អានតួអត្ថបទ
អ៊ីរ៉ង់

សហភាព​អឺរ៉ុប​ ចោទ​អ៊ីរ៉ង់​ថា​អភិវឌ្ឍ​មីស៊ីល​បាឡេស្ទីក​មាន​សមត្ថភាព​ពាំ​ក្បាល​នុយក្លេអ៊ែរ

សហភាព​អឺរ៉ុប​ ចោទ​អ៊ីរ៉ង់​ថា​អភិវឌ្ឍ​មីស៊ីល​បាឡេស្ទីក​មាន​សមត្ថភាព​ពាំ​ក្បាល​នុយក្លេអ៊ែរ
សហភាព​អឺរ៉ុប​ ចោទ​អ៊ីរ៉ង់​ថា​អភិវឌ្ឍ​មីស៊ីល​បាឡេស្ទីក​មាន​សមត្ថភាព​ពាំ​ក្បាល​នុយក្លេអ៊ែរ STR / AFP

នៅ​ថ្ងៃ​សុក្រ ទី​៦ធ្នូ ប្រទេស​ហត្ថលេខី​នៃកិច្ច​ព្រមព្រៀង​នុយក្លេអែរ​អ៊ីរ៉ង់ បាន​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់​នៅ​ក្រុង​វីយ៉េន ​ប្រទេស​អ៊ូទ្រីស។ ជា​ជំនួប​យ៉ាង​ប្រញាប់​ក្រោយ​ពេលប្រ​ទេស​ក្បាលម៉ាស៊ីន​សហភាព​អឺរ៉ុប​ ចេញប្រកាស​ចោទ​អ៊ីរ៉ង់​ថា«​អភិវឌ្ឍ​អាវុធ​មីស៊ីល​បាឡេស្ទីក​មាន​សមត្ថភាព​ពាំ​ក្បាល​នុយក្លេអែរ»។ 

ផ្សាយពាណិជ្ជកម្ម

លើកលែងតែ​អាមេរិក ដែល​ដកខ្លួន​ជា​ឯកតោ​ភាគី គឺ​ប្រទេស​ហត្ថលេខីនៃកិច្ច​ព្រមព្រៀង​នុយក្លេអែរ​អ៊ីរ៉ង់  តំណាង​ទូតដោយ​​ប្រទេស​ចំនួន៥ ដូច​ជា​​បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន​ រុស្ស៊ី បូក​ទាំង​តំណាងទូត​អ៊ីរ៉ង់ខ្លួន​ឯង​ បាន​ជួប​ប្រជុំ​គ្នា​ ​នៅ​ក្រុង​វីយ៉េន ដើម្បី​រក​ដំណោះស្រាយ​យ៉ាង​ទាន់​ហន់ ចំពោះការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​ រវាង​អ៊ីរ៉ង់ និង​សហភាព​អឺរ៉ុប។

ជំនួប​ផ្លូវ​ទូត​នេះ គឺ​កើត​មាន​ក្រោយ​ពេល​ដែលប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ បាន​សរសេរ​សំបុត្ររួម​គ្នា​ ​រាយការណ៍​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​បញ្ជាក់ថា «​អ៊ីរ៉ង់អភិវឌ្ឍ​មីស៊ីល​​បាឡេស្ទីក ​មាន​សមត្ថភាព​ពាំ​បំពាក់​​ក្បាល​នុយក្លេអែរ»។ ប្រទេស​ជា​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប ថែមទាំង​គូស​បង្ហាញថា «ទង្វើ​របស់​អ៊ីរ៉ង់​ដូច្នេះ គឺ​រំលោភលើ​​កិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់ និង​បំពាន​លើ សេចក្តី​សម្រេច ឆ្នាំ​២០១៥ ​របស់អង្គការ​សហប្រជាជាតិ»។

បន្ទាប់ពី​ឃើញ​ដំណឹង​ចោទប្រកាន់​បែបនេះ ប្រមុខ​ការទូត​អ៊ីរ៉ង់ បាន​វាយ​បកតាម​​បណ្តាញ​សង្គម​ Twitter ទៅវិញ ដោយ​ចង្អុរមុខ​ប្រទេស​សហភាព​អឺរ៉ុបថា«ឃោសនាភូតភរ​កុហកបោកប្រាស់ និង​ថា ការ​ចោទ​របស់​សហភាព​អឺរ៉ុប​ចំពោះ​អ៊ីរ៉ង់ គឺជា​បង្ហាញ​ពី​អសមត្ថភាព​របស់​ពួក​គេ ហើយរឿង​​នេះ ធ្វើ​ឱ្យ​អ៊ីរ៉ង​ហាក់​អស់សង្ឃឹម​ចំពោះ​ពួក​គេ​យ៉ាងអនេក​»។ នេះបើតាម​ប្រតិកម្ម​របស់​លោក Mohammand Java Zarif រដ្ឋមន្ត្រី​អ៊ីរ៉ង់​ទទួល​បន្ទុក​កិច្ចការ​បរទេស​។

បើ​គិត​ចាប់​តាំង​ពីពេល​ដែល​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ នេះគឺជាការ​ប៉ះទង្គិច​ពាក្យ​​សម្តី​គ្នា​ដ៏​ខ្លាំង​ជាលើកទី១ រ​វាង​អ៊ីរ៉ង់​និង​សហភាព​អឺរ៉ុប។ ប្រទេស​សហភាព​អឺរ៉ុប កន្លងមក ច្រើន​តែ​លួង​លោម​និងអូសទាញ​អ៊ីរ៉ង់​ ឱ្យ​គោរព​កិច្ចព្រមព្រៀម និង​ធ្វើ​យ៉ាងណា កុំ​ឱ្យ​អ៊ីរ៉ង់​ឆ្លៀត​អភិវឌ្ឍ​គ្រាប់បែក​នុយក្លេអ៊ែរ។ ទោះ​ជាយ៉ាងណាក្តី មន្ត្រី​ទូត​អឺរ៉ុប​ម្នាក់​ សុំ​លាក់ឈ្មោះ បាន​ប្រាប់ភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ដោយ​វិជ្ជមាន​ថា​ «កិច្ច​ជំនួប​នៅ​ក្រុង​វីយ៉ែន​ ថ្ងៃ​សុក្រ​នេះ ​ច្រកទ្វារឈាន​ទៅរក​ការ​ចរចានិង​​ស្រោច​ស្រង់​កិច្ចព្រមព្រៀង​នោះ អាច​នឹង​ត្រូវ​បើកទ្វារឡើងវិញ​»៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ