អានតួអត្ថបទ
អ.ស.ប.-បរិស្ថាន

អ.ស.ប.៖​ចន្លោះ​ឆ្នាំ ២០១៥ និង២០១៨​ជា​ឆ្នាំ​ដ៏​ក្តៅ​ជាងគេ​បង្អស់​មិន​ដែល​ធ្លាប់​ជួប​ប្រទះ

អ.ស.ប.ថា ​ចន្លោះ​ឆ្នាំ ២០១៥ និង២០១៨​ជា​ឆ្នាំ​ដ៏​ក្តៅ​ជាងគេ​បង្អស់​មិន​ដែល​ធ្លាប់​ជួប​ប្រទះ
អ.ស.ប.ថា ​ចន្លោះ​ឆ្នាំ ២០១៥ និង២០១៨​ជា​ឆ្នាំ​ដ៏​ក្តៅ​ជាងគេ​បង្អស់​មិន​ដែល​ធ្លាប់​ជួប​ប្រទះ Reuters

នៅ​ថ្ងៃ​ពុធទី៦ កុម្ភៈ អង្គការ​ឧតុមនិយម​អន្តរជាតិ​ហៅកាត់ OMM ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការ​សហប្រជាតិ​បាន​បញ្ជាក់​ថា ចន្លោះ​ឆ្នាំ ២០១៥ និង ឆ្នាំ ២០១៨​ជា​ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ជាង​គេ​បង្អស់​ដែល​មិន​ធ្លាប់​ជួប​ប្រទះ។ តាម OMM សីតុណ្ហភាព​ជា​មធ្យម​លើ​ផែនដី​ក្នុង​ឆ្នាំ ២០១៨ បាន​កើន​ជាង ១អង្សារ បើ​ធៀប​នឹង​សីតុណ្ហភាព​មុន​សម័យ​ឧស្សាហកម្ម​ចន្លោះ​ឆ្នាំ ១៨៥០ និង​ឆ្នាំ ១៩០០។ សម្រាប់​អង្គការ​សហប្រជាជាតិ នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​ឡើង​កម្តៅ​ក្នុង​បរិយាកាស​ដោយសារ​កំណើន​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។

ផ្សាយពាណិជ្ជកម្ម

៤ឆ្នាំ​ជាប់​គ្នា ពោល​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៨ ត្រូវ​បាន​អង្គការ​ឧតុមនិយម​អន្តរជាតិ OMM ចាត់​ទុក​ជា​រយៈពេល​ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាង​គេ​មិន​ធ្លាប់​មាន។ តែ​ឆ្នាំ ២០១៦ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឆ្នាំ​ក្តៅ​ខ្លាំង​ជាមួយ​នឹង​កំណើន​សីតុណ្ហភាព​ចំនួន ១,២អង្សារ។ ចំណែក​គម្លាត​សីតុណ្ហភាព​ចន្លោះ​ឆ្នាំ ២០១៥ ២០១៧ និង​មុនសម័យ​ឧស្សាហកម្ម​មាន​ចំនួន ១,១អង្សារ។ ការ​ដែល OMM បាន​ជ្រើស​យក​ឆ្នាំ ១៨៥០ ដែល​ជា​សម័យ​មុន​ឧស្សាហកម្ម​មក​ប្រៀបធៀប​ក៏​ដោយសារ​តែ​ជា​ឆ្នាំ​ដែល​ពិភពលោក​ចាប់​ផ្តើម​វាស់កម្តៅ​ក្នុង​បរិយាកាស​ជា​អចិន្ត្រៃយ៍។ តែ​នាយក OMM លោក Petteri Taalas បាន​យល់​ឃើញ​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ដែល​គេ​ត្រូវ​សិក្សា​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​ដឹង​ពី​កម្រិត​នៃ​ការ​​ប្រែប្រួល​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស។

តាម​លោក Taalas នៅ​ក្នុង​ពេល ២២ឆ្នាំ​ចុង​ក្រោយ​នេះ​មាន ២០ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ដែល​មិន​ធ្លាប់​ប្រទះ និង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ក្នុង​ការ​កាត់​បន្ថយ​កំណើន​ឧស្ម័នផ្ទះកញ្ចក់។ ការ​អំពាវនាវ​របស់​លោក Taalas ត្រូវ​បាន​ចូលរួម​ចែករំលែក និង​គាំទ្រ​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres។ លោក Guterres បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​សកម្មភាព​ទប់ស្កាត់​ការ​ឡើង​កម្តៅ​នៅ​ក្នុង​លោក​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ​អង្គការ​ពិភពលោក​រូប​នេះ​ដដែល​ក៏​បាន​បញ្ជាក់​ពី​ការ​លើកឡើង​បញ្ហា​នេះ​ទៅ​និយាយ​នៅ​ក្នុង​ឱកាស​បើក​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី២៣ កញ្ញា​ខាង​មុខ។

តាម​អង្គការ​សហប្រជាជាតិ ឆ្នាំ ២០១៩ ក៏​មិន​គ្រាន់​បើ​ជាង ៤ឆ្នាំ​កន្លង​ទៅ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ខែ​មីនា​ខាង​មុខ អង្គការ​ឧតុមនិយម​អន្តរជាតិ​គ្រោង​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​អាកាសធាតុ​ក្នុង​លោក​ជាមួយ​នឹង​ព័ត៌មាន និង​តួលេខលំអិត៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ