ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​Covid​-​19 ​ជាការ​យឺតយ៉ាវ​?

សំឡេង ១១:២៦
គណបក្ស GDP-រដ្ឋាភិបាលកម្ពុជា ជុំវិញការឆ្លើយតប លើវិធានការទប់ទល់ កូវីដ-១៩។
គណបក្ស GDP-រដ្ឋាភិបាលកម្ពុជា ជុំវិញការឆ្លើយតប លើវិធានការទប់ទល់ កូវីដ-១៩។ © Suong Sokpheary/RFI

ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រកាស​ថា​មាន​វីរុស ​Covid-​19 ​មួយ​ករណី​ ទៅលើ​ជនជាតិ​ចិន​ម្នាក់​មកពី​ទីក្រុង​វូហាន​ប្រទេស​ចិន ​រដ្ឋាភិបាល​ប្រទេស​នេះ ​បាន​បង្ហាញ​ពី​សកម្មភាព​ និង​វិធានការ​ផ្សព្វផ្សាយ​នានា ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ ​Covid-​19 ​នេះ​។ ​ក៏​ប៉ុន្តែនៅ​ថ្ងៃ​សុក្រ​នេះ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ហាក់​ដូច​ព្រងើយ​កន្តើយ ​និង​មាន​ភាព​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​នូវ​វិធានការ​ទប់ទល់ ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម ​Covid-19 ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​និង​ការងារ​។ ​ក៏​ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​។