អានតួអត្ថបទ
អាមេរិក

រដ្ឋអាជ្ញាពិសេស​ត្រូវ​ចូលខ្លួនឆ្លើយ​បំភ្លឺសភា ជុំវិញ​លទ្ធផល​ស៊ើប​អង្កេត​លើ​លោក ដូណាល់ ត្រាំ

រដ្ឋអាជ្ញាពិសេស ថា នៅក្នុងដំណើរការស៊ើបអង្គេត គឺរូបលោកទទួលរងសម្ពាធ និងរងការធ្វើទុក្ខបុកម្នេញច្រើនណាស់ ពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ។
រដ្ឋអាជ្ញាពិសេស ថា នៅក្នុងដំណើរការស៊ើបអង្គេត គឺរូបលោកទទួលរងសម្ពាធ និងរងការធ្វើទុក្ខបុកម្នេញច្រើនណាស់ ពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ។ MANDEL NGAN / AFP

រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ែរ មូឡឺ (Robert Mueller) ត្រូវ​ចូលខ្លួនឆ្លើយ​បំភ្លឺសភា​នៅថ្ងៃទី​២៤កក្កដា ពាក់​ព័ន្ធ​​នឹងលទ្ធផលស៊ើបអង្កេតពីការ​លូកដៃ​ជ្រែតជ្រែក​របស់​រុស្ស៊ី និង​ការ​​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​​របស់​លោក ដូណាល់ ត្រាំ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ែរ មូឡឺ ប្រើ​ពេល​ជាង​២២ខែ ដើម្បី​ស៊ើប​អង្កេត​សំណុំ​រឿង​កាលូក​ដៃ​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ កាលពី​ខែ​ឧសភា លោក​បាន​ផ្សាយ​របាយការណ៍​កម្រាស់​៤៤៨ទំព័រ និង​ដោយ​គូស​លុប​ចោល​ផ្នែក​ខ្លះ​ដែល​ចាត់ទុក​​ថា​ជា​ការ​សម្ងាត់​របស់​ជាតិ​​។ ជុំ​វិញ​សំណុំ​រឿងដ៏​ចម្រូងចម្រាស់​​នេះ កន្លែង​មក លោក រ៉ូប៊ែរ មូឡឺ កម្រ​នឹង​និយាយ​ស្តី​ញ្ចេញ​មតិណាស់​ ហើយ​ថែម​ទាំង​គេចវេះ​ពី​សំណួរ​អ្នក​កាសែត។ លោកច្រើន​តែ​សរសេរ​ដោយ​ខ្លួន​ឯង​តែម្តង ប្រសិន​បើ​លោកង​ចង់​បញ្ចេញ​មតិ។ តែ​នៅពេល​នេះ គឺ​​លើកទី១ហើយ​ ដែល​លោក​ត្រូវ​​ឆ្លើយ​បំភ្លឺ​ជា​សាធារណៈ​នៅ​មុខ​រដ្ឋ​សភា​អាមេរិក​ ដោយ​មាន​ការ​សួរ​ដេញដោល​ និង​ត្រូវ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​​តាម​កញ្ចក់​ទូរទស្សន៍​ថែមទៀត​ផង​។

អ្នក​តំណាង​រាស្ត្រ​ជា​ច្រើន​មកពីបក្ស​ប្រជាធិបតេយ្យ​ ដែល​ជាបក្ស​ប្រឆាំង យល់ឃើញ​ថា ការ​បំភ្លឺ​ផ្ទាល់​មាត់​នេះ គឺ​មាន​សំខាន់​ណាស់ ចំពោះ​សាធា​រណៈ​ជន​​អាមេរិក ដើម្បី​ដឹង​ការ​ពិត​ និងជាឱកាស​ទុក​ឱ្យ​សភា​បន្ត​នីតិវិធី​ច្បាប់​បន្តទៀតចំពោះ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ។ ក៏ប៉ុន្តែសម្រាប់​លោក​ ដូណាល់ ត្រាំ វិញ លោក​បាន​ប្រកាស​តាំង​ពី​ដើម​សប្តាហ៍​មកហើយថា លោក​នឹង​មិន​យក​ភ្នែក​មើល​ការ​ឆ្លើយ​បំភ្លឺ​របស់​លោករដ្ឋអាជ្ញាពិសេស​នេះទេ ហើយ​បើ​លោកចង់​​មើល ក៏​មើល​តែ​បន្តិច​បន្តួចប៉ុណ្ណោះ។ ​ប្រធានាធិបតីត្រាំ ថែមទាំង​ចាត់​ទុកថា រឿង​នេះ​អត់​ប្រយោជន៍ ​នាំ​ឱ្យ​ខាត​ពេល ។​

នាពេល​កន្លងទៅ លោក​រដ្ឋ​អាជ្ញា​ពិសេសមិនអារកាត់​សេចក្តី​ថា​យ៉ាងណា​ទេ ហើយ​ក៏​មិន​សម្រេច​ចោទប្រកាន់​ជាផ្លូវ​ការ​ចំពោះ​ប្រធានាធិបតីត្រាំដែរ ក៏ប៉ុន្តែលោក​សុំ​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​សភា​ជា​អ្នក​សម្រេច​ចុះ ប្រសិន​បើ​​សភា​ចង់ធ្វើ​នីតិវិធី​​ទម្លាក់​ប្រធានាធិបតី «impeachment»​​។ លោក រ៉ូប៊ែរ មូឡឺ ​បញ្ជាក់​​ថា លោកនៅ​មិនទាន់​ប្រមូល​បាន​ភស្តុតាង​ល្មម​សមរម្យ​គ្រប់​គ្រាន់​នៅឡើយ​ទេ សម្រាប់​ការ​ចោទប្រកាន់​ឬ​ដាក់​បន្ទុក​លើលោក ត្រាំ​ ក៏ប៉ុន្តែ លោក​រដ្ឋ​អាជ្ញា​ពិសេស​អះអាង​យ៉ាងច្បាស់ថា នៅក្នុង​ដំណើរការ​ស៊ើប​អង្គេត គឺ​រូប​លោក​ទទួលរង​​សម្ពាធ​ និងរងការ​ធ្វើទុក្ខ​បុកម្នេញ​ច្រើន​ណាស់​ ពី​សំណាក់​ប្រធានាធិបតី​ ដូណាល់ ត្រាំ​។ ទោះយ៉ាង​នេះក្តី លោក​ក៏​មិន​ប្តឹង​ប្រមុខ​រដ្ឋ​អាមេរិក ពីបទ​រារាំង​នីតិវិធី​របស់​តុលាការ​ ក៏ទេ​ដែរ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ