អានតួអត្ថបទ
អង្គការ​FAO

អង្គការ​FAO​​បារម្ភ​​ពី​ផលប៉ះពាល់​នៃការកើន​ថ្លៃ​​នាំចូល​​​​​ស្បៀង​អាហារ​​ក្នុងស្រុក

ផលិតផល​ទឹកដោះ​​
ផលិតផល​ទឹកដោះ​​ ©Stéphane Lagarde / RFI

អង្គការកសិកម្ម​និង​​ស្បៀង​អាហារ​ពិភពលោក​​ហៅកាត់ថា អង្គការ​​Fao បានចេញ​របាយការណ៍​​​បង្ហាញ​ការបារម្ភ​ចំពោះ​ការកើនឡើង​នៃ​វិក័យបត្រនាំចូល​ស្បៀង​អាហារ​ក្នុងស្រុក​ ​ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​​ប្រទេស​ក្រីក្រ។ ឆ្នាំ​២០១៧​នេះ ​​ថ្លៃ​ដឹក​ជញ្ជូន​នាំ​​ស្បៀងអាហារ​ចូលស្រុក នៅ​ទូទាំង​ពិភពលោក ​បាន​កើនឡើង​ខ្ពស់​រហូត​ ដល់​ទៅ​ជាង​១ពាន់៤រយ១៣​​ពាន់​ ពាន់​លាន​ដុល្លារ។ ​​​​​

ផ្សាយពាណិជ្ជកម្ម

ក្នុង​ការ​នាំចូលចំណីអាហារ​សម្រាប់​ឆ្នាំ​២០១៧នេះ​ ថ្លៃដឹកជញ្ជូន​​​បាន​កើន​ដល់​ទៅ​ជាង​១ពាន់៤រយ ពាន់ ពាន់​លានដុល្លារ​​ មិនមែន​ត្រឺម​រាប់រយពាន់លានទេ​ ​គិតទៅ​​ ​ ខ្ពស់ជាង​ថ្លៃ​នាំចូល ​ កាលពី​​ឆ្នាំ​២០១៦ ដល់​ទៅ​៦ភាគរយ។ ​​នេះ​បើ​យោងតាម​អង្គការ​ស្បៀង​អាហារ​​ពិភពលោក Fao។ អង្គការ​ Fao ប្រាប់ថា នេះ​ជា​​តួលេខ​ខ្ពស់​បំផុត​ហើយ។ ​វិក័យបត្រ​ផ្នែកនាំចូល​​កើន​ខ្ពស់ដូច្នេះ គឺដោយសារ​តែ​តំរូវការ​ចំណីអាហារ​ក្នុង​ពិភពលោក​​​​កើនឡើង ហើយតម្លៃ​ដឺកជញ្ជូន​ក៏​កើន​ឡើង​ដែរ។ ​​​ប៉ុន្តែ ​អ្នក​ជំនាញ​ខ្លះ​​​គិតថា ​ថ្លៃ​ដឺកស្បៀងអាហារ​ចូលស្រុក​កើនខ្ពស់​ ក៏​មិនអាច​​បញ្ជាក់​តែ​មួយមុខ​​ថា ​មាន​ការ​ទិញ​​ផលិតផល​ចំណីអាហារ​​ច្រើន​​ជាងមុន​​ដែរ។​​​

ទោះយ៉ាង​នេះ​ក្តី ​អង្គការ​ Fao បារម្ភ​ថា ​ការកើន​ថ្លៃ​នាំចូល​ផលិតផល​ចំណីអាហារ​ក្នុង​ស្រុក អាច​ជះ​​ផល​អវិជ្ជមាន​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច ទៅលើបណ្តា​​ប្រទេស​ក្រីក្រមិនសូវ​​អភិវឌ្ឍន៍​ បណ្តា​ប្រទេស​ដែល​ប្រជាជន​រក​ចំណូល​បាន​ទាប ពិសេស​ប្រទេសជួប​ឱនភាព​ផ្នែក​ចំណីអាហារ​តែម្តង។ ​អ្វីជា​បញ្ហា​នោះ​គឺថា ​​ថ្លៃ​ដឺកស្បៀងអាហារ​ចូលស្រុក​កើនឡើង ប៉ុន្តែ ​ផលិតផល​អាហារ​ដែល​ស្តុក​ទុក​ក៏នៅតែ​មាន​ច្រើនក្រាស់ក្រែល​ ដែល​អាច​ផ្គត់ផ្គង់​តំរូវការ​បាន​ទៅវិញ។ ​​​​ដំណាំ​​កសិកម្ម​ទៀតសោត​ក៏​ត្រូវបានគេ​​រំពឺងថា ​នឹង​ផ្តល់​ផល​ល្អ។ ​​​​ទន្ទឹមនេះដែរ​ ថ្លៃ​ផលិតផល​ចំណីអាហារក៏​​បែរ​ជាមាន​ស្ថិរភាពទៅវិញ។ ​គេនៅចាំ​ថា ​កាលពី​ខែ​កក្កដា អង្គការ​ ​ Fao ទើបតែបាន​លើកឡើង​ពី​កើន​ថ្លៃ​ផលិតផល​​ចំណីអាហារ ក្នុង​ពិភពលោក​​​ប៉ុណ្ណោះ ដូចជា​ថ្លៃ​​​អាហារ​​ធញ្ញជាតិ​ ស្ករ រឺ​ក៏​ផលិតផល​ទឺកដោះ​ ជាដើម។ ​

ឃើញថា ​ផ្នែក​ចិញ្ចឺមសត្វ​​ និង​ការ​ផលិត​ផលិតផល​ទឺកដោះ​​ មាន​ភាព​សកម្ម​គួរកត់​សម្គាល់។ ឆ្នាំ​នេះ ការផលិត​ទឺកដោះ​ក្នុង​ពិភពលោក​អាច​កើន​​១,៤ភាគរយ។ ​ឆ្នាំ​២០១៧​នេះដែរ​ ​ថ្លៃ​នាំចូល​ផលិតផល​​សាច់សត្វ​អាច​នឺង​កើន​ខ្ពស់​រហូត​ដល់​១៧៦ពាន់លាន​ដុល្លារ​​ ​គឺត្រូវនឺង​២២ភាគរយ ប្រៀប​​នឹង​ឆ្នាំ​២០១៦​កន្លងទៅ៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ