩៨ ឆ្នាំ​ដែល​មាន​អាកាសធាតុ​ក្តៅ​ជាពិសេស​ខុសប្លែក​ពី​សព្វមួយ​មិន​ធ្លាប់​មាន​នោះ ល្បឿន​នៃ​ការ​ឡើង​កម្តៅ​មាន​​ត្រឹម​តែ​០,០៥អង្សារ​​ជា​មធ្យម​ក្នុង​មួយ​ទសវត្សរ៍​ប៉ុណ្ណោះ​ ទល់​នឹង​០,១២អង្សារបើ​បប្រៀប​ទៅឆ្នាំ​១៩៥១ ។

 
ការ​បន្ថយ​ល្បឿននេះ​​ដែល​ទំនង​ជា​មិន​រំខាន​ដល់​គំរូ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​មែន​ ប៉ុន្តែ​បាន​និង​កំពុង​ធ្វើ​ឱ្យ​អ្នក​ឯកទេស​វិល​វល់​យ៉ាង​ខ្លាំង។ គ្រប់​គ្នា​បាន​ដឹង​និង​បាន​ឮ រហូត​មក​ថា​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ ជាឧស្ម័ន​បំពុល​បរិយាកាស​ ​នាំ​ឱ្យ​ភព​ផែន​ដី ឡើង​កម្តៅ។

ពេល​នេះ​ឧស្ម័ន​កាបូនិក​បញ្ចេញ​ចោល​កើន​ឡើង​ជា​លំដាប់ ឯ​សីតុណ្ហភាព​បែរ​ជា​ឡើង​តិច​ជាង​ការប៉ាន់​ប្រមាណ​ទុក​ កាលពី​ជាង​១០​ឆ្នាំ​មុន​ទៅ​វិញ ?! ការ​ចោទ​ប្រកាន់​ទៅ​លើ​តួនាទី​របស់​មនុស្សខាង​បញ្ចេញ​ឧស្ម័ន​កាបូនិក ​មិន​ទាន់​ទាំង​ត្រូវ​បាន​អារកាត់​រក​ដំណោះស្រាយ​ចេញ​ផង ពេល​នេះ​ត្រូវ​រក​មុខ​អ្នក​ថ្មី​ទៀត​ឬ​យ៉ាងណា ?! ការសិក្សា​កំពុង​បន្ត ហើយ​ថ្មីៗ​នេះ គេ​បាន​លើក​ឡើង​អំពី​លទ្ធភាព​ធម្មជាតិ​បង្ក​ឡើង​ដោយ​មហាសមុទ្ទ​ ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ទសវត្សរ៍ ​ស្រូប​យកអស់​​កម្តៅអស់​ ឱ្យ​ផ្ទៃ​សមុទ្ទ​ត្រជាក់​វិញ​ដូច្នេះ។

ប៉ុន្តែ​ដរាប​ណា​រក​មូលហេតុ​មិន​ទាន់​ឃើញ​ ​​​​អ្នក​ឯកទេស​ផ្នែក​អាកាស​ធាតុ​នៅ​តែ​​ទាមទារ​ឱ្យ​មាន​ការ​បន្ត​អនុវត្ត​គំរូ​ល្អ កាត់​បន្ថយ​ការ​​បញ្ចេញ​ឧស្ម័ន​កាបូនិក​​ ព្រោះ​នារយៈ​ពេល​ជាង​ដប់​ឆ្នាំ​​ចុង​ក្រោយ​នេះ នៅ​ពេល​រដូវ​ក្តៅ​អាកាសធាតុ​ក្តៅ​ខ្លាំង ​មើល​ឃើញ​ជាក់​ស្តែង​ សញ្ញា​នៃ​ការ​ឡើង​កម្តៅ​ក៏​ត្រូវ​បាន​ស្តែង​ឱ្យ​ដឹង​ ដូច​ជា ទឹកកក​នៅ​តំបន់​ប៉ូល​រលាយ ​កម្ពស់ទឹក​សមុទ្ទ​ឡើង​ មាន​តែ​ករណី​ក្តៅជ្រុល​ឬ​ត្រជាក់​ជ្រុល​ប៉ុណ្ណោះ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ