អានតួអត្ថបទ
បារាំង-គុយបា

លោករ៉ាអ៊ូល កាស្រ្តូ​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​ជាប្រវត្តិសាស្ត​នៅ​បារាំង​

ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រហូឡង់និង​លោករ៉ាអ៊ូល កាស្ត្រូនៅក្រុង​ឡា ហាវ៉ានថ្ងៃ១១​ឧសភា២០១៥
ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រហូឡង់និង​លោករ៉ាអ៊ូល កាស្ត្រូនៅក្រុង​ឡា ហាវ៉ានថ្ងៃ១១​ឧសភា២០១៥ AFP/ADALBERTO ROQUE

ប្រធានាធិបតី​គុយបា លោក រ៉ាអ៊ូល កាស្ត្រូ​(Raul Castro) ​ផ្តើម​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​នៅ​ថ្ងៃ​ចន្ទ​ទី​១​កុម្ភៈ​នេះ​នៅ​​ប្រទេស​បារាំង​ចំនួន​២​ថ្ងៃ។ នា​ឱកាស​នេះ ប្រធានាធិបតី គុយបា​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ស័រ ហូឡង់។ ឥស្សរជន​នយោបាយ​ទាំង​ពីរ​រូប​នឹង​ឧទ្ទិស​ជំនួប​នេះ ដល់​ការ​រៀបចំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​គឺ គុយបានិង​បារាំង​ឲ្យ​មាន​ភាព​ប្រក្រតីនឹងគ្នា​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

អញ្ជើញ​មក​ដល់​ទីក្រុង​ប៉ារីស​តាំង​ពី​ថ្ងៃ​សៅរ៍​ ​លោក រ៉ាអ៊ូល កាស្ត្រូ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​ទី​១ កុម្ភៈ​នេះ បាន​អញ្ចើញ​ទៅ​ចូល​ក្នុង​ពិធី​មួយ​នៅ​វិមាន ​Arc de Triomphe​ ប៉ែក​ខាង​លើ​បំផុត​នៃ​រុក្ខវិថី ​Champs-Elysées ដែល​នៅ​ទីនោះ ​ទង់ជាតិ​​​គុយបា ត្រូវ​បាន​គេ​ដាក់​តាំង​លំអរ​ជា​ហូហែរ។

 
​ជា​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​លើក​ទី​មួយ​របស់​ប្រមុខរដ្ឋ​គុយបា​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​បារាំង បន្ទាប់ពី​ដំណើរ​ទស្សនៈកិច្ច ​​បង​ប្រុស​របស់​លោក គឺ លោក Fidel Castro កាលពី​២១​ឆ្នាំ​មុន។
គួររំលឹកថា កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៥ លោក ហ្វ្រង់ស័រ ហូឡង់ ក៏​ជា​ប្រមុខរដ្ឋ​​លោក​ខាង​លិច​ទី​មួយ​ដែរ ដែល​បាន​ទៅ​ជាន់​លើ ​ទឹកដី​​គុយបា ​ចាប់តាំង​​ពី​ជ័យ​ជំនះ​បដិវត្តន៍​របស់​លោក​កាស្ត្រូ​ លើ​របប​លោក​Batista នៅ​ឆ្នាំ ១៩៥៩​​មក។

ប្រមុខរដ្ឋ​បារាំង​និង​គុយបា មាន​គំរោង​ជួប​ប្រាស្រ័យគ្នា​នៅ​វិមាន​ប្រធានាធិបតីបារាំង l’Elysée នៅពេល​រសៀល​នេះ ​ ហើយមួយម៉ោងក្រោយមក ​នឹង​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​ប្រមាណ​ជាង​ដប់​​ក៏​ព្រម​ទាំង​សេចក្តី​ថ្លែងការណ៍​​រួម​គ្នា​មួយ​ជូន​ដល់​សារព័មាន។ ជំនួប​កំពូល​រវាង​ប្រមុខរដ្ឋ​បារាំង-គុយបា​នឹង​ត្រូវ​បិទ​បញ្ចប់​ដោយ​ពិធីទ​ទួលទាន​អាហារ​នា​ពេលយប់។

ទស្សនកិច្ច​របស់​លោក​រ៉ាអ៊ូល កាស្ត្រូ​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​ទី​​២​កុម្ភៈ​ដោយ​លោក​នឹង​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រធាន​រដ្ឋសភា​និង​​ព្រឹទ្ធសភា ក៏ព្រម​ទាំង​ជាមួយ​​នាយក​រដ្ឋមន្ត្រី​បារាំង លោក​ម៉ានុយអែល​វ៉ាល់​និង​ចៅហ្វាយ​ក្រុង​ប៉ារីស លោកស្រី អាន​ហ៊ីដាល់ហ្គូ ផង​ដែរ។

យោងតាម​វិមាន​អេលីហ្សេ “ប្រទេស​បារាំង នៅ​ឱកាសទស្សកិច្ច​របស់​លោក​រ៉ាអ៊ូលកាស្ត្រូនេះ ក៏​មាន​បំណង​ធ្វើការ​បញ្ជាក់់ផងដែរ ​ពី​ជំហរ​របស់​ខ្លួន​នៅ​​​ក្នុង​ភាព​ជា​ដៃគូ​ទី​មួយ​នៅ​លើ​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច​អឺរ៉ុប​នៅ​គុយបា​ក្នុង ប្រជុំកោះ ការ៉ាអ៊ីប។

លើសពីនេះ បារាំង​ក៏​ចង់​ពង្រឹង​ផងដែរ វត្តមាន​​សហគ្រាស​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​គុយបា ដែល​ទើប​​នឹង​បើក​ចំហរ ជា​​សន្សឹមៗ​នូវ​​សេដ្ឋកិច្ច​ទីផ្សារ​របស់​ខ្លួន ដោយ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​នឹង​មាន​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ជាអាទិ៍​នៅ​លើ​វិស័យ​ទេសចរ ​ការដឹកជ​ញ្ជូន ឬ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​សមភាព​ជាដើម។

ទីក្រុង​ប៉ារីស ក៏​មើល​ឃើញ​ផង​ដែរថា ទីក្រុង​ឡាហាវ៉ាន ​ជាគន្លិះ​ដ៏​សំខាន់​បំផុត​មួយ​របស់​ខ្លួន​នៅ​ក្នុង​ការ​ផ្តល់​សន្ទុះ​ឡើងវិញ​ទំនាក់​ទំនង​របស់​បារាំង​ជាមួយ​តំបន់​​អាមេរិក​ឡាទីន។ ក្នុងន័យនេះហើយ បាន​ជា​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស័រ ហូឡង់ គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​អាមេរិកឡាទីន​នា​ចុង​ខែ​កុម្ភៈ​នេះ​ដែល​មាន​ជាអាទិ៍​ប្រទេស​ពេរូ អាហ្សង់ទីន​និង​អ៊ុយរ៊ូហ្គេយ៊៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ