អានតួអត្ថបទ
វៀតណាម

តុលាការ​វៀតណាម​ដាក់ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​អូស្ត្រាលី​ ពីបទ​ប៉ុនប៉ង​នាំ​គ្រឿងញៀន​ចេញពី​វៀតណាម​

នៅវៀតណាម ​អ្នក​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​ពី​៦០០ក្រាមឡើងទៅ ​ត្រូវ​ជាប់ទោស​ប្រហារជីវិត។
នៅវៀតណាម ​អ្នក​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន​ពី​៦០០ក្រាមឡើងទៅ ​ត្រូវ​ជាប់ទោស​ប្រហារជីវិត។ Getty/David Gillanders

សារព័ត៌មានរដ្ឋ​​វៀតណាម​ ​Tien Phong ជាន ផុង ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះថា ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​វៀតណាម​មួយរូប ត្រូវបាន​តុលាការ​វៀតណាម​កាត់ទោស​ប្រហារជីវិត ពីបទ​ប៉ុនប៉ង​នាំ​គ្រឿងញៀន​អេរ៉ូអ៊ីន ​៤គីឡូក្រាម​ ចេញ​ពីទឹកដី​វៀតណាម។ វៀតណាម​ជា​ប្រទេស​​​​ដាក់ទោសធ្ងន់​​​ធ្ងរ​ លើ​បទឧក្រិដ្ឋ​គ្រឿងញៀន។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ ​យោងតាម​ការ​ចុះផ្សាយក្នុង​​​អ៊ីនថឺនេត ​​របស់​សារព័ត៌មានរដ្ឋ​​វៀតណាម​ ​Tien Phong ជាន ផុង តុលាការ​វៀតណាម​បាន​ដាក់ទោស​ប្រហារជីវិត ​ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​វៀតណាម​ មួយរូប​ ​ពីបទ​ព្យាយាម​​នាំ​គ្រឿងញៀន​អេរ៉ូអ៊ីន ​៤គីឡូក្រាម ចេញពី​វៀតណាម។ ជនល្មើស​​រូបនោះ ឈ្មោះ​ថា ​Pham Trung Dung ផង់ ទ្រុងឌុង អាយុ​ ​៣៧ឆ្នាំ។ ជនល្មើស​​ប្រាប់តុលាការ​វៀតណាម​ក្រុង​ហូជីមិញ ​ថា​មាន​មនុស្ស​ប្រុស​​២នាក់​ ​បាន​សន្យា​អោយ​លុយគាត់​​៤ម៉ឺន​ដុល្លារ​ ដើម្បីដឹក​គ្រឿងញៀន​អេរ៉ូអ៊ីន ​ចេញ​ពី​វៀតណាម។ ​  

គួរ​បញ្ជាក់​ថា វៀតណាម​ជា​ប្រទេស​តឹងតែង ​​​មិនងាយ​អត់ឳន​​ចំពោះ​បទឧក្រិដ្ឋ​គ្រឿងញៀន​ឡើយ។ ​យោងតាម​ច្បាប់​ប្រឆាំង​គ្រឿងញៀន ​ជន​ណា​ក៏ដោយ អោយ​តែ​​មាន​គ្រឿងញៀន​អេរ៉ូអ៊ីន ​ពី​៦០០ក្រាម ​ឡើងទៅ នៅ​ក្នុងដៃ រឺ​ក៏​មាន​អាភៀន​ពី​២០គីឡូក្រាម​ឡើងទៅ ត្រូវ​​ទទួល​​ទោស​​ប្រហារជីវិត។ ​ក្នុង​ខែ​មិថុនា ​មនុស្ស​៦នាក់ បាន​ទទួលទោស​ប្រហារជីវិត ពី​បទ​​ជួញដូរ​គ្រឿងញៀន។

យោងតាម​សារព័ត៌មាននានា រួម​នឹង​​​តួលេខ​ផ្តល់ដោយ​​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ ​សព្វថ្ងៃ​ មាន​​​អ្នកទោស​​៧០០នាក់ ​កំពុង​រង់ចាំ​​ការ​ប្រហារជីវិត។ ក្នុង​នោះ មានពលរដ្ឋ​បរទេស​ជាង​១០នាក់ ជាប់ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ