អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

សំឡេង ០៥:៣១
ការ​ប្រមូល​ផ្តុំ​នៅ​មុខ​សភា​អ៊ុយក្រែន​ នៅពេល​អនុម័ត​ច្បាប់​ស្តីពីភាសា​អ៊ុយក្រែន
ការ​ប្រមូល​ផ្តុំ​នៅ​មុខ​សភា​អ៊ុយក្រែន​ នៅពេល​អនុម័ត​ច្បាប់​ស្តីពីភាសា​អ៊ុយក្រែន @AFP

នៅអ៊ុយក្រែន ចាប់ពីថ្ងៃ១៦កក្កដាមក ​ច្បាប់ស្តីអំពីភាសា​​ បាន​ចូលជាធរមាន។ ច្បាប់នេះ​ គឺ​មាន​​វិធានការ​​ផាក​ឱ្យបង់ប្រាក់ពិន័យ​ សម្រាប់នរណា​ដែល​ហ៊ាននិយាយ និង ​ហ៊ាន​សរសេរ​ នៅ​តាម​កន្លែងសាធារណៈ ​មិនមែនជា ​ភាសាអ៊ុយក្រែន​។ ស្ថិតនៅ​ក្រោម​​គ្រោះ​ថ្នាក់​ គឺ អ្នកកាសែត អ្នកច្បាប់ គ្រូពេទ្យ មន្ត្រីរដ្ឋការ ។ល។

ផ្សាយពាណិជ្ជកម្ម

ច្បាប់ស្តីអំពីភាសារដ្ឋអ៊ុយក្រែន តាមមតិម៉ូស្គូ គឺ តម្រង់ប្រឆាំង ភាសារុស្ស៊ី ដែល ត្រូវ​បណ្តា​ជន​​អ៊ុយក្រែនផ្ទាល់ ក្នុងចំនួនយ៉ាងហោចណាស់ ១ភាគ៤ ចាត់ទុកជាភាសាកំណើត ហើយ​ដែល​ តែងនិយាយជាភាសានេះ គឺ អ្នកស្រុកអ៊ុយក្រែនដល់ទៅជាងពាក់​កណ្តា​ល។

រុស្ស៊ីចាត់ទុកច្បាប់នេះ ថាផ្ទុយនឹងបទដ្ឋានច្បាប់អន្តរជាតិ ខាង​ធានានូវសិទ្ធិជន​ជាតិភាគ​តិច ដើម្បីប្រើភាសាជាតិខ្លួន។​ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោយពីបាន​ពិភាក្សាបញ្ហា​នេះ​ បានទូន្មា​នក្រុងគៀវឱ្យអនុម័ត ច្បាប់ស្តីអំពីការការពារសិទ្ធិជនជាតិភាគតិច រស់នៅ​អ៊ុយ​ក្រែន​​។ ប៉ុន្តែ អ៊ុយក្រែន ដែលចាត់ទុកបញ្ហានេះ ជារឿងផ្ទៃក្នុងរបស់ខ្លួន មិន​គ្រាន់តែ​មិន​អើពើចំពោះអនុសាសន៍នោះប៉ុណ្ណោះទេ តែថែមទាំងមានបំណងស្នើ ឱ្យអ.ស.ប.ទទួល​ស្គាល់ភាសា​អ៊ុយក្រែន ជាភាសាផ្លូវការ របស់អ.ស.ប.។

សូម​បញ្ជាក់ថា បច្ចុប្បន្ន ​ភាសា​ផ្លូវការ របស់អ.ស.ប. មាន​ចំនួន ៦ ពោលគឺ ភាសា អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្ប៉ាញ និង​ អារ៉ាប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ