អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ទៅ​«លេង​អង្គរ» Visiter les monuments

សំឡេង ០៥:៥៤
បណ្ឌិត​ច្បាប់  ឆាយ ហុកផេង ​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
បណ្ឌិត​ច្បាប់ ឆាយ ហុកផេង ​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ ពាក្យថា​ទៅលេង​កម្សាន្ត​ ឬទៅមើល​ ទស្សនាទីធ្លា ប្រាង្គប្រាសាទ​ ទឹក​ធ្លាក់​ ទឹក​ជ្រោះ​ វា​មិន​ហួស​អំពី​អត្ថន័យ​នៃពាក្យ​សាមញ្ញ​មួយ​ថា ទៅមើល​កុន​ មើល​ល្ខោន​យីកេ ស្បែកធំ ស្បែក​តូច​។ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ដែលថា មើល​កុន​មើល​ល្ខោន​ នៅទីបញ្ចប់​ គេ​អាច​យល់​សាច់​រឿង កុន​ ល្ខោន ថា​វា​ជារឿង​កំប្លែង កម្សត់ សាហាវ ខ្មោច​ឆៅហុតឈាម ឬក៏​រឿង​​ Western អាគាំង​លួច​ដី​ពួក​ព្នង​ដែល​ជា​ជន​ជាតិ​ដើម​នៅ​អាមេរិក​។ ប៉ុន្តែ​ទស្សនា​ប្រាសាទ​ គឺជា​រឿង​មួយ​ផ្សេង​ គឺថា​លំបាក​យល់​ន័យ​ណាស់។​

ផ្សាយពាណិជ្ជកម្ម

Les touristes lorsqu'ils sont en présence d'un monument khmer, le regardent en admirant l'intelligence de​l'architecture avant de chercher à comprendre la datation, de reconnaître l'époque voire de démêler la raison d'être des formes.

នៅ​ទី​រមណីយដ្ឋាន​ខ្លះ​ដូច​ជា​នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ​នៅ​ទល់​មុខ​សាលា​បឋម​សិក្សា​អន្លង់​ស្វាយ​ គេ​គ្មាន​ឃើញ​អ្វី​ក្រៅពី​ទន្លេ​ ដែល​ជា​កំណត់​ព្រំ​ដែន​ខ្មែរ-ឡាវ​ និង​នៅ​នាយ​ខាងប្រទេស​ឡាវ ឃើញ​មាន​ទំនប់​ទឹក​វារី​អគ្គិសនី។ ទោះ​ជា​យ៉ាង​នេះ​ក្តី គឺ​ថា​ទោះបី​ទន្លេ​ណា​ក៏​ដូច​ទន្លេ​ណា​ដែរ​ គេ​មិន​ចាំបាច់​ជិះ​រថយន្ត​កាត់​វាល​ចូលព្រៃ​តាមផ្លូវ​ចាក់​កៅស៊ូ​ខ្មៅ​ និង​ផ្លូវ​ដី​គ្រោះ​ដី​ក្រហូង​អន្លង់​រាក់​ជ្រៅ ក៏​គេ​អាច​បណ្តែង​អារម្មណ៍​តាម​ខ្សែ​ទឹក​ និង​តាម​មាត់​ច្រាំង​បាន​ដូច​គ្នាទេតើ។ ហេតុអ្វី​ក៏​អ្នកខ្លះ​តស៊ូ​អ្វីម្ល៉េះ​ ត្រឹមតែ​ចង់​ឃើញ​ទឹក​ទន្លេ​ប៉ុណ្ណោះ​សោះនោះ? លុះ​គេ​បាន​អាន​បដាមួយ​ដែល​មាន​សរសេរ​ថា «ទន្លេផ្សារភ្ជាប់​ប្រជាជន​ ទេសចរណ៍ ​វប្បធម៌ និង​បរិស្ថាន» ទើប​គេ​អាច​ថាទន្លេ​ជាប្រភព​នៃ​ជីវិត​ពិត​ៗ​។ នៅ​ក្នុង​ជីវិត​មនុស្ស​យើង​ វា​មាន​វប្បធម៌​និង​បរិស្ថាន​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រជាជន​តាម​ទន្លេ។​

En France, le statut juridique de "monument historique" implique un partenariat propriétaire du bien en question et la puissance publique pour la conservation dudit bien afin de le transmettre aux générations à venir. Il n'existe pas au Cambodge un régime juridique similaire hormis "l'Autorité Apsara" qui s'occupe, quant à elle du site archéologique d'Angkor et ses environs. Si un jour vous visitez le musée national de Phnom-Penh, observez les belles peintures sur les panneaux en bois des fenêtres du bâtiment abritant le musée, peintures des figurines tirées du Ramayana pour la plupart d'entre elles. Ce sont là de véritables œuvres d'art méritant​ protection et conservation voire restauration en vue de la transmission aux jeunes générations.

ផ្ទុយ​ទៅវិញ​ គេ​យក​ចិត្ត​ទុក​ដាក់​តែទៅលើ​វត្ថុ​ដែល​សារមន្ទីរ​តាំងបង្ហាញ​នៅនឹង​មុន​គេ។ បើ​ស្តីអំពី​តំបន់​អង្គរ​ នៅ​ឯសៀមរា​បវិញ ក្រុម​ទេសចរ​មាន​ទម្លាប់​សិក្សា​ជាមុន​ ដោយ​បាន​អាន​សៀវភៅ «មគ្គុទេសក៍អង្គរវត្ត» ជាអាទិ៍ ហើយ​ពួក​គេ​ក៏​ស្ពាយ​យក​សៀវភៅ​នេះ តាម​ទៅ​ជាមួយ​ ដើម្បី​ផ្ទៀងផ្ទាត់​ផ្ទាល់​នឹង​ភ្នែក​នូវអ្វីៗ​ដែល​អ្នក​និពន្ធ​សៀវភៅ​សរសេរ​ពន្យល់​អំពី​រចនា​ប័ទ្មផ្សេងៗ​នៃប្រាសាទ​នីមួយៗ។​
Savoir lire le guide c'est bien mais savoir regarder est, en la matière, la qualité essentielle. Force est de souligner que rien ne peut remplacer l'observation personnelle pour bien comprendre l'intelligence de la vieille architecture khmère. Aussi, ne dit-on pas que "l'œil s'habitue à percevoir et l'esprit à interpréter les détails qu'il convient d'observer et de retenir."

ថ្មីៗនេះ គឺ​នៅក្នុង​អំឡុង​​៤ទៅ​៥ឆ្នាំ​កន្លង​មក មាន​ការ​បង្កើត​សហគមន៍​ជាច្រើន​ ដើម្បី​គ្រប់​គ្រង​ការអភិរក្ស​នានា។ គេ​ឃើញ​មាន​សហគមន៍​ព្រៃឈើ​ សហគមន៍​នេសាទ​ និងសហគមន៍អេកូ​ទេសចរណ៍​។ ពាក្យ​ថា «អេកូ» នេះ​មិនមែន​ជាភាសា​ខ្មែរ​ទេ គឺជា​បារាំង​និង​អង់គ្លេស​ ពីរម៉ាត់​ដំបូង​នៃ​ពាក្យថា Ecologie ។ ឧទាហរណ៍​ មាន​បុរីអេកូទេសចរណ៍ «បុរី​អូរស្វាយ» ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អូរស្វាយ​ ស្រុក​ថាឡា​បរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង​។ សហគមន៍​នេះ ស្ថិត​នៅ​ជាប់ព្រំដែន​ខ្មែរ-ឡាវ ដែល​មាន​គូស​បញ្ជាក់តាម​សញ្ញា​នៃ​ធម្មជាតិ​ គឺ​ទឹក​ធ្លាក់​ ឈ្មោះ ព្រះ​និមិត្ត​ ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ។ នៅក្នុង​ឯកសារ​ពាណិជ្ជកម្ម​មួយ ខ្ញុំ​ឃើញ​មាន​សរសេរ​ថា ទឹកជ្រោះ​ព្រះ​និមិត្ត​ស្ថិត​នៅ​តាម​បណ្តោយ​ដងទន្លេ​មេគង្គ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ជា​គ្រាប់​ពេជ្រ​ដ៏​អស្ចារ្យ​បាន​លាក់​ខ្លួន​ក្នុង​ទន្លេ​មេគង្គ។ ខ្ញុំ​បាន​ទៅ​ឃើញ​ទឹក​ជ្រោះ​នេះ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក៏​សន្និដ្ឋាន​ថា នេះជា​ដុំ​ពេជ្រ​មួយ​ដែល​លម្អ​ទៅដោយ​ថ្ម​តាន់ ថ្មភ្នំ​ មាន​ពណ៌​ជា​ថ្ម​បាយ​ក្រៀម។​

Quelle que soit la finalité de la visite des monuments au sens large du terme, à quelque point de vue qu'on se place, esthétique, historique, économique; ces monuments ravivent la curiosité et provoquent l'admiration.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ