អានតួអត្ថបទ

អង្គការសហប្រជាជាតិ​អំពាវនាវ​រក​ជំនួយ​មនុស្សធម៌ ជិត​២៩​ពាន់​លាន​សម្រាប់​ឆ្នាំ​២០២០

ជំរំ​ទទួល​ជនភៀសខ្លួន​គេច​ពី​ទឹក​ជំនន់ នៅ​Niamey ប្រទេស​នីហ្សេ កាលពី​ខែ​កញ្ញា​២០១៩
ជំរំ​ទទួល​ជនភៀសខ្លួន​គេច​ពី​ទឹក​ជំនន់ នៅ​Niamey ប្រទេស​នីហ្សេ កាលពី​ខែ​កញ្ញា​២០១៩ BOUREIMA HAMA / AFP

ក្នុង​ខណៈដែល​ពិភពលោក​កំពុង​ជួប​ជុំ​គ្នា​នៅក្នុង​សន្និសីទ​ស្តី​អំពី​អាកាសធាតុ​COP25 នៅ​ម៉ាឌ្រីដ អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីអំពាវនាវ​នៅថ្ងៃ​ពុធ​នេះ ​ប្រមូល​ជំនួយ​មនុស្ស​ធម៌ ចំនួន​ជិត​២៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​យក​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការផ្លាស់​ប្តូរ​អាកាសធាតុ​និង​ជម្លោះ​អូស​បន្លាយ​វែង។ ចំនួន​ជន​គ្រោះ​ដែល​បាន​កើន​ឡើង​ដល់​កំពូល។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដែល​មាន​​ចំណង​ជើងថា ​« Global Humanitarian Overview" នឹងមាន​ពលរដ្ឋ​នៅលើ​ភព​ផែនដី​ប្រមាណ​ជាង​ ១៦៨​លាន​នាក់​ ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ នៅ​​ឆ្នាំ​២០២០។ ហេតុដូច្នេះ​ហើយ​បាន​ជា​​អង្គការ​សហប្រជាជាតិ​ត្រូ​វ​ការ​ប្រមូល​មូលនិធិ​មនុស្ស​ធម៌​ឱ្យ​២៨,៨ពាន់​លាន​ដុល្លារ សម្រាប់​​យក​ទៅជួយ​ជន​រងគ្រោះ ដែល​​​ត្រូវ​ការ​​ជំនួយ​ដ៏​ចាំ​បាច់​ខ្លាំង​បំផុតមែនទែន ចំនួន​ប្រមាណ​១០៩​លាន​នាក់។

​គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក នេះ​ជា​លើក​ទី​មួយ​ហើយដែល​ពិភពលោក​ក្នុង​សករាជ​ទំនើប​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​​កំរិត​ខ្ពស់​ដល់​កំពូល​យ៉ាង​ដូច្នេះ។ នេះ​បើ​តាម​​ប្រសាសន៍​របស់​លោក Mark Lowcock ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្ស​ធម៌​ ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​ពន្យល់​មូល​ហេតុ​ថា​ សេចក្តី​ត្រូវ​ការ​ផ្នែក​ជំនួយ​កើន​ឡើង​ មួយ​ផ្នែក​បណ្តាលមក​ពី​ជម្លោះ​កាន់​តែ​អូស​បន្លាយ និងធ្ងន់ធ្ងរ​ឡើងៗ៖ យេម៉ែន និង​ស៊ីរី​ បន្ត​ត្រូវ​ការ​ជំនួយ​​កាន់​តែ​ច្រើន​ឡើងៗ ដោយ​អង្គការ​សហប្រជាជាតិ​គ្រោង​រៀប​ចំ​កញ្ចប់​ថវិកា​ឱ្យ​ជាង៣ពាន់​លានដុល្លារ វ៉េណេស៊ុយអេឡា ​កាន់​តែ​​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ខ្លាំង​ជាង​គេ។ កាលពី​ចុង​ឆ្នាំ​២០១៨ អង្គការ​សហប្រជាជាតិ​សុំ​ជំនួយ​ប្រមាណ​៧៤០​លាន​ដុល្លារ​​ប៉ុណ្ណោះ​សម្រាប់​វេណេស៊ុយអេឡា តែ​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​កាន់​តែ​ដុនដាប អង្គការសហប្រជាជាតិ​បាន​ត្រៀម​បំប៉ោង​​កញ្ចប់​ថវិកា​ទ្វេដង គឺ​ដល់​១៣៥​ពាន់​លាន។

​តែ​មួយភាគ​ធំ​នៃ​ជំនួយមនុស្សធម៌ ត្រូវ​ចែក​រំលែក​ជា​​​ពិសេសដល់​ជន​រងគ្រោះ​​អាកាសធាតុ។ ​ ​ការ​ប្រែប្រួល​អាកាសធាតុ បាន​​ធ្វើ​ឱ្យ​ភព​ផែន​ដី​ជួប​មហន្តរាយ​ បន្ត​បន្ទាប់​គ្នា​ឥតដាច់ ក្រោយ​ជំនន់ជន់​លិចលង់ ជា​ភាព​រាំង​ស្ងួត ត្រជាក់​ខ្លាំង ក្តៅ​ខ្លាំង ... ។ ការពិត​ជាក់​ស្តែង​នៅ​ឆ្នាំ​២០២០​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ និង​លំបាក​បំផុត​សម្រាប់​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់។ នេះ​បើ​តាមការ​ព្យាករ​របស់​លោក​ Lowcock៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ