អានតួអត្ថបទ
កម្ពុជា ច្បាប់

អតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុត្រូវបាននាំខ្លួនទៅកាន់តុលាការ ពីបទប្រព្រឹត្តអំពើពុករលួយ

ជនជាប់ចោទលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ
ជនជាប់ចោទលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ © Internet
ដោយ៖ វ៉ា សំណព្វ
១១ នាទី

អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ០៥ មីនានេះ កំពុង​បន្ត​ដំណើរ​ការនីតិវិធី​ស៊ើប​អង្កេត​លើ​សុំណុំ​រឿង​អតីត​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរោបនីយ​កម្ម និង​សំណង់ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ពាក់​ព័ន្ធ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ លោក នួន ប៉ុក ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី ០១ មីនា ក្រោម​ការ​ចោទ​ប្រកាន់​ពី រំលោភ​អំណាច បំពាន​ធន​ធាន​ធម្មជាតិ និង​ផ្តល់​ឯកសារក្លែងក្លាយ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​។

ផ្សាយពាណិជ្ជកម្ម

តំណាងអ​យ្យការអមសាលាដំបូ​ងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា បានបន្តបើ​កការស៊ើ​បសួរទៅលើជនជា​ប់ចោទលោក នួន ប៉ុក អតីតប្រ​ធានមន្ទី​ររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តព្រះ​សីហនុ ពីបទរំលោ​ភអំណាច បំពាន​ធនធានធម្មជាតិ និងផ្ត​ល់ឯកសារក្លែ​ងក្លាយ​ដល់អាជ្ញាធរ​ពាក់ព័ន្ធ។ លោកត្រូវបាន អង្គភាព​ប្រឆាំងអំពើពុ​ករលួយ (ACU) ចាប់ខ្លួ​ន កាលពីថ្ងៃទី ០១ មិនា និងបានប​ញ្ជូនខ្លួនទៅកាន់តុ​លាការ កាលពី​ល្ងាចថ្ងៃទី ០៤ ខែមីនា​។

សូមប​ញ្ជាក់ថា លោក នួន ប៉ុក ត្រូវបាន​គេដឹងថា បានឡើងកាន់​តំណែង​ជាប្រធានម​ន្ទីររៀបចំដែ​នដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ ប៉ុន្តែ​ពីឆ្នាំក្រោ​យមក ពោលគឺនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ លោកត្រូវបា​នផ្ទេរចេញពីតំ​ណែងនេះ​ទៅវិញ។

អ្វីជា​ការកត់សំគាល់ ខេត្តព្រះសីហនុ គឺជាខេត្តមួ​យដែលត្រូវ​បានគេដឹងថា មាន​សន្ទុះនៃការសា​ងសង់សំណង់ខ្លាំង​នៅក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុងក្រោយនេះ បន្ទាប់​ពីការមកដ​ល់យ៉ាងគំហុកនៃ​ជនជាតិចិន។ ប៉ុន្តែជាអកុសល កាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ ខេត្តព្រះសីហនុ បានជួ​បឧបទ្ទវហេតុនៃ​ការរលំបាក់អគា​រកំពស់៧ជាន់ ដែល​បណ្តាលឲ្យកម្មករខ្មែរ២៨នាក់ស្លាប់ និង ២៦នា​ក់បានរ​ងរបួស។

សូមបញ្ជាក់​ដែរថា នេះមិនមែន​ជាករណីទីមួយទេ ដែលអង្គភា​ពប្រឆាំងអំ​ពើពុករលួ​យបានចាត់វិ​ធានការទៅលើមន្ត្រីនៅ​ក្នុងជួររដ្ឋាភិបាល​កម្ពុជា ដែលប្រព្រឹត្ត​ទំពើពុក​រលួយនៅកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ