អានតួអត្ថបទ
ចិន-អាមេរិក

តុលាការ​អាមេរិក​ដាក់ពិរុទ្ធ​មន្ត្រី​យោធា​ចិន​៥រូប​ ពីបទ​ស៊ើបការណ៍​ប្រព័ន្ធព័ត៌មាន​វិទ្យា​ ​និង​សេដ្ឋកិច្ច​អាមេរិក​

រដ្ឋមន្ត្រី​យុត្តិធម៌​​ Eric Holder ប្រកាស​ពី​ការ​ដាក់ពិរុទ្ធ​មន្ត្រី​យោធា​ចិន​៥រូប នៅថ្ងៃ​ចន្ទ​ម្សិលមិញ។
រដ្ឋមន្ត្រី​យុត្តិធម៌​​ Eric Holder ប្រកាស​ពី​ការ​ដាក់ពិរុទ្ធ​មន្ត្រី​យោធា​ចិន​៥រូប នៅថ្ងៃ​ចន្ទ​ម្សិលមិញ។ REUTERS/Keith Lane

នៅថ្ងៃ​ចន្ទម្សិលមិញ តុលាការ​អាមេរិក​បាន​ដាក់ពិរុទ្ធ​មន្ត្រីយោធា​ចិន​៥រូប ពី​បទ​លួច​ស៊ើបការណ៍​​​​​​ប្រព័ន្ធព័ត៌មាន​វិទ្យា​ និង​សេដ្ឋកិច្ច​អាមេរិក ចន្លោះ​ឆ្នាំ​​២០០៦​និង​​ឆ្នាំ​២០១៤ លួច​យក​ឯកសារ​​សំងាត់​ពាណិជ្ជកម្ម​និង​សហគ្រាស​​ផ្នែក​ថាមពល​នុយក្លេអ៊ែរ រឺ​ក៏​​លោហធាតុ​ផ្សេងៗ។ នេះ​ជាលើក​ទី១​ហើយ ដែល​​មន្ត្រីយោធា​បក្ស​កុម្មុយនិស្ត​ចិន​រង​​ការ​វាយប្រហារ​ផ្លូវច្បាប់​ផ្នែក​ស៊ើបការណ៍​​បែបនេះ។ ចិន​បាន​​​កោះហៅ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​​ ដើម្បីតវ៉ា​ក្នុង​រឿងនេះ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​ម្សិលមិញ ​តុលាការ​រដ្ឋ​ Pennsylvanie ស្ថិត​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក បាន​កាត់ទោស​មន្ត្រី​យោធា​ចិន​៥រូប ជាប់ចោទ​ពី​បទ​លួច​យក​ឯកសារសំងាត់​ពាណិជ្ជកម្ម​ និង​សហគ្រាស​អាមេរិក​ជាច្រើន ដែល​មាន​ជំនាញ​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ឬ​ថាមពល​ព្រះអាទិត្យ រឺក៏​លោហធាតុ​ផ្សេងៗ។ ​ហេតុការណ៍​យោធា​ចិន​​លួច​ស៊ើបការ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ លួច​យក​ឯកសារ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អាមេរិក​នេះ បាន​កើតឡើង​ចន្លោះ​ឆ្នាំ​២០០៦​ ដល់ឆ្នាំ​២០១៤​នេះ និង​ធ្វើអោយ​សេដ្ឋកិច្ច​អាមេរិកបាត់​បង់ប្រាក់កាស​​​ ​២៤ពាន់លាន​​ដុល្លារ ទៅ​១២០​ពាន់លាន​​ដុល្លារ ជា​រៀងរាល់​ឆ្នាំ។ ​

មន្ត្រីយោធា​ចិន​ទាំង៥រូប​ដែល​ជាប់​ចោទ​នេះ ស្ថិត​ក្នុង​កងឈ្មោះថា​៦ម៉ឺន១ពាន់​៣រយ​៩៨។ ក្រុមហ៊ុន​សុវត្ថិភាព​​អ៊ីនថឺនេត​​អាមេរិក​មួយ​បាន​​លាតត្រដាង​កងស៊ើបការណ៍​អ៊ីនថឺនេត​ចិន​​នេះឡើង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣។ ​ក្រុមហ៊ុន​អាមេរិក​បាន​តាមដាន​​រក​ឃើញ​​ការ​​ស៊ើបការណ៍​​នេះ​ រហូត​ដល់​​​​អគារ​កំពស់​១២ជាន់​មួយ​នៅ​ក្រុង​សៀងហៃ។ នៅ​ទីនោះ​​ ​មាន​​មនុស្ស​​រហូត​ដល់​រាប់ពាន់​នាក់ បាន​​​បំរើការ​អោយ​​​​ផ្នែក​​យោធា​ចិន។ ​ភ្នាក់ងារ​អេហ្វ ប៊ី អាយ​ បាន​លើកឡើង​ថា ​រដ្ឋាភិបាល​ចិន​បាន​​​លួច​ស៊ើបការណ៍​តាម​ប្រព័ន្ធ​អ៊ីនថឺនេត ដើម្បី​​រក​ផល​​ប្រយោជន៍​ជួយ​​ឧស្សាហកម្ម​​ខ្លួន។​​​

ក្នុង​​ការ​កាត់ទោស​របស់​​តុលាការ​​អាមេរិក​ប្រឆាំង​មន្ត្រី​យោធា​ចិន បានធ្វើ​អោយ​ចិន​ ​បញ្ចេញ​​ប្រតិកម្ម​​ទៅ​​វិញ​​ថា ​ វា​​ជា​ការ​ចោទប្រកាន់​​​មិន​សម​ហេតុផល​ ហើយ​រឿងរ៉ាវ​នេះ​​ ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​​និង​ទំនុកចិត្ត​រវាង​អាមេរិក​និង​ចិន។ ​​ក្រុង​ប៉េកាំង​បាន​ចោទ​ទៅ​ក្រុង​វ៉ាស៊ីនតោន​​វិញថា អាមេរិក​ជា​​ប្រទេស​ដែល​លួច​ស៊ើបការណ៍​អ៊ីនថឺនេត​​ខ្លាំង​ជាងគេ​បំផុត។ ក្រុងប៉េកាំង​បាន​លើកឡើង​ថា ​ចន្លោះ​ពាក់កណ្តាល​ខែ​មិនា និង​ខែ​ឧសភា​នេះ អាមេរិក​អាមេរិក​បាន​លួច​ស៊ើបការណ៍​កុំព្យូទ័រ​​ជាង​១លាន​១សែន​៨ពាន់​​​​ នៅចិន។ ​ការ​កាត់ទោស​មន្ត្រី​យោធា​ចិន​៥រូប​នេះ បាន​ធ្វើ​អោយ​ចិន​​​​​​​​​សម្រេច​ព្យួរ​ចោល​នូវ​សកម្មភាព​ក្រុមការងារ​សុវត្ថិភាព​អ៊ីនថឺនេត​​ជាមួយ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ