បទយកការណ៍

រឿង​ រសជាតិ​នៃ​អាថ៌កំបាំង​របស់​សមិទ្ធិករ​កូនកាត់ខ្មែរ បារាំង ហ្គីយ៉ូម សួន

សំឡេង ១០:២៥
ផ្ទាំងរូបភាព​នៃ​រឿង រសជាតិ​នៃ​អាថ៌កំបាំងនិពន្ធ និង ដឹកនាំ សមិទ្ធិករ ហ្គីយ៉ូម សួន
ផ្ទាំងរូបភាព​នៃ​រឿង រសជាតិ​នៃ​អាថ៌កំបាំងនិពន្ធ និង ដឹកនាំ សមិទ្ធិករ ហ្គីយ៉ូម សួន ©Tipasa Production

ស្វែងយល់ពីម្តាយ ដើម្បីទាមទារសិទ្ធិស្តីពីការចងចាំ។ ហ្គីយ៉ូម សួន និងប្អូនប្រុស ដែលជាកូនកាត់បារាំង ខ្មែរ ធំដឹងក្តីនៅប្រទេសបារាំង បានរួមគ្នា ៤ឆ្នាំមកហើយ ដើម្បីកសាងភាពយន្តឯកសារមួយ ស្តីពីរឿងរ៉ាវប្រវត្តិអតីតកាលរបស់ម្តាយ ដែលធ្លាប់រស់ ឆ្លងកាត់សម័យខ្មែរក្រហម។ ដោយបញ្ចុះបញ្ចូលឲ្យម្តាយនិយាយរៀបរាប់ពីអតីតកាល ពីជីវិតនៅមុន និងក្នុងសម័យខ្មែរក្រហម សមិទ្ធិករកូនកាត់ សង្ឃឹម ចង់ឲ្យមានការផ្ទេរការចងចាំបន្តទៅឲ្យកូនចៅជំនាន់ក្រោយ។ រសជាតិនៃអាថ៌កំបាំង ជាខ្សែភាពយន្តឯកសារទី៣របស់ហ្គីយ៉ូម ដែលនិយាយពីប្រទេសកម្ពុជា ដែលត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសបារាំង។រឿងនេះ​ត្រូវ​បាន​ផលិតឡើង​ដោយ​Tipasa Production និង Anti-Archive

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI