អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កុន​ខ្នាត​ខ្លី​ចំនួន​៣ និយាយ​ពី​កម្ពុជា​មាន​វត្តមាន នៅក្នុង​មហោស្រព​ភាពយន្ត​កាន

សំឡេង ០៧:៥៤
គណៈ​មេប្រយោគ​នៅ​ថ្ងៃ​បើក​មហោស្រព​ភាពយន្ត​កាន ថ្ងៃ​ទី ១៤​ឧសភា​២០១៤
គណៈ​មេប្រយោគ​នៅ​ថ្ងៃ​បើក​មហោស្រព​ភាពយន្ត​កាន ថ្ងៃ​ទី ១៤​ឧសភា​២០១៤ © REUTERS/Yves Herman

នៅក្នុង​ប្រទេស​បារាំង តារាភាពយន្ត ម្ចាស់ផលិតកម្ម និង​សមិទ្ធិករ​ អ្នកដឹកនាំរឿង​កំពុងកក​ប្រមូល​ផ្តុំ​គ្នា នៅក្នុង​មហោស្រពភាពយន្ត​កានលើក​ទី ៦៧​ ដែល​បាន​ចាប់​ដំណើរការ​អស់​មួយ​សប្តាហ៍​មកហើយ និង​ត្រូវ​បិទបញ្ចប់ នៅថ្ងៃ​ទី ២៥​ឧសភា​ខាងមុខ។ នៅឆ្នាំនេះ មាន​កុន​ជាង​១៦០​ មក​ពីគ្រប់ទ្វីប​​​ក្នុង​ទម្រង់​កុន​ខ្នាតវែង កុន​ឯកសារ ឬ​កុន​ខ្នាតខ្លី ត្រូវ​ចាក់​បញ្ចាំង​​ក្នុង​មហោស្រព​ភាពយន្ត​រយៈពេល​១០​ថ្ងៃនេះ។ នៅឆ្នាំនេះ​បើទោះបី​មាន​ការចូលរួម​ពីកុន​បែប​សង្គម ស្នេហា កីឡា ប៉ុន្តែ មហោស្រពភាពយន្ត​កាន​ហាក់​សង្កត់​ធ្ងន់​ទៅលើ​ប្រធាន​បទ​សង្រ្គាម​ដែល​ធ្លាប់​បាន​កើតឡើង និង​កំពុង​កើតឡើង​នៅពេល​បច្ចុប្បន្ន ដូចជា​ព្រឹត្តិការណ៍​កំពុង​កើតឡើង នៅ​ប្រទេស​អ៊ុយក្រែន​ជាដើម។ ក្នុង​ចំណោម​កុន​ទាំង​១៦០ ​មាន​តែ​កុន​១៨​ប៉ុណ្ណោះ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួតប្រជែង​​ដណ្តើម​តាល់ប័ត្រមាស។ នៅក្នុង​មហោស្រពភាពយន្ត កាន ឆ្នាំនេះ គេក៏​ឃើញ​មាន​វត្តមាន​ចូលរួម​ផងដែរ​របស់​ខ្សែភាពយន្ត​ ដែល​និយាយ​ពី​ប្រទេស​កម្ពុជា។ ខ្សែភាពយន្ត​ខ្នាត​ខ្លី របស់​សមិទ្ធិករ​ម្ចាស់​រឿង​ដំណេកមាស ដាវី​ជូ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​យក​រង្វាន់ នៅក្នុង​ផ្នែក​les quinzaines réalisateursដែល​ជា​ផ្នែក​មួយ​របស់​មហោស្រពភាពយន្ត​កាន។ ឈាង បុប្ផា អ្នកយកណ៍ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅក្នុង​មហោស្រព​ក្រុងកាន។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ