អានតួអត្ថបទ
វៀតណាម

វៀត​ណាម​រឹត​ចំ​ណង​មិត្ត​ភាព​និង​ពាណិជ្ជ​កម្ម​ជា​មួយ​សហ​ភាព​អឺរ៉ុប​

លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ ងៀន​ តាន់​ ឌុង​(Nguyen Tan Dung)
លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ ងៀន​ តាន់​ ឌុង​(Nguyen Tan Dung) RFI

នា​យក​រដ្ឋ​មន្ត្រី​​វៀត​ណាម​ នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​បាន​ធ្វើ​​ដំ​ណើរ​​ទៅ​​ទ្វីប​អឺរ៉ុប​ ដើម្បី​​រឹត​ចំណង​​មិត្ត​ភាព​​និង​​ពា​ណិជ្ជ​​ជា​មួយ​​សហ​ភាព​​អឺរ៉ុប​។ នៅ​ក្នុង​​ឱ​កាស​​នេះ ​លោក​ ង្វៀង​ តាំង​ ដ្យុ​ង​ នឹង​​ជួប​​ថ្នាក់​ដឹក​នាំ​កំ​ពូល​ៗ​របស់​​អឺរ៉ុប​ ព្រម​ទាំង​​ចុះ​ហត្ថ​លេ​ខា​​ទទួល​​ជំនួយ​ និង​​ចុះ​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​ ដែល​​នឹង​​ផ្តល់​​ផល​ចំ​ណេញ​​ដល់​​ប្រ​ទេស​​វៀត​ណាម​​ជា​ច្រើន​​បន្ថែម​ទៀត​។​ គួរ​​បញ្ជាក់​ថា ​សហ​ភាព​​អឺរ៉ុប​ ក៏​​ជា​​ម្ចាស់​ជំនួយ​ ឥត​​សំ​ណងធំ​ជាង​គេ ​របស់​​ប្រទេស​​នេះ​ ផង​ដែរ។​

ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចាក​ចេញពី​ក្រុង​ហាណូយ នៅ​ថ្ងៃទី១២តុលា​នេះ ដើម្បី​បំពេញ​​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​ រយៈ​ពេល​១​សប្តាហ៍​ នៅ​​សហ​ភាព​​អឺរ៉ុប​។ ​លោក​ ង្វៀង​ តាំង​ ដ្យុ​ង​ (Nguyên Tân Dung) ​នឹង​​ជួប​​​នា​យក​រដ្ឋ​មន្ត្រី​​ប៊ែ​ល​​ហ្ស៊ិ​ក​ និង​​ប្រ​ធាន​​គណៈ​កម្មការ​​សហ​ភាព​​អឺរ៉ុប​ លោក​ ហ្ស៊ូ​​ហ្ស៊េ​ ម៉ា​​ណុ​យ​​អែល​ បា​​រ៉ូ​​សូ ​(José Manuel Barroso)  ហើយ​នឹង​​ជួប​​លោក​ស្រី​ អង់​ហ្គេឡា​មែរកិល  នាយករដ្ឋមន្ត្រី​អាឡឺម៉ង ថែមទៀត ពីថ្ងៃ​ទី១៣ដល់១៥តុលា។

ក្នុងឱកាស​ទស្សនកិច្ច​រឹតចំណង​មិត្តភាព​ និង​ចំណង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​រវាង​​វៀត​ណាម​ និង​​សហ​ភាព​​អឺរ៉ុប​ លើក​​នេះ​ នា​យក​រដ្ឋ​មន្ត្រី​​វៀត​ណាម នឹង​ចុះហត្ថលេខា​​លើ​​កិច្ច​ព្រម​ព្រៀង​ បើក​ទូ​លាយ​​ការ​នាំ​ចេញ​​​​ នាំ​ចូល​ និង​ដោះដូរ​ទំនិញ។   ក្នុងនោះ ក៏​នឹង​មាន​​ការ​ចុះ​​កិច្ច​ព្រម​ព្រៀង​​ទទួល​​ជំ​នួយ​៤០០​លាន​​អឺរ៉ូ ​សម្រាប់​រយៈពេល៥ឆ្នាំ ពី២០១៥ ដល់២០២០ផងដែរ។

បើតាម​អ្នកនាំពាក្យ​វៀតណាម លោក ង្វៀង តាំង ដ្យុ​ង នឹងចូល​រួម​​ពិធី​​ចុះ​​កិច្ច​ព្រម​ព្រៀង​​ទទួល​​ជំនួយ​២៦០​លាន​​ដុល្លារ​​របស់​​បែល​ហ្ស៊ិក​ សម្រាប់​គម្រោង​អភិវឌ្ឍ ​លើ​​កោះ ​ឆា​​ហៃ ​(Cat Hai) ​នៅ​​ភាគ​​ខាង​ជើង​​ប្រទេស​​វៀតណាម។

គួរ​បញ្ជាក់ថា ប្រទេស​វៀតណាម​រកស៊ី​ជាមួយ​ប្រទេស២៣ក្នុងចំណោម​​ប្រ​ទេស​​ជា​​ស​មា​ជិក​​ទាំង​២៨​នៃ​​ស​ហភា​ព​​អឺរុប។ តាមរយៈ​ការរកស៊ី​ជាមួយនឹង​សហភាព​អឺរ៉ុប​នេះ ​គ្រាន់​តែ​​ឆ្នាំ​២០១៣​កន្លង​ទៅ​ វៀតណាម បាន​ចំណេញ​ជិត៣៤លាន​អឺរ៉ូ។

ទិ​ន្នន័យ​ពាក់កណ្តាល​ឆ្នាំ២០១៤នេះបាន​បង្ហាញ​ថា អឺរ៉ុប​បាន​វិ​យោគ​ជិត១៥០០គម្រោង ​ហើយ​​ផ្តល់​​ចំ​ណូល​​ជាង​១៨ពាន់​​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ប្រទេស​វៀតណាម។ ​គម្រោង​​ទាំង​នោះ ​មាន​​ស្ទើរ​​គ្រប់​​ខេត្ត​​ទាំងអស់​របស់​ប្រទេសមួយ​នេះ ដែល​ផ្តោតលើ​ការ​វិ​និ​យោគ​​ទុក​ ឧស្សា​ហកម្ម​​កែ​ច្នៃ​​ផលិតផល និង​ការ​ចែកចាយ​អគ្គិសនី ឧស្ម័ន និង​ទឹក ព្រមទាំង​វិស័យ​​ទូរគមនា​​គម​​ផង​ដែរ​។

តាម​សារព័ត៌មាន​អេឡិចត្រូនិក ញាំ​ង ដាំង (Nhân Dân)  ​នៅ​​ថ្ងៃ​១៦ ​និង​១៧ ​តុលា​ ខាង​មុខ​ នាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម នឹងចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប នៅ​ក្រុង​​មី​​ឡង់​ (Milan)​ ប្រ​ទេស​​អ៊ីតាលី​ តាម​ការអញ្ជើញ​របស់​នាយ​រដ្ឋមន្ត្រី​អ៊ីតាលី។ បន្ទាប់មក ​នៅ​​ថ្ងៃ​ទី​១៨​តុលា ​លោក​នឹង​ទៅ​បុរី​វ៉ា​ទី​កង់ ( Vatican) ជួបនឹង​សម្តេច​សង្ឃ Pape François មុននឹង​ត្រឡប់​ទៅ​ក្រុង​ហាណូយ​វិញ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ