អានតួអត្ថបទ
កូឡុំប៊ី

យន្តហោះ​​ដឹក​​ក្រុម​បាល់ទាត់​​ក្លឹប​មួយ​​នៅ​​ប្រេស៊ីល​​បាន​​ធ្លាក់​​ក្នុង​​ប្រទេស​​កូឡុំប៊ី​ ស្លាប់​​៧៦នាក់​

ក្រុម​កីឡាករ​បាល់ទាត់​នៃ​ក្លឹប Chapecoense ដែល​រងគ្រោះ​ក្នុង​ការ​ធ្លាក់​យន្តហោះ
ក្រុម​កីឡាករ​បាល់ទាត់​នៃ​ក្លឹប Chapecoense ដែល​រងគ្រោះ​ក្នុង​ការ​ធ្លាក់​យន្តហោះ NELSON ALMEIDA / AFP

យន្តហោះ​ដែល​ដឹក​ក្រុមកីឡាករ​បាល់ទាត់​ក្លឹបប្រេស៊ីល​ ​Chapecoense បាន​ធ្លាក់​នៅជិត​ក្រុងMedellin​ក្នុង​ប្រទេស​កូឡុំប៊ី នៅ​យប់ថ្ងៃ​ចន្ទ​ម្សិលមិញ​ ធ្វើអោយ​មាន​មនុស្ស​ស្លាប់​៧៦នាក់ និង​នៅរស់​៥នាក់។ យន្តហោះ​ដឹក មនុស្ស​សរុប​៨១នាក់។ ​​ក្រុម​បាល់ទាត់​ប្រេស៊ីល​ត្រូវ​ចូលរួម​ការប្រកួតមួយ នៅ​កូឡុំប៊ី ​សម្រាប់​ពាន​​​​អាមេរិក​ខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដែល​ធ្លាក់នៅ​កូឡុំប៊ី​យប់មិញ​នេះ ពាក់​ស្លាក​CP២៩៣៣ ​ដឹកមនុស្ស​​៨១នាក់ ក្នុងនោះ​មាន​​​​ក្រុមកីឡាករ​បាល់ទាត់​ក្លឹបប្រេស៊ីល​ ​Chapecoense អ្នកសារព័ត៌មាន​ ​បូករួម​ទាំង​​​បុគ្គលិក​​បម្រើការ​យន្តហោះ​៩នាក់។ យប់មិញ​នេះ ​យន្តហោះ​​​បាន​ធ្លាក់​នៅCerro Gordo ​ភាគកណ្តាល​​​កូឡុំប៊ី ជិត​​ក្រុង Medellin។

យន្តហោះ​នេះបាន​​​ចាកចេញ​​​ពី​ប្រេស៊ីល រួច​​​ចុះចត​នៅ​សាន់តា គ្រូស ​ប្រទេស​បូលីវី មុន​នឹង​បន្តដំណើរ​មក​កូឡុំប៊ី។ ​នៅ​កូឡុំប៊ី ​ក្រុម ​បាល់ទាត់​ក្លឹបប្រេស៊ីល​ ​Chapecoense ត្រូវ​ប្រកួត​ជាមួយ​ក្រុម Atletico Natcional សម្រាប់​ពាន​​​អាមេរិក​ខាងត្បូង Copa Sudamericana។

អាជ្ញាធ​របាន​រក​ឃើញ​សាកសព​មនុស្សជា​​ច្រើននាក់។ ចំនួន​​អ្នក​ដែល​នៅរស់ ​​មា​នតិចតួច ​​​​ត្រូវ​បាន​គេ​ដឹកយក​​ទៅ​មន្ទីរពេទ្យ។ ​តាម​មើល​ យន្តហោះ​ប្រហែល​ជា​បានអស់សាំង ​នេះ​បើ​យោងតាម​​អាជ្ញាធរ​កូឡុំប៊ី។ ​​គេពិបាក​នឹង​​ចូល​ទៅ​កន្លែង​ដែល​យន្តហោះ​ធ្លាក់​ ដោយសារ​តែ​អាកាសធាតុ​មិន​​អំណោយផល។

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA បាន​ចូលរួម​សំដែង​ការ​សោកស្តាយ​​​ចំពោះ​ជន​រងគ្រោះ និង​ក្រុមគ្រួសារ​ពួកគេ៕

RFI

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ