អានតួអត្ថបទ
សិង្ហបុរី

បន្ទាប់​ពី​អំពើ​ហិង្សា ពលករ​បរទេស​រង​ការបង្ក្រាប

ប៉ូលិស​ដើរ​ល្បាត​ក្រោយ​ហេតុការណ៍​ហិង្សា
ប៉ូលិស​ដើរ​ល្បាត​ក្រោយ​ហេតុការណ៍​ហិង្សា © Reuters

ពលករ​បរទេស​ជិត​បួនពាន់​​នាក់​ ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ​សួរ​ចម្លើយ និង​ជាង​១០​នាក់​ផ្សេង​ទៀត​​ត្រូវ​ជាប់​អង្កេត​ ពី​​បទ​មាន​ជាប់​​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ​ កាលពី​យប់​ថ្ងៃ​អាទិត្យ ឆ្លង​ចូល​ថ្ងៃ​ចន្ទ​ទី ៩ ធ្នូ ដែល​បាន​សិង្ហបុរី​តក់​ស្លុត​យ៉ាង​ខ្លាំង។ អំពើ​ហិង្សា​ មិន​ធ្លាប់​មានក្នុង​ប្រទេស​សិង្ហបុរី​ដ៏​ស្ងប់ស្ងាត់ បាន​​បង្ក​ឡើង​ដោយ​កម្មករ​បរទេស​ជាតិ​ឥណ្ឌា​ នាំ​គ្នា​ដុត​បំផ្លាញ​រថយន្ត​អស់​ជាង​២៥​គ្រឿង។

ផ្សាយពាណិជ្ជកម្ម

នរណា​​ដ៏​ដឹង​ដែរ​អំពីកណ្តាប់​ដៃដែក​របស់​ប៉ូលិស​សិង្ហបុរី ! ពីរ​ថ្ងៃ​ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​សង្កាត់​លីថ័លអ៊ីនឌីយ៉ា ​ពលករ​បរទេស​យ៉ាង​ហោចណាស់ ៣៧០០​នាក់ ត្រូវ​បាន​កោះ​​សួរចម្លើយ និង​១៧៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ូលិស ដើម្បី​កត់ត្រា​ជា​សាក្សី។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​​ប៉ូលិស​សិង្ហបុរី ដោយបញ្ជាក់​ថា ពលករ​ឥណ្ឌា​បី​នាក់​បាន​ចាប់ខ្លួន​ភ្លាម ក្នុង​ថ្ងៃកើត​ហេតុ និង​២៤​នាក់​ទៀត​ត្រូវ​ជាប់​អង្កេត​តាំង​ពី​ថ្ងៃ​អង្គារ​មក។

គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ឡើយ​ដែល​ថា​ប៉ូលិស​នឹង​ធ្វើ​ការ​​អង្កេត​ទាល់​តែ​រក​ឃើញ​និង​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ លើ​អ្នក​ប្រព្រឹត្ត​​អំពើ​ល្មើស​ច្បាប់ ដោយ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​៧ឆ្នាំ និង​ទណ្ឌកម្ម​វាយ​នឹង​រំពាត់​ផ្តៅ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ បាន​អះអាង​ថា​ពេល​នេះ ក្រុម​ប៉ូលិស​បាន​បង្កើន​ការ​ត្បាត​នៅ​ សង្កាត់​Little India សង្កាត់​​ ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​ដុត​បំផ្លាញ​រថយន្ត​អស់​ជាង​២០គ្រឿង ក្នុង​១៦​គ្រឿង​ជា​ឡាន​ប៉ូលិស កាលពីយប់​ថ្ងៃអាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទ​កន្លង​ទៅនេះ ដោយ​ខឹង​សម្បារ​ខ្លាំង​នឹង​រថយន្ត​ក្រុង​បើក​កិន​កម្មករ​ឥណ្ឌា​ម្នាក់​ស្លាប់។ បើ​តាម​សាក្សី​ សុរា​ទំនង​ជា​ប្រភព​ផ្តល់​សេចក្តី​ក្លាហាន​នាំ​ឱ្យ​មាន​អំពើ​​ហិង្សាកណ្តាលក្រុង​នេះ។

សិង្ហបុរី ប្រទេស​ដ៏​តូច​ ស្ងប់​ស្ងាត់ មាន​​សេដ្ឋកិច្ច​ក៏​លូត​លាស់​ខ្លាំង​ដោយ​សារ​ម្រាម​ដៃ​ពលករ​បរទេស​ មិន​ដែល​ស្គាល់​អ្វី​ជា​ហិង្សា​ទេ គិត​ចាប់​ពី​ឆ្នាំ​១៩៦៩​មក។ មាន​ប្រជាជន​សរុប​ជាង​៥លាន​បួន​នាក់​សែន​ រស់​នៅ​ចម្រុះ​ជាតិសាសន៍យ៉ាង​សុខដុម​គ្នា​ ភាគ​ច្រើន​ជា​ជាតិ​ពិន្ធុ​ចិន បន្ទាប់​មក​ម៉ាឡេស៊ី និង​ឥណ្ឌា​ សិង្ហបុរី​ស្រូប​កម្លាំង​ពលករ​បរទេស​ប្រមាណ​ ៧សែន​នាក់ សម្រាប់​បំរើ​​វិស័យ​សំណង់​ និង​សកម្មភាពកំពង់ផែ និង​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌា។ ប៉ុន្តែ​ពលករ​ទាំង​នេះ​តែង​រក​ការ​ម៉ាក់ងាយ និង​គ្មាន​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​ភាព​មាន​បាន​របស់​ប្រទេស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ