អានតួអត្ថបទ
រុស្ស៊ី

លោកពូទីន លើកទឹកចិត្ត លោកម៉ាឌួរ៉ូ ឱ្យសន្ទនាជាមួយភាគីប្រឆាំងនៅវ៉េណេស៊ុយអេឡា

លោកប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា Nicolas Maduro ជួបប្រមុខ​រដ្ឋ​រុស្ស៊ី Vladimir Poutine ថ្ងៃទី​២៥កញ្ញា នៅ​ម៉ូស្កូ
លោកប្រមុខរដ្ឋ​វ៉េណេស៊ុយអេឡា Nicolas Maduro ជួបប្រមុខ​រដ្ឋ​រុស្ស៊ី Vladimir Poutine ថ្ងៃទី​២៥កញ្ញា នៅ​ម៉ូស្កូ Sergei Chirikov/Pool via REUTERS

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្ងៃពុធ ២៥ កញ្ញា បានអំពាវនាវ សមភាគី វ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌួរ៉ូ ឱ្យបន្តសន្ទនា ជាមួយ ភាគីប្រឆាំង ដើម្បីបញ្ចៀសឱ្យផុត ពី ស្ថានការណ៍ដែល” ពាំនាំតែការខូចខាត” ក្នុងប្រទេសមួយ ដែលកំពុងលិចលង់ក្នុង វិបត្តិសេដ្ឋកិច្ច និង នយោបាយ។

ផ្សាយពាណិជ្ជកម្ម

“រុស្ស៊ី គាំទ្រយ៉ាងខ្ជាប់ខ្ជួន រាល់តែអង្គការអំណាចស្របច្បាប់ នៅ វ៉េណេស៊ុយអេឡា ប្រធានាធិបតី រដ្ឋសភា  ព្រមទាំងគាំទ្រ ការសន្ទនា ដែល រូបលោក ជាប្រធានាធិបតី និង រដ្ឋាភិបាលលោក ធ្វើជាមួយ ភាគីប្រឆាំង” - សេចក្តីនេះ ថ្លែងដោយលោក ពូទីន ក្នុងជំនួបជាផ្លូវការជាមួយ លោក ម៉ាឌួរ៉ូ នៅ វិមាន ក្រេមឡាំងថ្ងៃ ២៥ កញ្ញា។

“រុស្ស៊ី ចាត់ទុក ការប្រកែកមិនសន្ទនា គឺ ផ្ទុយនឹងវិចារណញ្ញាណ ហើយ នាំមកតែ ការខូចខាត សម្រាប់ប្រទេស និង ជាគ្រោះថ្នាក់ដល់សុខុមាលភាពបណ្តាជនវ៉េណេស៊ុយអេឡា។” លោកពូទីន កត់ សម្គាល់ ដោយបញ្ជាក់ជាថ្មីពី ការគាំទ្រ ដល់វ៉េណេស៊ុយអេឡា “ ក្នុងគ្រាដ៏លំបាកនេះ ពេលដែល ប្រទេស នេះ កំពុងស្ថិតនៅ ក្រោមសម្ពាធពីក្រៅ”។

តាមលោកពូទីន ៖ រុស្ស៊ី បានបញ្ជូលវិនិយោគទំហំធំ មានទឹកប្រាក់ដល់ ៤.០០០ លាន ដុល្លារ ទៅក្នុង សេដ្ឋកិច្ចវ៉េណេស៊ុយអេឡា” ជាអាទិ៍ ក្នុងវិស័យកសិកម្ម និង ផលិតថ្នាំឱសថ។

ចៅហ្វាយវិមានក្រេមឡាំង បានបន្ថែមថា ៖ បើនិយាយពី សហប្រតិបត្តិការវិស័យយោធា នោះ ក្រុងម៉ូស្គូ បន្ត បំពេញកាតព្វកិច្ចខ្លួន ខាង ផ្គត់ផ្គង់យុទ្ធបរិក្ខារ ដែលវ៉េណេស៊ុយអេឡា ទិញពីរុស្ស៊ី។

ប្រមុខរដ្ឋវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌួរ៉ូ ពីចំណែកគាត់ បានថ្លែងជាអាទិ៍​ ក្នុងជំនួបនេះ  ទៅកាន់ លោកពូទីន ៖

-យើងបានបង្ហាញឱ្យឃើញថា ប្រទេសយើង ដោយរួមកម្លាំងគ្នា អាចជម្នះ​លើការលំបាកណាក៏ដោយ។ យើងទ្រទ្រង់នឹងគ្នា សហប្រតិបត្តិការ ក្នុងវិស័យប្លែកៗ។ សាច់រឿង គឺអំពី ទិសដៅមួយចំនួន បែបយ៉ាង វិស័យថាមពល សុខាភិបាល ជាដើម។ ជំនួបលើកនេះ អនុញ្ញាតឱ្យបូកសរុប តុល្យាការនៃការងារបំពេញ បានក្នុងឆ្នាំនេះ។ ដោយហេតុថា បរិយាកាសនៅម៉ូស្គូ ដក់ជាប់ដោយផាសុកភាព បានជា ភាគី វ៉េណេស៊ុយអេឡាយើងខ្ញុំ តែងរីករាយ នឹងវត្តមាននៅទីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ