អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌូនេស៊ី

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ដែល​រត់​គយ​គ្រឿង​ញៀន​

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជាតិ​រុស្ស៊ី​ពីរនាក់​ដែលរត់គ្រឿង​ញៀន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិDenpasar​នៃកោះបាលី​
អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជាតិ​រុស្ស៊ី​ពីរនាក់​ដែលរត់គ្រឿង​ញៀន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិDenpasar​នៃកោះបាលី​ RFI/Keo Chhaya

ដំណឹង​នេះ ដែល​ចុះ​ផ្សាយ​ដោយ​កាសែត The Jakarta Globe ទើប​បញ្ជាក់ ដោយ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី ទៅ​ទីភ្នាក់ងារ​ព័ត៌មាន ITAR-TASS ទាំង​លំអិត​ថា​ការ​ចាប់​ខ្លួន​នោះ​បាន​ប្រព្រឹត្តទៅ នៅអាកាសយានដ្ឋានអន្តរជាតិ Denpasar នៃកោះ Bali។

ផ្សាយពាណិជ្ជកម្ម

 

តាមដែលនាយកការិយាល័យគយ នៃអាកាសយានដ្ឋាននោះ លោក Ngurax Ray ថ្លែង​ទៅ​ពួក​អ្នកកាសែត ជាតិរុស្ស៊ីពីរនាក់នោះ ត្រូវបានពួកមន្ត្រីគយឥណ្ឌូនេស៊ី សង្ស័យ ដោយ ឃើញ ពោះរបស់គេសុទ្ធតែប៉ោងខុសពីធម្មតា។ លុះក្រោយពីឆ្លុះមើល ប្រដាប់Scanner បង្ហាញ ថា ក្រពះរបស់គេ ពេញទៅដោយ កូនឡតតូចៗហៅថា គ្រាប់ Capsule។

ក្រោយពីលេបថ្នាំបញ្ចុះទៅ Capsuleទាំងនោះត្រូវបានយកទៅធ្វើវិភាគ ដែលលទ្ធផលវា គឺថា៖
- ចេញពីក្រពះបុរសរុស្ស៊ីឈ្មោះ Alexandre Simonov អាយុ ៣០ឆ្នាំ ដែលមានរបរ ជាគ្រូយោគ
មាន Capsule ចំនួន៨៨គ្រាប់ ផ្ទុកទៅដោយគ្រឿងញៀន កញ្ឆា ទម្ងន់សរុប ៩១៥ ក្រាម គឺជិត ១គីឡូក្រាមឯណោះ។

- ចេញពីក្រពះបុរសរុស្ស៊ីម្នាក់ទៀត ឈ្មោះ Serguei Tchernyx អាយុ ៤៣ឆ្នាំមានរបរជា ជាង គំនូរ​មាន Capsule ចំនួន៣៥៩ គ្រាប់ផ្ទុកទៅដោយ គ្រឿងញៀនម្យ៉ាងដែលត្រូវ ហាមប្រាម យ៉ាងតឹងរ៉ឹង ទម្ងន់សរុប គឺ៦៩៥ ក្រាម។

តម្លៃសរុបនៃគ្រឿងញៀនទាំងពីរប្រភេទនោះ គឺ១០៥.០០០ ដុល្លារអាមេរិក។

តាមការប៉ាន់ស្មាននៃមន្ត្រីគយឥណ្ឌូនេស៊ី ជាតិរុស្ស៊ីទាំងពីរនាក់នោះ បានទិញគ្រឿនញៀន គឺ នៅប្រទេសឥណ្ឌា ហើយអ្នកទាំងពីរ ឥតស្គាល់គ្នាឡើយ។ បើតឹកតាងដែលមាន បញ្ជាក់ ពី ទោសពិរុទ្ធរបស់គេមែន នោះស្របនឹងច្បាប់ឥណ្ឌូនេស៊ី គេអាចត្រូវកាត់ទោសយ៉ាងធ្ងន់ធ្ងរ ឫមួយ ជាប់គុកមួយជីវិត ឫមួយត្រូវប្រហារជីវិតតែម្តង។

តាមសំដីអនុព័ន្ធពត៌មាននៃស្ថានទូតរុស្ស៊ីនៅក្រុង Jakarta លោក Dmitri Solodov ភាគីរុស្ស៊ី កំពុងតែស្វះស្វែង រកជួបជាមួយ ជនរួមឈាមខ្លួន ដែលឥឡូវ ស្ថិតក្នុងការឃុំឃាំង។

តាមទិន្នន័យ អង្គការអន្តរជាតិខាងការពារសិទ្ធិមនុស្ស Amnesty International ឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោម ២០ប្រទេស ដែលបន្ត អនុវត្តទោសប្រហារជីវិត នៅឡើយ។ នាំមុខបញ្ជីរដ្ឋដែលមានឈ្មោះថា “រដ្ឋពេជ្ឈឃាត” គឺ ចិន អ៊ីរ៉ង់ កូរ៉េខាងជើង អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត យេមេន សូម៉ាលី និង ស.រ.អា.៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ