អានតួអត្ថបទ
ដាណឺម៉ាក-ស៊ុយអែត

ស៊ុយអ៊ែត-ដាណឺម៉ាកបិទព្រំដែនដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន

ដាណឺម៉ាកចាត់វិធានការត្រួតពិនិត្យ​នៅតាមព្រំដែនដើម្បីទប់ស្កាត់​លំហូរជនភៀសខ្លួន
ដាណឺម៉ាកចាត់វិធានការត្រួតពិនិត្យ​នៅតាមព្រំដែនដើម្បីទប់ស្កាត់​លំហូរជនភៀសខ្លួន REUTERS/Claus Fisker/Scanpix Denmark

ប្រទេស​ស៊ុយអ៊ែត​និង​ដាណឺម៉ាក នៅ​ថ្ងៃ​ចន្ទ​ទី​៤​មករា​នេះ បាន​ចាត់​វិធានការ​ថ្មីរៀងៗ​ខ្លួន ដោយ​ផ្តើម​ត្រួតពិតនិត្យ​តាម​ព្រំដែន​ក្នុង​គោលដៅ​ទប់ស្កាត់​លំហូរ​ជន​ភៀស ការ​ទិតៀន​ពី​ប្រទេស​អាល្លឺម៉ង់​ដោយ​ក្រុង​ប៊ែរឡាំង​យល់​ឃើញថា វា​ជា​គ្រោះខ្លួន​នៅ​លើ​ទឹកដី​របស់​ខ្លួន។ វិធានការ​ថ្មីៗ​របស់​ប្រទេស​ទាំងពីរ​នេះ បាន​ទទួល​រងថ្នាក់​ដល់​កិច្ច​ព្រមព្រៀង Schengen។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី​មួយ​ដែរ ចាប់​តាំង​ពី​កន្លះ​សតវត្ស​មក​ហើយ​ដែល​ស៊ុយអែត ដាក់វិធានការ​តម្រូវ​ឲ្យ​រាល់​បណ្តាជន​ដែល​ធ្វើ​ដំណើរ​មកពី​ដាណឺម៉ាក​ប្រទេស​ជិតខាង​ស៊ុយអែត ឲ្យ​ង្ហាញ​អត្តសញ្ញាណប័ន​ជា​ដាច់​ខាត​ដល់​អាជ្ញាធរ​ស៊ុយអែត។ ជា​ប្រតិកម្ម​តបត​​វិញ ដាណឺម៉ាក បាន​ដាក់​វិធានការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ប្រទេស​អាល្លឺម៉ង់​វិញ។

 
ប្រទេស​អាល្លឺម៉ង់​ដែល​នៅ​ឆ្នាំ​២០១៥ បាន​ទទួល​យក​ជន​ភៀសខ្លួន​រហូត​ដល់​ជាង​១ លាន​នាក់ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់។ អ្នក​នាំពាក្យ​ដដែល​នេះ​បាន​រំលឹក​ប្រាប់​ជា​ថ្មី​ទៀត​ថា” ការ​ធ្វើ​ចរាចរ​ដោយ​សេរី គឺ​ជា​វិធានការ​ដ៏​វិសេស​វិសាល​បំផុត​មួយ​​របស់​សហភាព​អឺរ៉ុប។ តែក្នុង​ពេល​នេះ Schengen កំពុង​ជួប​គ្រោះថ្នាក់ ដោយសារ​បណ្តា​ប្រទេសសមាជិក Schengen ប្រមាណ​ជាង​១០ បាន​ចាត់​វិធានការ​ត្រួត​ពិនិត្យ​​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​នៅ​តាម​តំបន់​ព្រំដែន​របស់​​ខ្លួន ហើយ​ប្រទេស​ខ្លះ​ទៀត​ដូច​ជា​ហុងគ្រីនិង​ស្លូវេនី បាន​សាងសង់​របង​បិទ​ខ្ទប់​ជិត មិន​ឲ្យ​ជន​ភៀសខ្លួន​ចូល​ទឹកដី​របស់ខ្លួន។

​គូររំលឹកជូន​ថា កិច្ច​ព្រមព្រៀង​ Schengen​ដែល​កសាង​ឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ទំនិញ​និងការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​អឺរ៉ុប​នៃ​បណ្តា​ប្រទេស​ហត្ថលេខី ក៏ប៉ុន្តែ គេ​ត្រូវពង្រឹង​ការ​ត្រួត​ពិនិត្យ​ដែរ​នៅ​តាមព្រំដែន​ជាមួយ​ប្រទេសដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង Schengen។

ប្រទេស​ស៊ុយអ៊ែត ដែល​ប្រឈម​ទល់​នឹង​លំហូរ​ជន​ភៀសខ្លួន​យ៉ាង​ច្រើន​សម្បើម​ចាប់តាំង​ពី​សង្គ្រាម​នៅ​តំបន់​បាល់កង់​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៩០ ​បានចាត់​វិធានការ​មួយ​ចំនួន​ធំនៅ​អំឡុង​សរទរដូវ ដែល​មាន​គោលដៅ​រារាំង​បិទខ្ទប់​ជន​អន្តោប្រវេស្តន៍​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​ខ្លួន។

យ៉ាងណាមិញ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ការ​ត្រួតពិនិត្យ​នៅ​តាម​តំបន់​ព្រំដែន​នៃប្រទេស​អឺរ៉ុប​ខាង​ជើង​ត្រូវ​ធ្វើឡើង​ជា​ស្វ័យប្រវត្ត ។ សេចក្តី​សម្រេចចិត្ត​មួយនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ ព្រោះ​តាំងពី​ទស្សវត្ស​ឆ្នាំ​៥០​មក អាណិកជន​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​ជើង អាច​ធ្វើ​ចរាចរ​ដោយ​សេរី​ពីប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ