បទយកការណ៍

កញ្ញា ពិន សុជាតា៖ «ម៉ាស់ច្នៃពីក្រម៉ាបង្ហាញខ្លួនដើម្បីរួមចំណែកទប់ស្កាត់ការតម្លើងថ្លៃម៉ាស»

សំឡេង ០៧:១៦
ម៉ាស់ក្រមាដែលកំពុងតែមានវត្តមាន
ម៉ាស់ក្រមាដែលកំពុងតែមានវត្តមាន © Kimhong/RFI

អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​វីរុស​កូវីដ​១៩ ម៉ាស់​ក្រម៉ា​បង្ហាញ​ខ្លួន។ វត្តមាន​ម៉ាស់​ច្នៃ​ពី​ក្រម៉ា​មិនមែន​ជា​រឿងចៃ​ដន្យ​ឡើយ តែ​ជា​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​តម្លើង​ថ្លៃ​ម៉ាស ដែល​នេះ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​គ្រួសារ​មួយ ស្ថិត​នៅ​សង្កាត់​សង្កែ។ ប្រមាណ​ជា​ជិត​២​ខែ​មក​នេះ ម៉ាស់​ជាង​មួយ​ម៉ឺន ត្រូវ​បាន​ដឹក​ចេញ​ពី​សិប្ប​កម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​នេះ​។ ម៉ាស់​ក្រម៉ា​មួយ​តម្លៃ​៣០០០​រៀល។