អានតួអត្ថបទ

ជំនួប​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​ប្រទេស​អ្នក​មានជាង​គេ​លើ​លោក G២០គ្រប​ជិត​ដោយភេរវកម្ម​ប៉ារីស​

ជំនួប G២០គ្រប​ជិត​ដោយភេរវកម្ម​ប៉ារីស​
ជំនួប G២០គ្រប​ជិត​ដោយភេរវកម្ម​ប៉ារីស​ 网络照片

ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស ដែល​ប្រធានាធិបី​បារាំង​ចាត់​ទុក​ជា​ការ​ប្រកាស​សង្គ្រាម របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមមក បារាំង​បាន​បង្ហាញ​ភាព​ដាច់​ខាត មិន​ចុះ​ញ៉ម ព្រមទាំង​គ្រោង​បញ្ចេញ​ទ័ព​ការពារ​ប្រទេស​ឱ្យ​ឡើង​ដល់​១​ម៉ឺន​នាក់ ... គឺ​ក្នុង​បរិបទ​ដ៏​តាន​តឹង​នេះ ដែល​ជំនួប​ប្រជុំ​នៃ​បណ្តា​ប្រទេស​មហាអំណាច​ទាំង​២០​ដំបូង​លើ​លោក G២០ ត្រូវ​ចាប់​ផ្តើម​ នៅ​ប្រទេស​តួកគី។ ប្រធានាធិបតី​បារាំង​បាន​លុប​ចោល​​ មិន​អញ្ជើញ​ទៅ​ចូល​រួម​កម្មវិធី​នេះ​ទេ ដោយ​ត្រូវ​ជាប់​រវល់​ដោះស្រាយ​វិបត្តិ​ក្នុង​ស្រុក បង្រួម​បង្រួម​ជាតិ​ជា​ធ្លុង​មួយ ជា​ថ្នាក់​ដឹកនាំ​នយោបាយ​ផ្សេងៗ​។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​​​អាមេរិក រុស្ស៊ី ចិន ប្រេស៊ីល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​តួកគី​ហើយ ដើម្បី​ចូល​រួម​ក្នុង​ជំនួប​G២០។ ចំណែក​ខាង​បារាំង​ត្រូវ​តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ការងារ។ ជំនួប​បាន​បើក​ទ្វារ​នៅ​ថ្ងៃ​អាទិត្យ​ទី ១៥ វិច្ឆិកា​ ដោយ​មាន​ការ​ស្មឹង​ស្មាត​រយៈ​ពេល​១​នាទី ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​អំពើ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃ​សុក្រ។

 

ចំណែក​ឯ​វិធានការ​រក្សា​សន្តិសុខ​វិញ ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង ជា​ពិសេស​តែ​ម្តង ក្រុង​មាត់​សមុទ្ទ​របស់​តួកគី​ជាទី​ពេញ​និយម​របស់​ទេសចរ​រុស្ស៊ី បាន​ក្លាយ​ជាប៉ុស្តិ៍​ប៉ូលិស មាន​ការ​ឆែកឆែរ​ ឬ​ចាប់​ខ្លួន​ផង​នូវ​រាល់​ជន​សង្ស័យ​ជា​អ៊ីស្លាម​ជ្រុល​និយម ប៉ូលិស​ទាហាន ១២០០០​នាក់ បាន​ដាក់​ពង្រាយ​ប្រទាក់​ក្រឡា ដូច​របង​ការពារ​ក្រុង បន្ថែម​ពី​លើ​ដោយ​ឧទ្ធម្ភាគចក្រ​ហោះឆ្វែល​ឥត​ឈប់ ក្នុង​ទឹក​ដោយ​ឆ្មាំ​​សមុទ្ទ​ល្បាត​តាម​​ឆ្នេរ អាមេរិក​បាន​ថែម​ទាំង​បញ្ឈរ​នាវា​ផ្ទុក​យន្តហោះ​US-Nay មួយ​គ្រឿង​ប្រចាំ​នៅ​កំពង់ផែ​ក្រុង​ទៀត។

ថ្វី​បើ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ​បាន​កា្លយ​ជា​ប្រធានបទ​នៃ​ជំនួប​​ បាំង​ជិតសំណុំ​រឿង​ក្នុង​របៀប​វារៈ​ដូច​ជា បញ្ហា​ហិរញ្ញវត្ថុ អាកាសធាតុ អន្តោប្រវេសន៍ ការ​ប្រជុំ​នេះ​ក៏​ជា​ឱកាស​មាស​សម្រាប់​ថ្នាក់​ដឹកនាំ​នីមួយៗ ឆ្លៀត​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី និង​ទស្សនវិស័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម។

លោកប្រធានាធិបតី​តួកគី​ ដែល​ជា​ម្ចាស់​ផ្ទះ បាន​ដំឡើង​សំឡេង​ថា ពេល​នេះ​ពាក្យ​សំដី​មិន​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយមទេ តែ​ដល់ដំណាក់កាល​ដែល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ជា​អាទិភាព​ចំបង​ហើយ។ សូម​បញ្ជាក់​ថា តួកគី​ស្ថិត​នៅ​ចំងាយ​ប្រមាណ​តែ​៦០០​គីឡូម៉ែត្រ​ពី​ប្រទេស​ស៊ីរី​ប៉ុណ្ណោះ ! តួកគី​ក៏​ប្រឈម​ខ្លាំង​នឹងការ​គំរាម​កំហែង​របស់​​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ដែល​​មាន​បណ្តាញ​បង្កប់​ក្នុង​ប្រទេស​ ចាំ​បង្ក​សកម្មភាព​ភេរវកម្ម​អត្តឃាត ជាក់​ស្តែង​ភេរវកម្ម​កាលពី​ថ្ងៃ​ទី ១០ តុលា​នៅ​អង់ការ៉ា និង​កាលពី​ថ្ងៃ​ទី​២០​កក្កដា​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តួកគី​បាន​បញ្ចេញ​សំឡេង​មុន​គេ​តាំង​ពី​បាន​ឃើញ​ការ​វាយប្រហារ​ភេរវកម្ម​នៅក្រុង​ប៉ារីស​ភ្លាម ថា​​ត្រូវ​តែ​បោះបង់​ចោល​គំនិត​ដែល​ថា​មាន​ភេរវជនល្អ​និង​អាក្រក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ