អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

និស្សិត​សារព័ត៌​មាន​៖ ការ​ផ្ដល់​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​សង្គម​

សំឡេង ១២:០៥
កញ្ញា​ ចាន់ ផ​ល្គុណ ​និង​លោក ​ជា ​សឹង្ហ​តារា​ឫទ្ធិ​ ផលិតករ​នៃ​ភា​ពយន្ត​ចំនួន​២​ក្នុង​ចំណោម​ភាព​យន្ត​ទាំង​៨ ។
កញ្ញា​ ចាន់ ផ​ល្គុណ ​និង​លោក ​ជា ​សឹង្ហ​តារា​ឫទ្ធិ​ ផលិតករ​នៃ​ភា​ពយន្ត​ចំនួន​២​ក្នុង​ចំណោម​ភាព​យន្ត​ទាំង​៨ ។ @RFI

ម្សិល​មិញ ​ដេប៉ាតឺម៉ង់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សា​យ​និង​សារ​គមនាគមន៍​ បាន​សម្ពោធ​ជាផ្លូវ​ការ​នូវ​ខ្សែភាពយន្ត​ឯកសារ​ចំនួន​៨ នៅ​ក្នុង​គម្រោង ​Project 3​។ ជា​ខ្សែភាពយន្ត​ដែល​លើក​ឡើង​​ពី​បញ្ហា​សេដ្ឋកិច្ច ​វប្បធម៌ ​នយោបាយ ​ប្រវត្តិ​សាស្ត្រ ​និង​បញ្ហា​ចម្រូង​ចម្រាស់​ក្នុង​សង្គម​កម្ពុជា​។ ជាការ​កត់​សម្គាល់ ​ខ្សែ​ភាពយន្ត​ឯកសារ​ទាំង​៨ ​ដែល​ផលិត​ឡើង​ដោយ​និស្សិត​ឆ្នាំ​ទី​៣​ចំនួន​២៥​នាក់ បាន​ផ្ដល់​ព័ត៌​មាន​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​ជុំវិញ​ប្រធាន​បទ​នីមួយ​ៗ។​ កញ្ញា ​ចាន់ ​ផល្គុណ ​និង​លោក ​ជា សឹង្ហ​តារាឫទ្ធិ ផលិតករ​នៃ​ភាពយន្ត​ចំនួន​២​ក្នុង​ចំណោម​ភាពយន្ត​ទាំង​៨ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង ​គូស​បញ្ជាក់​ថា ការ​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ដូច្នេះ ​បង្ហាញ​ពី​វិជ្ជា​ជីវៈ​របស់​អ្នក​កាសែត​ ហើយ​វា​មាន​សារៈ​សំខាន់​ណាស់ ​ក្នុង​ការរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គមជាតិ​។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ