Covid-19​៖ ​ពលករ​ខ្មែរ​នៅ​កូរ៉េ ​ចង់​វិល​មក​ប្រទេស​វិញ​តិចតួច ​ខណៈ​ពលករ​សាសន៍​ដ៏ទៃ​ជាច្រើន​បាន​ស្នើ​សុំ​ត្រលប់​ទៅ​ប្រទេស​របស់​ពួក​គេ

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង © rfi

ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់​នៅ ​និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​មកទល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ គឺ​មិនមាន​អ្នកណា​ម្នាក់​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម ​Covid-19 ​ឡើយ​ នៅពេល​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​កូរ៉េ​បាន​កើនដល់​ជិត​៧​ពាន់​នាក់​។ ​លោក ​ឡុង ឌីម៉ង់ ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI​ ពី​ប្រទេស​កូរ៉េ​មក​ថា ​ពលករ​ខ្មែរ ​បាន​យល់​ច្រើន​ជុំវិញ​ការ​ប្រុងប្រយ័ត្ន​ ការ​ការពារ​ និង​ការ​កាត់បន្ថយ​ការ​ភ័យខ្លាច​ជ្រុល​បាន​ជាច្រើន ​បើទោះណា​ ជា​មាន​ពលករ​ប្រទេស​ផ្សេង​ៗ​ទៀត ​បាន​ធ្វើការ​ស្នើសុំ​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​រៀង​ៗ​ខ្លួន​ក៏ដោយ​។ ​តាម​លោក ​ឡុង ឌីម៉ង់ ​ពលករ​ចំរុះ​ជាតិ​សាសន៍ ​ដែល​បាន​ស្នើ​សុំ​ត្រលប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​នោះ ​ភាគច្រើន​ជា​ពលករ​ខុសច្បាប់​។ ​ឯកអគ្គរាជទូត​ខ្មែរ​រូបនេះ ​ក៏បាន​លើកឡើង​ដែរ​ថា ​ភាគី​កូរ៉េ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​បរទេស ​ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ ​មាន​ការ​នឹងនរ​ ចំពោះ​សភាពការណ៍​មួយ​នេះ​។ សូម​ស្តាប់​ប្រសាសន៍​លោក ​ឡុង ឌីម៉ង់​៖