អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល ត្រៀមបោះឆ្នោតសភាជាលើកទី៣ ក្នុងរយៈពេលតែមួយឆ្នាំ

នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ នេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ នេតាន់យ៉ាហ៊ូ Jean-Francois Badias/Pool via REUTERS

នយោបាយ​អ៊ីស្រាអែល បា​នជាប់​គាំ​ង​ខ្លាំង​ជាង​មួយ​ឆ្នាំមកហើយ ព្រោះ​គ្មាន​គណបក្សណាមួយ​ មាន​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​ ហើយ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ ក៏​រៀប​ចំ​មិន​ចេញទៅទៀត។ គ្រាន់​ក្នុងរយៈពេលតែមួយឆ្នាំសោះ​ អ៊ីស្រាអែល​ ត្រូវ​រៀបចំ​ការ​បោះឆ្នោត​សភា ដល់ទៅ​ទី៣ដង ដែល​ការ​បោះឆ្នោត​គម្រប់​លើកទី​៣នេះ នឹង​ប្រព្រឹត្តទៅ​ នៅថ្ងៃទី​២មីនា​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

សប្តាហ៍​នេះ ជា​សប្តាហ៍​ចុងក្រោយ​ នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​សភាអ៊ីស្រាអែល។ ប្រមុខ​បក្ស​ប្រឆាំង​ ពឹងតែ​ពី​យក​សំណុំ​រឿង​ពុក​រលួយ​របស់​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ នេតាន់យ៉ាហ៊ូ ទៅបកអាក្រាត​។

ចំណែកលោក ​នេតាន់យ៉ាហ៊ូ ប្រឹង​បង្កើន​ប្រជាប្រិយភាពឡើងវិញ។ លោក​ទើបតែ​ត្រឡប់​ពី​ធ្វើ​ទស្សនកិច្ច​​​នៅ​រុស្ស៊ី និង​នាំយក​ពលរដ្ឋ​ម្នាក់​ដែល​ជាប់​ឃុំ​នៅ​ម៉ូស្កូ មក​ជាមួយ​ផង។ លោក​ក៏​ទើប​តែ​មកពី​ទស្សនកិច្ច​នៅអាមេរិកដែរ​។ ​លោក នេតាន់​យ៉ាហ៊ូ យករឿង​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេចជាមួយ​មហា​អំណាច​អាមេរិក ទៅ​ឃោសនា​ផង ព្រោះ​អាមេរិក​ផ្តល់​ជំនួយ​មួយឆ្នាំ​ៗ ៤ពាន់​លាន​ដុល្លារ​​ដល់​អ៊ីស្រាអែល។ ដោយសារទំនាក់​ទំនង​ល្អនេះ ធ្វើ​ឱ្យ​អ៊ីស្រាអែល​ក្លាយ​ជា​មហាអំណាច​យោធាខ្លាំង​ជាងគេ​នៅ​មជ្ឈិមបូព៌ា ហើយ​ជាប្រទេស​ទី១ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ នៅក្នុង​តំបន់​។

ជាការ​រម្លឹក លោក​ ​នេតាន់យ៉ាហ៊ូ ​ចូល​កាន់​អំណាច​ជានាយករដ្ឋមន្ត្រី ពីឆ្នាំ២០០៩ និង​ចេញ​​ចូល​ច្រើន​ដង ជាសរុបចំនួន​កាន់​អំណាច​ជាង​១៤ឆ្នាំ ហើយ​ដែល​ត្រូ​វ​គេ​ចាត់ទុកថា ជា​នាយករដ្ឋមន្ត្រី​​យូរជាងគេ ក្នុង​ប្រវត្តិ​អ៊ីស្រាអែល។ ​ចុង​ឆ្នាំ​២០១៩ លោកបាន​ត្រូវ​រដ្ឋអាជ្ញា​អ៊ីស្រាអែល ​ចោទប្រកាន់​ពីសំណុំ​រឿង​ពុ​ករលួយ​ និងសំណុំរឿង​ផ្សេងទៀត ដែល​នឹង​ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ ។ ចំពោះរឿងនេះ លោក នេតាន់យ៉ាហ៊ូ ធ្លាប់​ទម្លាក់​កំហុស​ខាងក្រុម​ប្រឆាំង​ថា «ប្រុង​ធ្វើ​រដ្ឋប្រហារ​»​។​

កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីអ៊ីស្រាអែល ផ្តល់សិទ្ធិឱ្យ លោក​នេតាន់យ៉ាហ៊ូ បង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែមិនបានទទួលជោគជ័យ ព្រោះ​រក​សំឡេង​ភាគច្រើន​មិន​បាន​។ ប្រធានាធិបតីអ៊ីស្រាអែល ផ្តល់​ឱកាសឱ្យមេបក្សប្រឆាំងវិញម្តង តែក៏ត្រូវបរាជ័យដូចគ្នា។ ទីបំផុត សភាត្រូវ​រំលាយ​ និងរៀបចំ​ការ​បោះឆ្នោត​សាថ្មី ជាគម្រប់ទី​៣ នៅថ្ងៃទី​២មីនា ខាងមុខ​នេះ។  ទន្ទឹមគ្នា​នេះ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ នេតាន់យ៉ាហ៊ូ ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃការ​បោះឆ្នោត​លើកទី៤ផង ប្រសិន​បើគណ​​បក្ស​របស់​លោកនៅ​​មិន​ឈ្នះ​សំឡេងភាគច្រើន​នៅសភា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ