អានតួអត្ថបទ
បរិស្ថាន

ផែនដីឡើងកម្តៅបណ្តាលមកពីទង្វើរបស់មនុស្ស

ស្ថាន​ភាពដី​ដែល​ក្រុម​អ្នកឯកទេស​សិក្សា​ដើម្បី​វាយតម្លៃ​អំពី​ការឡើង​កម្តៅនៃ​ភពផែនដី។​
ស្ថាន​ភាពដី​ដែល​ក្រុម​អ្នកឯកទេស​សិក្សា​ដើម្បី​វាយតម្លៃ​អំពី​ការឡើង​កម្តៅនៃ​ភពផែនដី។​ IPCC

សីតុណ្ហភាព​នៃ​ភព​ផែនដី នឹង​ត្រូវ​បន្ត​កើនឡើង ពី ០,៣ ទី​៤,៨អង្សារ នៅ​ឆ្នាំ​២១០០ ហើយ​កំរិត​កម្ពស់​ទឹក​សមុទ្ទ​ ក៏​នឹង​ត្រូវ​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែរ។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​អង្កេត​របស់​ក្រុម​អ្នក​ឯកទេស​អាកាសធាតុ ដែល​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ផលវិបាក​អាកាសធាតុ​នេះ បង្ក​ឡើង​យ៉ាង​ប្រាកដ​ដោយ​​ស្នាដៃ​របស់​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយ​ការណ៍​ថ្មី ដែល​ទើប​អនុម័ត​ជា​ស្ថាពរ នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រុម​អ្នក​ឯកទេស​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​អភិវឌ្ឍន៍​អាកាសធាតុ (Giec) បាន​ប្រមើល​មើល​ឃើញ​ថា​ កម្ពស់​ទឹក​សមុទ្ទ​ នឹង​ត្រូវ​ឡើង​ពី ២៦​ស.ម. ទៅ ៨២ស.ម. នៅ​ឆ្នាំ​២១០០។ សម្រាប់​ក្រុម​អ្នក​វិទ្យាសាស្ត្រ គឺ​ពិត​ខ្លាំង​ណាស់​ដែល​ថា បុព្វហេតុ​នៃ​ការ​ឡើង​កម្តៅ​​របស់​​ភពផែនដី ជា​ស្នាដៃ​របស់​មនុស្ស​នោះ។ នៅ​ក្នុង​របាយការណ៍​កាលពី​ឆ្នាំ​២០០៧ ក្រុម​អ្នក​ឯកទេស​មាន​ជំនឿ​ត្រឹម​៩០% ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​សិក្សា​ជាង​៩០០០​ករណី​ ដើម្បី​អាច​ចេញ​ជា​សេចក្តី​សន្និដ្ឋានជាង​៣០​សន្លឹក​នៅ​ឆ្នាំ​២០១៣​នេះ ភាព​ប្រាកដថា​ ​ស្នាដៃ​មនុស្សជា​អ្នក​បំផ្លាញ​​អាកាសធាតុ ​បាន​ឡើង​ដល់​៩៥%។

 

លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​ថ្លែង​ស្វាគមន៍​ការងារ​របស់​ក្រុម​អ្នក​ឯកទេស​ Giec។ របាយការណ៍​ថ្មី​នេះ ជា​សំអាង​ដ៏​សំខាន់​មួយ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ជា​សមាជិក​ទាំង​អស់​ សម្រេច​កិច្ច​កិច្ច​ព្រមព្រៀង​ដ៏​មានមហិច្ឆតា​ ប្រឆាំង​នឹង​ការ​ប្រែប្រូល​​អាកាសធាតុ​ នៅ​ឆ្នាំ​២០១៥។ នេះ​បើ​តាមប្រសាសន៍​លោក​បាន​គីមូន​ដដែល។ ការចរចា​ស្តី​ពី​អាកាសធាតុ​ដើម្បី​ទទួល​បាន​កិច្ច​ព្រមព្រៀង​​អន្តរជាតិ​នៅ​ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ប៉ារីស ដែល​ចង់​កំណត់​កម្មវត្ថុ​ ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​១៩៥​ ទប់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី​ ត្រឹម​ក្រោម​២អង្សារ។

នៅ​ក្នុង​ប្រតិកម្ម​យ៉ាង​ទាន់​ហន់​ជាពិសេស​មួយ លោក​ប្រមុខ​ការទូត​អាមេរិក បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ និង​ចាត់​ទុក​របាយការណ៍​អាកាសធាតុ​ថ្មី​នេះ ថា​ជា​សំណុំ​រឿង​ដែល​ទាមទារ​កិច្ច​សហប្រតិបត្តិការ​និង​កិច្ច​សន្យា​ការទូត​ជាង​គេ​បំផុត។ “មាន​តែ​សកម្មភាព​មនុស្ស​ទេ​ដែល​អាច​ជួយ​ ​ពិភពលោក​មិន​បង្ក​ឥទ្ធិពល​អាក្រក់​បំផ្លាញ​ផែនដី។

ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ធ្វើ​អត្ថាធិប្បាយ​រួម​គ្នា​ថា “​ការពិត​ដែល​រំខាន​ចិត្ត​មនុស្ស​ ត្រូវ​បាន​បញ្ជាក់​ ! ការ​ប្រែប្រួល​អាកាសធាតុ​ មាន​ឃើញ​ជាក់ស្តែង និង​ក្នុង​ល្បឿន​ដ៏​គ្រោះថ្នាក់​ ហើយ​សកម្មភាព​មនុស្ស​ជា​ចំណែក​​មួយ​ដ៏​សំខាន់​ក្នុង​ការ​បំផ្លាញ​ភពផែនដី”៕ 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ