អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

សំឡេង ០២:១១
ស្ថានីយអគ្គិសនីបរមាណូ Tchernobyl
ស្ថានីយអគ្គិសនីបរមាណូ Tchernobyl REUTERS/Gleb Garanich

ពួកអ្នកទេសចរ នាំគ្នាឈរថតរូបដោយទូរសព្ទដៃ ទុកជាអនុស្សាវរីយ៍ នាំគ្នាលួចវត្ថុរាយរប៉ាយ ដែលគេបានបោះបង់ចោលយូរមកហើយ នៅនឹងកន្លែងផ្ទុះឆេះនោះ កាលពី៣៣ឆ្នាំមុន ។ ជោគជ័យលើ ពិភពលោកទទួលបានដោយសារខ្សែភាពយន្ដបញ្ចាំងតាមទូរទស្សន៍ ក្រោមឈ្មោះថា Tchernobyl បាននាំ ឱ្យក្រុមអ្នកទេសចរស្រករថ្មី ទៅទស្សនា កន្លែងដែលក្នុងឆ្នាំ១៩៨៦ មាន​កើតឡើតជាមហន្តរាយធ្ងន់ធ្ងរ បំផុត ក្នុងប្រវត្តិនុយក្លែអ៊ែរស៊ីវិល ហើយដែលជាប់បណ្តាសា ពួកមគ្គុទេសក៏នាំផ្លូវទេសចរ នៅផ្ទាល់កន្លែង។

ផ្សាយពាណិជ្ជកម្ម

អបអរសាទរ ដោយមជ្ឈដ្ឋានទិតៀន និង ដោយ សាធារណជន កម្រងខ្សែភាពយន្ដនោះ បញ្ចាំង តាមកាណាល់ទូរទស្សន៍អាមេរិកាំង HBO រំលឹកឱ្យឃើញយ៉ាងរស់រវើក អំពីរយៈពេលប៉ុន្មានម៉ោងដំបូង ពោរពេញដោយសោកនាដកម្ម នៃមហន្តរាយនេះ ដែលក្រោយពីការផ្ទុះឆេះក្នុងម៉ាស៊ីនប្រតិករមួយ នៃ ស្ថានីយអគ្គិសនីបរមាណូសូវៀត កាលក្នុងឆ្នាំ១៩៨៦ បានបង្ហុយជាពពកវិទ្យុសកម្ម រសាត់ទៅពេញ លើ ទ្វីបអឺរ៉ុប។

សព្វថ្ងៃ តំបន់ព័ទ្ធជុំវិញ កន្លែងផ្ទុះឆេះនោះ ក្នុងរង្វង់៣០គីឡូម៉ែត្រ ដែលស្ថិតនៅប៉ែកខាងជើងអ៊ុយក្រែន នៅតែគ្មានមនុស្សរស់នៅដដែល ប៉ុន្តែ ដែនដីមួយភាគនៃតំបន់នេះ បាន​ត្រូវបើកចំហ សម្រាប់អ្នកទេសចរ។ ប៉ុន្មានខែចុងក្រោយ ពួកអ្នកទេសចរ ជាញឹកញយនាំគ្នាស្វែងរកកន្លែងដែលគេបានឃើញ ក្នុងភាពយន្ដនោះ ដែលភាគច្រើន ថតនៅ លីទុយអានី - ការសោកស្តាយនេះ សម្តែងដោយមគ្គុទេសក៏ផ្លូវការ នៃ Site លោក Yevguen Gontcharenko ។ គាត់បន្ថែមថា ៖ ពួកគេ ឥតត្រូវការព័ត៌មានអ្វីទៀតឡើយ សំខាន់គឺពួកគេ ចងតែថតរូប ឱ្យជាប់ក្នុងទូរសព្ទដៃខ្លួន។

នាយក មជ្ឈមណ្ឌលសាធារណៈនៃព័ត៌មានអំពី Tchernobyl លោក Oleksandr Syrota អះអាងថា ក្រុមហ៊ុនទេសចរខ្លះ ចាប់ពីអំណើះតទៅ ប្រាថ្នាឱ្យក្រុមអ្នកទេសចរខ្លួន ទៅទស្សនា Tchernobyl បានយ៉ាងឆាប់ ដោយចំណាយពេលតិច ដូចទទួលទានអាហារ fast foot ជា ការពិសោធទេសចរ ដែលលឿនរហ័ស និង ងាយស្រួល។

ទំនោរនេះ បានបន្តទៅ ក្នុងខែកក្កដា ដោយ ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញក្រឹត្យ ដើម្បីជំរុញដល់ ការអភិវឌ្ឍទេសចរណ៍ នៅរមណីយដ្ឋាននេះ។

ក្នុងវ័យ ២៧ ឆ្នាំ បុរសជាតិប្រេស៊ីលLouis Carlos មិនដែលបានដឹងអ្វីសោះអំពី Tchernobyl មុនពេល មើលខ្សែភាពយន្ដ ដែលបញ្ចាំងតាមកាណាល់ទូរទស្សន៍អាមេរិកាំង HBO ។ ពិតជាភាពយន្ដ​នោះ ដែលជា មូលហេតុ ញ៉ាំងគាត់ឱ្យទៅកាន់អ៊ុយក្រែន - ការនេះរៀបរាប់ដោយ អ្នកទេសចរប្រេស៊ីលខ្លួនឯង ដែលលម្អិត ថា “ មនុស្សមនានាំគ្នាមកកាន់ទីនេះ ដើម្បីយល់ដឹង តើអ្វីដែលបានកើតឡើងនៅកន្លែងនេះ ហេតុដែលជា រឿងល្អ សម្រាប់ប្រវត្តិសាស្ត្រ។

នៅឯណាទៅ ពួកសកម្មជន” ?

ទីភ្នាក់ងារទេសចរនានានៅអ៊ុយក្រែន បានសម្របខ្លួនទៅហើយ ដើម្បីផ្តល់សេវាដល់ពួកអ្នកទេសចរ គឺ រមណីយដ្ឋានណា ដែលមាននិយាយក្នុងភាពយន្ដនោះ ដោយស្នើនូវសកម្មភាពបន្ថែមទៀត បែបយ៉ាង ជិះកាណូត និង ទូកកំសាន្ត នៅតាមស្ទឹង និង ទន្លេ ក្បែរៗ តំបន់ Tchernobyl ។

មិនអាស្រ័យនឹង ខ្សែភាពយន្ដនោះឡើយ ចំនួនអ្នកទេសចរ ដែលក្នុងឆ្នាំ ២០១៧ មាន ៥០.០០០ នាក់ បានឡើងដល់ ៧២.០០០ នាក់ ក្នុង ឆ្នាំ ២០១៨ បានទស្សនា Tchernobyl ។ សមាគមក្រុមហ៊ុន ទេសចរណ៍ នៅផ្ទាល់កន្លែង សង្ឃឹមថា ក្នុងឆ្នាំ ២០១៩ តួលេខនេះ នឹងវាត់ដល់ ១០០.០០០ នាក់។

លោក Yevguen Gontcharenko បានសង្កេតឃើញការស្ទុះឡើងនៃចំនួនអ្នកទេសចរ ទៅហើយ។ លើក ដំបូង ក្នុងឆ្នាំ ២០១២ គឺ ក្រោយពីមានបញ្ចាំងខ្សែភាពយន្ដអាមេរិកាំង អំពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ ក្រោម ចំណងជើងថា” កាលប្បវត្តិ Tchernobyl” ។ បន្ទាប់មកក្នុងឆ្នាំ ២០១៤ ពេលដែល កន្លែងរមណីយដ្ឋាននោះ បានត្រូវបញ្ចូលទៅក្នុង ល្បែងវីដេអូ “Call of Duty 4 “។ គាត់នឹកចងចាំជាអាទិ៍ ៖

-ជួនកាល អ្នកដែលមកកាន់ទីនេះ ទៅតាមល្បែងវីដេអូ នាំគ្នាចោទសូរដោយមធ្យ៍ត តើគេអាចរកឃើញឫទេ ពួកសកម្មជន

អស់រាប់សប្តាស៍ក្រោយពី មានបញ្ចាំងភាពយន្ដអំពី Tchernobyl ពួកអ្នកទិតៀន នាំគ្នាឆេះដុំ ទល់នឹង ពួកអ្នកប្រើប្រាស់ បណ្តាញអ៊ិនធ័រណែត ដែលបានបង្ហោះរូបខ្លួន ជួនសើចក្អាកក្អាយ ជួន ស្លៀកពាក់គួរឱ្យ ស្រើប រូបភាពនានា ថតនៅក្រុង Pripet ក្លាយជាក្រុងរហោស្ថាន ហើយ​ ក្រោយពីបណ្តាជនត្រូវបាន ជម្លៀស ចេញ​​​​​​​​​​​​​​​​​​​​​​​អស់រលីង បន្ទាប់ពី ការផ្ទុះឆេះនោះ។

លោក Craig Mazin អ្នកបង្កើតកម្រងភាពយន្ដនោះ បានបង្ហោះវា នៅលើទំព័រ Twitter ប្រកបដោយ សំណូមពរ ៖ បើអ្នកទស្សនា Tchernobylសូមអ្នកចងចាំ អំពីសោកនាដកម្មសែនសាហាវ ដែលបានកើត ឡើងនៅទីនេះ។ សូមអ្នកប្រកាន់ឥរិយាបថ ចេះគោរពចំពោះ រាល់អ្នកដែលបានរងគ្រោះ និងដែលបាន ពលី ជីវិតខ្លួន។

វត្ថុអនុស្សាវរីយ ពពាយនាយ ដោយក្រុមហ៊ុនអាមេរិកាំង eBay តាម អ៊ិនធ័រណែត

លោក Yaroslav Yemelianenko ប្រធាន សមាគមមគ្គុទេសក៏ Tchernobyl និយមគិតអំពី ចំណុចណា ដែលវិជ្ជមាន។ សម្រាប់គាត់ Tchernobyl ត្រូវដើរតួ ជា កន្លែងជាទីដែល អ៊ុយក្រែន ទោះយាំង ណាក៏ដោយ ចេះជំនះបានលើ គ្រោះថ្នាក់ពោរពេញ ដោយ សោកនាដកម្ម។ ក្នុងសម្ភាស៍ទៅ AFP គាត់ថ្លែងដោយអំនួត ៖

-ត្រូវហ៊ាននិយាយ ហ៊ានទាក់ទាញ ឱ្យគេមកកាន់ទីនេះ។ អ្នកទេសចរខ្លះ បែបយ៉ាង លោក Jan Mavrin បញ្ជាក់ថា គេមកទីនេះ គឺ ដើម្បីផ្តល់កិត្តិយសដល់ រាល់អ្នកដែលបាត់បង់ជីវិតខ្លួននៅទីនេះ។

យុវជនម្នាក់ជាតិ Slovenie ដោយឈរថតរូបលើមហាវិថីនៃក្រុង Pripet រហោស្ថាន ពីចំណែកខ្លួន បន្ថែមថា ៖ ត្រូវចេះបង្ហាញនូវស្មារតីគោរព ចំពោះទីកន្លែងបែបនេះ ហើយកុំចេះតែដើរប្រមូលយក របស់ដែល រាយប៉ាយនៅទីនេះ។

មូលហេតុ មកពី ក្រុមអ្នកទេសចរ ទាំងធ្វើ Tour តាមផ្លូវការ ទាំងជ្រៀតចូលដោយខុសច្បាប់ តែងនាំ ចេញទៅ ជារឿយៗ ទុកជាអនុស្សាវរីយ៏ គឺ វត្ថុដែលគេប្រមែប្រមូលបាន នៅទីនេះ។

តាម លោក Oleksandr Syrota នៃ​ មជ្ឈមណ្ឌលព័ត៌មានអំពី Tchernobylសូម្បីតែពួកយើង ដែលកើត នៅក្រុង Pripet មិនបណ្តោយខ្លួន ប៉ះពាល់ដល់វត្ថុបន្សល់ទុក ដោយម្ចាស់ដើមរបស់វា ឡើយ។ ម៉្លោះហើយ បានជាយើងងឿងឆ្ងល់ក្រៃ ដោយឃើញក្រុមហ៊ុនអាមេរិកាំង eBay ខាងជួញដូរ តាមបណ្តាញសង្គម ផ្សព្វផ្សាយអំពីវត្ថុទាំងនេះ ។ គាត់តូចចិត្ត នឹង គម្រោងរដ្ឋាភិបាលអ៊ុយក្រែន ដែលឆ្ពោះទៅ អភិវឌ្ឍន៍ វិស័យទេសចរណ៍ នៅ Tchernobyl ខណៈដែលតំបន់នេះ មានសមត្ថភាពស្តួចស្តើងនៅឡើយ ដើម្បី ទទួល អ្នកទេសចរ។ ហើយម្យ៉ាងទៀត យើងគ្មានបទពិសោធន៍សោះឡើយ អំពីផលវិបាក ដែលនឹង កើតឡើង៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ