ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ផលប៉ះពាល់ដោយកូវីដ១៩៖ រដ្ឋស្នើឲ្យអនុគ្រោះការប្រាក់ដល់កម្មករ និយោជិត តែសហជីពថាជួយបានកម្មករតិចតួច

សំឡេង ០៩:៥៤
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ © Internet

នៅខណៈពេល​ដែល​កម្មករ​ និយោជិត​ ត្រូវ​ព្យូរការងារ​ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ធនាគារ និងស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពន្យារ​ពេលសង​ប្រាក់​ឬ​មិន​យក​ការ​ប្រាក់​តែ​ម្តង ​ក្នុង​រយៈ​ពេល​នៃភាព​អត់ការងារធ្វើនេះ។ ការ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយសមាគម​​ធនាគារ និងសមាគម​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា។​ ប៉ុន្តែ​សម្រាប់​សហជីព​វិញ​ ដំណោះស្រាយ​បែបនេះ​គឺមិន​អាចជួយ​សង្រ្គោះ​កម្មករ​បានទាំងអស់ទេ ដោយ​សារតែ​កម្មករ​ចំនួន​ដ៏ច្រើន​ ខ្ចីលុយពីអ្នកចងការប្រាក់​មិនផ្លូវការទៅវិញ។