អានតួអត្ថបទ
បទយកការណ៍

ព្រះ​បរម​បដិមា​ព្រះបាទ នរោត្តម​ សីហនុ ព្រះ​បរមរតន​កោដ្ឋ ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចង​ចាំ​ព្រះអង្គ​

សំឡេង ១០:៤៦
ទិដ្ឋភាព​នៃ​ពិធីសម្ភោធ​វិមាន​ព្រះ​បរម​បដិមា ​ព្រះបាទ​នរោត្តម​ សីហនុ ព្រះ​បរម​រតន​កោដ្ឋ។
ទិដ្ឋភាព​នៃ​ពិធីសម្ភោធ​វិមាន​ព្រះ​បរម​បដិមា ​ព្រះបាទ​នរោត្តម​ សីហនុ ព្រះ​បរម​រតន​កោដ្ឋ។ RFI/Siv Channa

ក្រោយ​ពី​បាន​សាងសង់​អស់​រយៈពេល​ប្រមាណ ​៨ខែ​រួច​មក ​វិមាន​ព្រះ​បរម​បដិមា ​ព្រះបាទ​នរោត្តម​ សីហនុ ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​សម្ភោធ​​រួច​រាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​១១​ តុលា​នេះ។ ការ​សម្ពោធ​ដែល​ធ្វើ​ឡើង ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម ​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះ​បរម​បដិមា ព្រះ​បាទ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ នេះហើយ ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ នឹក​រលឹក​ដល់​ព្រះអង្គ និងវីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ព្រះអង្គ​ ក្នុង​ការ​ដណ្ដើម​ឯករាជ្យ​ពី​នឹម​អាណានិគម​បារាំង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ