អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

សព្វាវុធ​​នាំចូល​ក្នុង​ទឹកដី​ឥណ្ឌា​និង​ប៉ាគីស្ថាន​មាន​ការ​កើនឡើង​ខ្ពស់​

ក្រៅពី​ឥណ្ឌា និង​ប៉ាគីស្ថាន ប្រទេស​នាំចូល​អាវុធ​ច្រើនជាងគេ​ក្នុង​លោក មាន​ចិន អារ៉ាប់រួម​ និង​អារ៉ាប៊ី សាអូឌីត។
ក្រៅពី​ឥណ្ឌា និង​ប៉ាគីស្ថាន ប្រទេស​នាំចូល​អាវុធ​ច្រើនជាងគេ​ក្នុង​លោក មាន​ចិន អារ៉ាប់រួម​ និង​អារ៉ាប៊ី សាអូឌីត។ Laurent Correau / RFI

នៅថ្ងៃ​ចន្ទ​នេះ វិទ្យាស្ថាន​​អន្តរជាតិ​ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​សន្តិភាព​​ ក្រុង​ ​Stockholm ហៅ​កាត់​ថា​ ​SIPRI បានចេញ​ផ្សាយ​របាយការណ៍​​មួយ នៅ​ក្រុងប៉ារីស បង្ហាញ​ថា ការនាំចូល​សព្វាវុធ​ក្នុង​ទឹកដី​​ឥណ្ឌា​និង​ប៉ាគីស្ថាន​​ បានកើនឡើង​ខ្ពស់ ក្នុង​រយៈពេល​​៥ឆ្នាំ​ចុងក្រោយនេះ។ ប្រទេស​ចំនួន​៥ដែល​នាំចូល​អាវុធ​​ក្នុង​ស្រុក​ច្រើនជាងគេ ក្នុង​ពិភព​លោក មាន​​ឥណ្ឌា ប៉ាគីស្ថាន ចិន អារ៉ាប៊ី សាអូឌីត និង​ ប្រទេស​អារ៉ាប់រួម។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុងប៉ារីស ថ្ងៃ​ចន្ទ​នេះ ​វិទ្យាស្ថាន​​អន្តរជាតិ​ស្រាវជ្រាវ​សន្តិភាព​​ Stockholm ហៅកាត់ថា ​SIPRI បានចេញរបាយការណ៍​បង្ហាញ​​ពីការកើនឡើង​នៃបរិមាណ​អាវុធ​ដែល​នាំចូល​ទៅ​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ។ យោងតាម​វិទ្យាស្ថាន SIPRI ក្នុង​កំឡុង​ឆ្នាំ​២០០៤ដល់ឆ្នាំ​២០០៨ និង​ពី​​ឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៣ ​ការនាំចូល​អាវុធ​នៅ​ឥណ្ឌា ​មានការកើនឡើង​១១១ភាគរយ គឺ​កើន​ពី៧ភាគរយ ទៅ​១៤ភាគរយ គិត​សម្រាប់​ការនាំចូល​អាវុធ​ក្នុង​ពិភពលោកទាំងមូល។ ​​

នៅ​ប៉ាគីស្ថាន​វិញ អាវុធ​នាំចូល​ក្នុង​ស្រុក ​ចន្លោះ​​ឆ្នាំ​២០០៤ដល់ឆ្នាំ​២០០៨ និង​ចន្លោះ​​​ឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៣ មាន​ការ​កើនឡើង​​​រហូត​១១៩ភាគរយ ហើយ​គិតសម្រាប់​ការនាំចូល​អាវុធ​ក្នុងពិភពលោក​វិញ ការកើនឡើង​នេះ មាន​ពី​​២ភាគរយ ទៅ​៥ភាគរយ។

ក្រៅពី​ឥណ្ឌា និង​ប៉ាគីស្ថាន ប្រទេស​នាំចូល​អាវុធ​ច្រើនជាងគេ​ក្នុង​លោក មាន​ចិន អារ៉ាប់រួម​ និង​អារ៉ាប៊ី សាអូឌីត។ ៥ឆ្នាំ​ចុងក្រោយនេះ ​គិតសម្រាប់​ការនាំចូល​អាវុធ​ក្នុង​ពិភពលោក​ ចិន​នាំចូល​អាវុធ​ក្នុង​ស្រុក​៥ភាគរយ អារ៉ាប៊ី​សាអូឌីត និង​ប្រទេស ​អារ៉ាប់រួម​ ​​នាំអាវុធ​ចូល​ប្រទេស​​បរិមាណ​៤ភាគរយដូចគ្នា​ដែរ។ ចន្លោះ​​ឆ្នាំ​២០០៤ដល់ឆ្នាំ​២០០៨ និង​ចន្លោះ​​​ឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៣ បណ្តាប្រទេស​តំបន់​ឈូងសមុទ្រ​ពែរស៍​ ​នៅ​មជ្ឈិមបូព៌ា នាំចូល​អាវុធ​៥២ភាគរយ នៃការនាំចូល​អាវុធ​ក្នុង​ពិភពលោក។ តំបន់​ឈូង​សមុទ្រពែរស៍​​ផ្តោត​ការ​​វិនិយោគ​ខ្លាំង​លើ​ផ្នែក​ការពារ​អាកាស​និង​មីស៊ីល ហើយតែង​បញ្ជាទិញ​​យន្តហោះ​ចំបាំង​របស់​អង់គ្លេស​និង​អាមេរិក។

ដោយឡែក ​​ចន្លោះ​​​ឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៣ អាមេរិក​និង​រុស្ស៊ី​​ បាន​​នាំអាវុធ​ចេញ​ទៅ​លក់​​ច្រើនជាងគេ​ក្នុង​ពិភពលោក។ សហរដ្ឋអាមេរិក​នាំចេញ​២៩ភាគរយ នៃបរិមាណ​អាវុធ​នាំចេញ​ក្នុង​ពិភពលោក រុស្ស៊ី​វិញ​ នាំចេញ​២៧ភាគរយ។ ឥណ្ឌា​នាំ​ចូល​​​អាវុធ​រុស្ស៊ី​៧៥ភាគរយ​ ​ក្នុង​ចំណោម​បរិមាណ​អាវុធសរុប​​នាំចូល​ក្នុង​ស្រុក។ អាវុធ​អាមេរិក​នាំ​​ចូល​ឥណ្ឌា​មាន​៧ភាគរយ​ប៉ុណ្ណោះ ក្នុង​បរិមាណ​អាវុធ​សរុប​នាំចូល​ប្រទេស​នេះ។ គិត​ពី​ឆ្នាំ​២០០៩ដល់ឆ្នាំ​២០១៣ រុស្ស៊ី​ជា​ប្រទេស​លក់ប្រព័ន្ធ​អាវុធ​ចំបង ​​អោយ​ដល់ប្រទេស​ចំនួន​៥២លើ​ពិភពលោក៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ