អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ឡុង ឌីម៉ង់​៖ ការហែរ​ក្បួន​មាឃបូជា​នៅ​តែ​មាន​ធ្វើ​ឡើង​នៅ​ភ្នំពេញ​

សំឡេង ១២:០៥
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​
លោកឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​​សាលារាជធានីភ្នំពេញ​ សហការី

ការ​ហែរ​ក្បួន​មាឃ​បូជា​ និង​ហែរ​អ្នក​តាចិន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បានក្លាយ​ជា​ប្រធាន​បទ​មួយ​ក្តៅ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​។ គេ​សង្គេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​មួយចំ​នួន​ចែក​រំលែក​ព័ត៌​មាន​នេះ​ត​ៗ​គ្នា​ថា​ អាជ្ញាធរ​ហាក់​មាន​ភាព​លម្អៀង​ចំពោះ​ការ​ខកខាន​ដង្ហែរ​ក្បួន​មាឃបូជា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ខណៈ​ដែល​ពិធីហែរ​ក្បួន​អ្នក​តាចិន​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​។ បើ​តាម​លោក​ឡុង ​ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ ​បាន​ឲ្យ​ដឹងថា ​ការ​ពិត​ទៅ​ការ​ដង្ហែរក្បួន​មាឃ​បូជាធំ ​ត្រូវ​បាន​សម្តេច​សង្ឃ​ប្រកាស​លុប​ចោល​ពិតមែន​​ ។ ប៉ុន្តែ​ការប្រារព្ធ​ពិធី​ធំ​នៅ​តែធ្វើ​ឡើង​នៅ​តាម​វត្ត​អារាម​នានា និង​នៅ​ឯភ្នំ​ព្រះរាជ​ទ្រព្យ​ជាដើម​ ហើយ​ការ​ហែរ​ក្បួន​ព្រះសង្ឃ​រាប់រយ​អង្គ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ ​នៅប​រិវេណ​វត្ត​បុរទមវត្តី​ និង​វត្ត​ឧណាឡោម​នៅ​រសៀល​ថ្ងៃ​ទី​ ២២ ​កុម្ភៈ​នេះ​។ ​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ