អានតួអត្ថបទ
ហុងគ្រី៖

ហុងគ្រី៖ សហជីពគ្រូបង្រៀន​ ប្រកាសធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កម្មវិធីសិក្សា​ថ្មី​

សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដើម្បី​គរុកោសល្យ បាន​អំពាវនាវ​​បាតុកម្ម​ប្រឆាំង​​នឹង​កម្មវិធីសិក្សា​ថ្មី​ នៅ​ហុងគ្រី នាថ្ងៃអាទិត្យ ​ទី​២៣កុម្ភៈ។
សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដើម្បី​គរុកោសល្យ បាន​អំពាវនាវ​​បាតុកម្ម​ប្រឆាំង​​នឹង​កម្មវិធីសិក្សា​ថ្មី​ នៅ​ហុងគ្រី នាថ្ងៃអាទិត្យ ​ទី​២៣កុម្ភៈ។ REUTERS/Bernadett Szabo

នៅ​ហុងគ្រី ថ្ងៃអាទិត្យ ​ទី​២៣កុម្ភៈ សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដើម្បី​គរុកោសល្យ ដែល​ជា​សហជីពគ្រូបង្រៀនធំជាងគេ​នៅក្នុង​ប្រទេស បាន​អំពាវនាវ​​បាតុកម្ម​ប្រឆាំង​​នឹង​កម្មវិធីសិក្សា​ថ្មី​។ កម្មវិធីសិក្សា​ថ្មី​ របស់​រដ្ឋាភិបាល​ វិកទ័រ អកបាន (Viktor Orban) ទើបតែ​ទម្លាយ​ចេញ​ និងដែល​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ពេល​ចូល​បវេសនកាល​ថ្មីខាងមុខនេះ។ ក៏ប៉ុន្តែកម្មវិធីសិក្សា​ថ្មី​​​ត្រូវរង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លាពីក្រុម​គ្រូ​បង្រៀន​ ព្រោះតែ​មាន​បញ្ចូល​មនោគមវិជ្ជា​ឆ្វេង​និយម​ រួម​ទាំង​​បញ្ចូល​ឈ្មោះនិងស្នាដៃ​របស់​​អ្នក​និពន្ធ​ដែល​មាន​គំនិត​រើសអើងប្រកាន់​ពូជសាសន៍​ ​ឱ្យ​កូន​សិស្ស​រៀន។ 

ផ្សាយពាណិជ្ជកម្ម

កម្មវិធីសិក្សាថ្មី របស់​ក្រសួង​អប់រំ​ហុងគ្រី បានដាក់​​បញ្ចូលបញ្ជី​​សៀវភៅ​​និង​ឈ្មោះ​របស់​កវី​​អ្នក​និពន្ធល្បី​ៗ​ដែល​តម្រូវ​ឱ្យ​កូន​សិស្ស​រៀន​សូត្រ​ជា​ចាំបាច់ ជាកាតព្វកិច្ច​។ ក្នុងបញ្ជី​ថ្មី​​​នោះ គេ​ឃើញ​មាន​សៀវភៅ «១៩៨៤» ដ៏ល្បាញល្បី​ វណ្ណកម្ម​ដ៏​ពិសិដ្ឋ​របស់​កវីនិពន្ធអង់គ្លេស​ George Orwell។

អ្វី​ដែលបណ្តា​​គ្រូ​បង្រៀន​មិន​ពេញ​ចិត្ត​ ក៏ព្រោះតែ​​មាន​បញ្ចូល​ទាំង​បញ្ជី​ឈ្មោះ​អ្នក​និពន្ធខ្លះ ដែល​មាន​គំនិត​ប្រឆាំង​រើសអើង​និយម ដូច​ជា​ការ​រើសអើង​សាសនា​និងជន​ជាតិ​ជ្វីហ្វ​។

មិនតែប៉ុណ្ណោះ ​បញ្ជី​​សិក្សាថ្មី ថែម​​​ឈ្មោះនិងស្នាដៃ​ឱ្យ​កូន​រៀន​អំ​ពី​អ្នក​និពន្ធ​ដែល​បាន​លើក​សរសើរ​ លិទ្ធិកុម្មុនិស្តផ្តាច់ការ​​ហ្វាស៊ីស របស់​អ៊ីតាលី ជាដើម។ អ្វីដែលសហជីពគ្រូ​បង្រៀន​ ខឹងខ្លាំងទៀត​ គឺឈ្មោះ​និងស្នាដៃ​របស់​អ្នកនិពន្ធ​ជ្វីហ្វហុងគ្រី Imre Kertész ជ័យលាភី​ណូបែល​អក្សរសិល្ប៍ បែរ​ជា​ត្រូវ​ដកចេញពីបញ្ជី​ឈ្មោះ​​ ក្នុង​កម្មវិធី​សិក្សា​ទៅវិញ​។

ប្រឈម​នឹង​ភាព​ចម្រូង​​ចម្រាស់​បែបនេះ ជ័យលាភី​សន្តិភាព​ Elie Wiesel បាន​សម្រេច​ប្រគល់​គ្រឿង​ឥស្សរយស​ឱ្យ​រដ្ឋាភិបាល​ហុងគ្រី​វិញ ព្រោះ​តែ​វា​លែង​មែន​តម្លៃ​អ្វីទៀត​ហើយ​ចំពោះ​រូប​គាត់ ក្នុង​ការ​ដែល​រដ្ឋអំណាចហាក់​ដូច​ជា​តម្រង់​កូន​សិស្ស​ឱ្យ​ងាក​ទៅរក​របៀប​​ផ្តាច់​ការនិង​រើសអើង​ជាតិ​សាសន៍​​​បែបនេះ។

ចំពោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ហុងគ្រី «កូន​សិស្ស​ជំនាន់ក្រោយ​ ត្រូវ​តែ​រៀន​សូត្រ​ទាញ​យក​ប្រយោជន៍​ពី​តម្លៃ​របស់​ពលរដ្ឋអឺរ៉ុប​និង​​ហុងគ្រី»។

​ចំពោះ​ក្រុម​អ្ន​កស្តាំ​និយម បាន​ចោទ​ថា ក្រុម​ឆ្វេង​និយម​និង​សេរីនិយម ​មាន​ឥទ្ធិពល​សម្រេច​ខ្លាំង​នៅក្នុង​វិស័យ​អប់រំ​និង​វប្បធម៌​ជាតិ​។ សូម្បីតែ​បញ្ជី​សៀវភៅ​ត្រូវ​អាន ក៏ចាំបាច់ត្រូវ​​តម្រង់​ឱ្យកូន​សិស្ស​អាន​ស្នាដៃ​របស់​អ្នកនិពន្ធ​បែប​ឆ្វេង​និយម​ដែរ។

យ៉ាងណាក៏ដោយ​ចុះ  គ្រូ​បង្រៀន​មួយ​ចំនួន បាន​សម្តែង​ការ​មិន​ពេញចិត្ត ដោយសរសេរ​តាម​បណ្តាញ​សង្គម​ថា «ខ្ញុំ​នឹង​មិន​បង្រៀន​កូន​សិស្ស​ពី​លទ្ធិផ្តាច់​ការ​ហ្វាស៊ីស លទ្ធិណាស៊ី នោះឡើយ!»​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ