អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ាន់ នភា ៖ មាន​ឡ​ជីវឧស្ម័​ន​មួយ ចំណេញ​១លាន​រៀល​ក្នុង​មួយ​ឆ្នាំ ពីការ​ទិញ​ថាមពល​ចំអិន និង​បំភ្លឺ

សំឡេង ១៣:៥៧
(រូបឆ្វេង) លោក ម៉ាន់ នភា មន្រ្តី​ផ្នែក​ផ្សព្វ​ផ្សាយ និង​ទីផ្សារ នៃ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ (រូបស្តាំ)លោក សំ ប្រសើរ អ្នក​បច្ចេកទេស ផ្នែកឡជីវឧស្ម័ន
(រូបឆ្វេង) លោក ម៉ាន់ នភា មន្រ្តី​ផ្នែក​ផ្សព្វ​ផ្សាយ និង​ទីផ្សារ នៃ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ (រូបស្តាំ)លោក សំ ប្រសើរ អ្នក​បច្ចេកទេស ផ្នែកឡជីវឧស្ម័ន @RFI/ស្រី សុភ័ក្រ្ត

ភ្ញៀវ​ប្រចាំថ្ងៃ របស់​វិទ្យុ​បារាំង​ RFI នៅ​ថ្ងៃ​នេះ គឺ​លោក ម៉ាន់ នភា មន្រ្តី​ផ្នែក​ផ្សព្វ​ផ្សាយ និង​ទីផ្សារ នៃ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក សំ ប្រសើរ អ្នក​បច្ចេក​ទេស ផ្នែក​ឡជីវ​ឧស្ម័ន។ បើ​តាម​ភ្ញៀវ​ទាំងពីរ មាន​ឡ​ជីវ​ឧស្ម័ន ដែល​យក​​លាមក ជា​វត្ថុ​ចាក់​បញ្ចូល​ដើម្បី​បំលែង​ជា ជីវ​ឧស្ម័ន ហើយ​អាច​ប្រើ​ប្រាស់​សម្រាប់​ចំអិន​អាហារ និង​បំភ្លឺ ម្ចាស់​ឡ​ អាច​សន្សំ​ថវិកា​បាន​មួយ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ និង​មាន​ជី​ធម្មជាតិ​សម្រាប់​ដំណាំ​កសិកម្ម​ផង​ដែរ​។ ឡ​ជីវ​ឧស្ម័ន​មួយ មាន​តម្លៃ​សរុប​ចាប់​ពី ៥៥០ដុល្លារ ដល់ ១១០០​ដុល្លារ តែ​កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ នឹង​ឧបត្ថម្ភ ១៥០​ដុល្លារ ក្នុង​ឡ​មួយ រួម​ទាំង​សម្រប​សម្រួល ដៃ​គូ​កម្ចី​ហិរញ្ញ​វត្ថុពី គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រាសាក់ អម្រិត និង​ហត្ថា​កសិករ ក្នុង​អត្រា​ការ​ប្រាក់ ១.២% ក្នុងមួយខែ ត្រឹម​រយៈ​ពេល ២៤ខែ។ដើម្បី​អាច​សាង​សង់ ឡជីវ​ឧស្ម័ន​មួយ ម្ចាស់ឡ​ត្រូវ​មាន ផ្ទៃដី​ទំនេរ​ទំហំ ២ម៉ែត្រ គុណនឹង ៧ម៉ែត្រ ដើម្បី​អាច​សាង​សង់​ឡ​ជីវ​ឧស្ម័ន​ទំហំ ៤ ម៉ែត្រ​គូប និង​ត្រូវ​មាន​​លាមក​​យ៉ាង​តិច​បរិមាណ ២០​គីឡូក្រាម មួយថ្ងៃ ដែល​ស្មើនឹង​លាមក​ គោ ពីរក្បាល និងជ្រូក ប្រាំ​បី​ក្បាល​។ ប្រសិន​បើ​ពលរដ្ឋ​​ចង់​សាង​សង់ ឡជីវ​ឧស្ម័ន ពលរដ្ឋ​​អាច​ទំនាក់​ទំនង កម្មវិធី​ឡជីវ​ឧស្ម័ន​ជាតិ តាមរយៈ​ទូរស័ព្ទ​លេខ ០៧៨ ៧២៤ ១១១ និង ០២៣ ៩៩២ ៦០៩។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ