បទយកការណ៍

ទូតបារាំង បាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ស្នាដៃ​របស់​សិល្បករ​ល្បីៗទាំងខ្មែរ និងបារាំង

សំឡេង ០៩:០០
កាលពីថ្ងៃទី ៧ ខែមីនា ​ទូតបារាំង បាន​បើក​ឲ្យ​សាធារណជន​ចូលទស្សនា​ស្នាដៃ​របស់​សិល្បករ​ល្បីៗ​
កាលពីថ្ងៃទី ៧ ខែមីនា ​ទូតបារាំង បាន​បើក​ឲ្យ​សាធារណជន​ចូលទស្សនា​ស្នាដៃ​របស់​សិល្បករ​ល្បីៗ​ © RFI-Phearak

នៅថ្ងៃ​ទី០៧ ខែ​មីនា នេះ​ស្ថាន​ទូត​បារាំង​ប្រចាំ​ក្រុង​ភ្នំពេញ បាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ល្បីៗ​ទាំង​ខ្មែរ និង​បារាំង​ចំនួន​ ៩ រូប​។ បណ្តុំ​ស្នាដៃ​ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា​ «ដំណើរ​ត្រាច់ចរសិល្បៈ​»។  ប្រជាពលរដ្ឋ​ទូទៅ​ ដែល​ចូល​ទស្សនា​ការ​តាំង​បង្ហាញ​នេះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្សេងៗ​គ្នា​ទៅ​តាម​ស្នាដៃ​សិល្បៈ ដែល​ភ្ជាប់​ជា​មួយ​នូវទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​រុក្ខជាតិ​តូចធំ​ក្នុង​ឧទ្យាន​របស់​ស្ថាន​ទូត​។