បទយកការណ៍

ឱសថការី៖ ម៉ាស​ពាក់មុខ​តែមួយមុខ មិនអាច​ជួយ​ឲ្យគេ​ការពារ​ពីការឆ្លងមេរោគ​កូរ៉ូណា​ថ្មី​នោះទេ

សំឡេង ០៨:៤៩
ស្រ្តីខ្មែរ​ម្នាក់​ទិញម៉ាស​ពាក់​នៅ​សង្កាត់​អាស៊ី នៅទីក្រុង​ប៉ារីស ក្នុងបរិបទ​​កើតមាន​ការរីករាលដាល​មេរោគកូរ៉ូណា
ស្រ្តីខ្មែរ​ម្នាក់​ទិញម៉ាស​ពាក់​នៅ​សង្កាត់​អាស៊ី នៅទីក្រុង​ប៉ារីស ក្នុងបរិបទ​​កើតមាន​ការរីករាលដាល​មេរោគកូរ៉ូណា ©Chheang Bopha

ដោយសារតែកូរ៉ូណាវីរុស ប្រជាជនខ្មែរមួយចំនួន បានលុបចោល ឬផ្អាក ការធ្វើដំណើរ ទៅស្រុកកំណើត។ ចំណែកមួយចំនួនទៀត បាននាំគ្នា ទិញម៉ាសបិទមុខ ការពារ កុំឲ្យមានការឆ្លងមេរោគកូរ៉ូណាដែលពេលនេះ បានឆ្លង ទៅដល់មនុស្ស៥នាក់ ហើយនៅប្រទេសបារាំង។ ការទិញសម្រុកទិញម៉ាស យ៉ាងដូច្នេះ ធ្វើឲ្យឱសថស្ថានជាច្រើន ដែលក្នុងនោះមួយចំនួន គ្រប់គ្រងដោយឱសថការី បារាំង ដើមកំណើតខ្មែរ ដាច់ស្តុក គ្មានម៉ាសលក់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលបានទៅធ្វើបទយកការណ៍ នៅសង្កាត់ទី១៣ក្នុងក្រុងប៉ារីស ដែលសំបូរ ប្រជាជន អាស៊ី រស់នៅ ក្នុងនោះ មានផងដែរ ប្រជាជនខ្មែរ។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI