អ្នកទេសចរនៅលើនាវា Westerdam ជាង២ពាន់នាក់ត្រូវការពេល១សប្តាហ៍ដើម្បីធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសគេរៀងៗខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការផ្ទេរអ្នកទេសចរចំរុះជាតិសាសន៍និងអ្នកបំរើការងារនៅលើនាវាទេសចរណ៍ Westerdam ទៅកាន់ការធ្វើដំណើរតាមរយៈជើងយន្តហោះ ទំនងជានឹងត្រូវចំណាយពេលវេលាច្រើនថ្ងៃទៅមុខទៀត អាចឈានទៅដល់មួយសប្តាហ៍ យោងទៅតាមអ្នកដំណើរ ថាតើពួកគេមានសំបុត្រយន្តហោះគ្រប់គ្រាន់ឬយ៉ាងណា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ភ្ញៀវទេសចរ និងអ្នកបំរើការងារលើនាវាកម្សាន្តយក្សអាមេរិកមួយនេះចំនួនជាង២ពាន់នាក់ នឹងត្រូវចាកចេញត្រលប់ទៅប្រទេសពួកគេរៀងៗខ្លួនវិញ តាមជើងហោះហើរសរុបចំនួន១២ជើង ដោយទុកតែនាវិកប៉ុន្មាននាក់ប៉ុណ្ណោះ បើកកប៉ាល់ត្រលប់ទៅគោលដៅដើមវិញ។ ពោលគឺត្រលប់ទៅគោលដៅដើមវិញនៅពេលដែលអ្នកដំណើរនៅលើនាវានេះ ចាកចេញទៅតាមជើងយន្តហោះអស់។ សូមស្តាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល៖