អានតួអត្ថបទ
បទយកការណ៍

ខនហ្វីរេល ​ជា​ក្រុមហ៊ុន​ខ្មែរ​ដែល​មាន​ការ​វិនិយោគ​ពី​បារាំង​ ឈ្នះ​ពាន​រង្វាន់​ការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​នៅ​កម្ពុជា​

សំឡេង ០៨:២២
លោក​ហៃ លីអ៊ាង​ (រូបកណ្តាល) ​កំពុង​ទទួល​ពាន​រង្វាន់​ការ​ទទួល​ខុស​ត្រូវ​សង្គម​ ផ្នែក​អភិបាល​កិច្ច​សេដ្ឋកិច្ច​ល្អ​ពី​លោកសុខ​ ចិន្តា​សោភា​។
លោក​ហៃ លីអ៊ាង​ (រូបកណ្តាល) ​កំពុង​ទទួល​ពាន​រង្វាន់​ការ​ទទួល​ខុស​ត្រូវ​សង្គម​ ផ្នែក​អភិបាល​កិច្ច​សេដ្ឋកិច្ច​ល្អ​ពី​លោកសុខ​ ចិន្តា​សោភា​។ @RFI

ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​នៅ​កម្ពុជា​ ដែល​ជា​បណ្តាញ​សហគ្រិន​និង​ធុរជន​បារាំង​បំពេញ​ការងារ​នៅ​តាម​ក្រុមហ៊ុន​តូច​ធំ​នានា​ ក្នុង​គោល​បំណង​លើក​ស្ទួយ​ការ​អនុវត្ត​ល្អៗ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា​ បាន​រៀប​ចំ​ពិធី​ប្រគល់​ ពាន​រង្វាន់​ដល់​ក្រុមហ៊ុន​បារាំង​ដែល​មាន​ការ​ទទួលខុស​ត្រូវ​ផ្នែក​សង្គម​នៅ​កម្ពុជា ​នៅ​ល្ងាច​ថ្ងៃ​ទី​ ២៦ ​មីនា​ នៅ​ឯ​សណ្ឋាគារ​សូហ្វីតែល ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​៣​ប្រភេទ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​បារាំង​ទាំង​ឡាយ​ណា ​ដែល​មាន​ស្នាដៃ​រួម​ចំណែក​ការ​ពារ​បរិស្ថាន​ ផលប៉ះ​ពាល់​សង្គម​ និង​អភិបាល​កិច្ច​សេដ្ឋកិច្ច​។ ការ​ប្រកួត​ប្រជែង​ជា​លើក​ដំបូង​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​ហ៊ុន​ចំនួន ​១៣ ​នៅ​កម្ពុជា​។ ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុនខ្មែរ​មួយ​ផងដែរ​ ដែល​មាន​ហ៊ុន​បារាំង​ចូលរួម ​បាន​ឈ្នះពាន​រង្វាន់​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម ​ផ្នែក​អភិបាល​កិច្ច​សេដ្ឋកិច្ច​។ នោះ​គឺ​ក្រុម​ហ៊ុន ​ខនហ្វីរេល ​ដែល​ជា​ការ​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ហៃ ​លីអ៊ាង​។ លោក​អ្នក​នាង​នឹង​បាន​ស្តាប់​ព័ត៌មាន​លម្អិត​ជា​បន្ត​ទៀត ​នៅ​ក្នុង​បទយការណ៍​​របស់​ប្រាក់ ធីតា​។ ដូច្នេះ​សូម​ស្តាប់​ដូច​ត​ទៅ​៖ ​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ