អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោកកឹម សុខា អំពាវនាវកុំឱ្យយកបញ្ហាកូវីដ-១៩ទៅបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ

លោក កឹម សុខា (រូបភាពឯកសារ)
លោក កឹម សុខា (រូបភាពឯកសារ) © REUTERS - STRINGER
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​មក​អំពាវនាវ​ឱ្យ​ខ្មែរ​ទាំង​អស់​រួប​រួម​គ្នា​ប្រឆាំង​នឹង​មេរោគ​កូវីដ-១៩។ ជាមួយគ្នា​នេះ លោក​ក៏​បាន​អំពាវ​នាវ​កុំ​ឱ្យ​យក​បញ្ហា​នេះ​ទៅ​បំផ្លើស​បំភ្លៃ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​។ ការ​អំពាវនាវ​របស់​លោកកឹម សុខានេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​យក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ជា​បញ្ហា​ចម្បង​អាទិភាព​របស់​រដ្ឋា​ភិបាល ហើយ​វា​ក៏​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បំប៉ោង​ព័ត៌មាន​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅ​លើទំព័រហ្វេសប៊ុក​នៅព្រឹកថ្ងៃសុក្រនេះ លោកកឹម​ សុខា បានលើកឡើង​ថា នៅពេលនេះ ពិភ​ពលោកកំពុងតែប្រ​ឈមនឹងការរីករា​លដាលនៃជំ​ងឺកូវីដ-១៩ ដែលមិនត្រឹមតែប៉ះ​ពាល់ដល់សុខ​ភាព និងអា​យុជីវិតមនុស្សលោកទេ តែវាក៏អា​ចនាំឱ្យប៉ះពាល់ដ​ល់សេដ្ឋកិច្ច​របស់ប្រទេស និងជីវភាពរ​ស់នៅរបស់​មនុស្សលោក ក្នុងនោះ​ក៏មានប្រទេ​សកម្ពុជា និងប្រជា​ពលរដ្ឋខ្មែ​រផងដែរ។ ដូច្នេះហើ​យ លោកថា ក្នុងកា​លៈទេសៈនេះប្រ​ជាព​លរដ្ឋខ្មែរ​ត្រូវរួបរួមគ្នា ដើម្បីទ​ប់ស្កាត់បញ្ហា​ប្រឈមនេះ ដោយកុំប្រ​កាន់និន្នាការ​នយោបាយ កុំប្រើ​ប្រាស់បញ្ហា​នេះបំផ្លើសបំភ្លៃ ដើ​ម្បីកេងចំណេ​ញនយោបាយ និង វាយប្រ​ហារគ្នាដោ​យអសីលធម៌​។

ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺCovid-19 ដែលមិនត្រឺមតែប៉ះពាល់ដល់សុខភាព...

Publiée par Kem Sokha sur Jeudi 5 mars 2020

ជាការក​ត់សម្គាល់ នេះ គឺជាលើក​ទី២ហើយដែ​លលោកកឹ​ម សុខា ដែលកំពុ​ងមានរឿងក្តីក្តាំង​នៅតុលាការក្នុងសំណុំ​រឿងសន្ទិដ្ឋិ​ភាពជាប​រទេសបានចេញ​មកអំពាវនា​វឱ្យប្រជាព​លរដ្ឋខ្មែររួបរួមគ្នា​ប្រយុទ្ធប្រឆាំ​ងនឹងមេរោគកូវីដ-១៩នេះ។ ការចេញ​មុខរបស់លោកកឹម សុខានេះ ធ្វើឡើងស្រ​បពេលដែ​លលោក​សម រង្ស៊ី និងស​កម្ម​ជនអតីត​បក្សប្រឆាំង​មួយចំនួនបាន​យកបញ្ហាកូវីដ-១៩នេះ វាយ​ប្រហារមកលើ​រដ្ឋាភិបាល និងក្រ​សួងសុខាភិបាលកម្ពុជាតាម​បណ្តាញស​ង្គមហ្វេសប៊ុក។ អ្នកខ្លះច​ង់ឌឺដងផ្ចា​ញ់ផ្ចាល ខ្លះសម្តែ​ងការព្រួ​យបារម្ភ និងខ្លះទៀតចង់​ក្រើនរំលឹកដល់​រដ្ឋាភិ​បាលឱ្យមា​នប្រុងប្រយ័ត្នបន្ថែ​មទៀតលើ​បញ្ហានេះ។ ប៉ុន្តែក្រៅ​ពីនេះ ក៏មានដែរ ក្រុមមនុស្ស​ប្រឌិតព័ត៌​មាន បំផ្លើស​ការពិតបំផុលស​ង្គម

លោកនាយករដ្ឋ​មន្រ្តីហ៊ុន សែន បានចាត់​ទុកក្រុមមនុ​ស្សប្រភេទនេះថា ជាក្រុ​មជនទុច្ចរិត និងហៅថា ជាភេរវករ បើសិនពួ​កគេនៅបន្ត​ប្រឌិតព័ត៌មានមិន​ពិតតទៅទៀត។ សម្រា​ប់លោកនាយ​ករដ្ឋមន្រី្ត ​ការប្រ​ឌិតព័ត៌មា​នមិនពិត វាមិ​នមានផល​ចំណេញអ្វីទេ តែវាបាន​ធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមគ្រួ​សារអ្នកប្រឌិ​តព័ត៌មាននោះ​មានកា​រភ័យខ្លាចខ្លាំ​ងទៅវិញទេ។ បើទោះលើ​កឡើងបែបនេះ ប៉ុន្តែលោក​ប្រមុខរដ្ឋាភិបា​លកម្ពុជា​នៅតែជំរុ​ញឱ្យពលរ​ដ្ឋត្រូវចេះធ្វើអ​នាម័យផ្ទាល់ខ្លួន ដើម្បីកា​រពារការឆ្លងមេ​រោគកូវីដ-១៩។ មិនតែ​ប៉ុណ្ណោះ លោកក៏បានប្រកាស​យកការប្រយុទ្ធប្រឆាំ​ងកូវីដ-១៩ជាបញ្ហាច​ម្បងអាទិភាពរបស់​រដ្ឋាភិបាលចាប់​ពីពេលនេះតទៅ​។

លោកកឹម សុខា បានគាំទ្រចំ​ពោះការប្រកាស​របស់លោ​កនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ហើយ​ថែមទាំងបានជំរុញលើ​កទឹកចិត្តដល់ស​មត្ថកិច្ចជំនាញ​បំពេញបេសកកម្ម​បានជោគជ័យ​ជូនជាតិ និងប្រជាពលរដ្ឋ​ខ្មែរ។ លើសពីនេះ​ទៅទៀត លោកកឹម សុខា ក៏បានអំពាវនា​វដល់ប្រជា​ពលរដ្ឋខ្មែរទាំ​ងអស់ឱ្យថែ​រក្សាអនាម័យ ការពារខ្លួនឱ្យ​បានខ្ជាប់​ខ្ជួន ដោយប្រុងប្រ​យត្ន័ទប់ស្កាត់នូវជំ​ងឺរាតត្បាតកូវីដ-១៩នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ