អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

សំឡេង ០៥:២១
ក្រុមហ៊ុន​រដ្ឋ​ផលិត​ប្រេង​អ៊ីរ៉ង់
ក្រុមហ៊ុន​រដ្ឋ​ផលិត​ប្រេង​អ៊ីរ៉ង់ © REUTERS/Raheb Homavandi/File Photo

ប្រទេស​មហាអំណាច ទាំង​៥ ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​យល់ព្រមព្រៀងគ្នា កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បង្កើត​យន្តការ មួយ​ដែល​អាច​ឲ្យ​គេ​បន្ត​ធ្វើ​ជំនួញ ដោះដូរ​ពាណិជ្ជកម្ម​ដោយ​ស្របច្បាប់​ជាមួយ អ៊ីរ៉ង់ ដោយ​មិន​ឲ្យ​ជាប់រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ នៅពេល​ទណ្ឌកម្ម​របស់​អាមេរិក ដាក់ទៅ​លើ​ការលក់ប្រេង​អ៊ីរ៉ង់ កាន់​តែ​ខិតចូល​មកដល់ (នៅថ្ងៃទី ៤​វិច្ឆិកា​ខាងមុខ) ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ព្រមាន​រួចហើយ ក្រុមហ៊ុន​អឺរ៉ុប​ឈប់​វិនិយោគ ធ្វើ​ជំនួញ​ទិញដូរ​ប្រេង​ជាមួយ​អ៊ីរ៉ង់ បើសិន​មិន​ចង់​ជាប់ទណ្ឌកម្ម​របស់​អាមេរិក។ តើគេ​អាច​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ដោយ​មិន​ឲ្យ​ជាប់ក្នុង​សំណាញ់​ទណ្ឌកម្ម​របស់​អាមេរិក​បាន​យ៉ាងដូចម្តេច? យើងស្តាប់បទអត្ថាធិប្បាយរបស់​ឈាង បុប្ផា

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ