អានតួអត្ថបទ
ស.រ.អា.

លោក អូបាម៉ា បង្អួត​ផលិតផល​ប្រេង​អាមេរិក

លោក បារ៉ាក់​ អូបាម៉ា ប្រធានាធិបតី​អាមេរិក
លោក បារ៉ាក់​ អូបាម៉ា ប្រធានាធិបតី​អាមេរិក REUTERS/Jason Reed

“អាមេរិក ផលិត​ប្រេង ច្រើន​ជាង​ការ​នាំចូល” ! នេះ​ជា​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នា​ឱកាស​ផ្តល់​បទ​សម្ភាសន៍​ប្រចាំ​សប្តាហ៍​ដល់​វិទ្យុ ចុង​សប្តាហ៍ ស្តីពី​ប្រធានបទ​ថាមពល។ លោក អូបាម៉ា បាន​អួត​អាង​ជោគជ័យ​របស់​អាមេរិក ក្នុង​វិស័យ​ថាមពល​​ប្រេង​ ព្រោះ​អាមេរិក​ពេល​នេះ ផលិត​ប្រេង​បាន​​ច្រើនជាង​ការ​នាំ​ចូល។

ផ្សាយពាណិជ្ជកម្ម

បំភ្លេច​កង្វល់​ទាក់ទង​នឹង​ច្បាប់​សុខភាព លោក​អូបាម៉ា បាន​សាកល្បង​ផ្តល់​ដំណឹង​ល្អ ​ក្នុង​វិស័យ​ថាមពល។

 
លោក អូបាម៉ា ៖

“សព្វថ្ងៃ​នេះ យើង​ផលិត​ថាមពល​កើត​ឡើង​វិញ​ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ដោយ​ថែម​ទាំង​បាន​ផ្តល់ការងារ​បាន​រាប់​សិប​ពាន់​កន្លែង​ឱ្យ​បណ្តា​ជន​អាមេរិក។ យើង​ផលិត​ឧស្ម័ន​ធម្មជាតិ ដែល​គ្រប់​ប្រទេស​ត្រូវ​ការ​ និង​ដែល​អាច​បញ្ចុះ​តម្លៃ​ថាមពលបាន​។ យើង​បាន​ទទួល​ព័ត៌មា​ន ដ៏​គួរ​ឱ្យ​រីក​រាយនេះ ជា​លើក​ទី​មួយ គិត​ក្នុង​រយៈ​ពេល​ជិង​ពី​ទសវត្សរ៍​ចុងក្រោយ យើង​ផលិត​ប្រេងបាន​ច្រើនជាង​ ការ​ទិញ​ពី​បរទេស។ អាមេរិក​កំពុង​​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ឯករាជភាព​ផ្នែក​ថាមពល​។”

រដ្ឋាភិបាល​ បាន​ប្រកាស​ថា នៅ​ខែ​តុលា អាមេរិក​ផលិត​ប្រេង​ ជិត ៨​លាន​ធុង​បារីលក្នុង​មួយ​ថ្ងៃ ​ ច្រើន​ជាង​​ការ​នាំ​ចូលពី​ប្រទេស​ក្រៅ​ បើគិត​ក្នុង​រយៈ​ពេលដូចគ្នា។ គឺ​មិន​ធ្លាប់​មាន​ឡើយ តាំង​ពី​ឆ្នាំ​១៩៩៥មក។ ​

លោក ​បារ៉ាក់​ អូបាម៉ា បាន​គូស​បញ្ជាក់​ថា បណ្តា​ជន​អាមេរិក​ខ្ជះ​ខ្ជាយ​ថាមពល​តិច​ជាងមុន។ ដូច្នេះ ការ​បញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់​ ក៏​ទាប​ជាង​មុន ដោយ​ធ្លាក់​មក​នៅ​ត្រឹម​កំរិត​ឆ្នាំ​១៩៩៤។ ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក ដែល​យើង​បន្សល់​ទុក​ឱ្យ​ក្មេង​ជំនាន់ក្រោយ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ