អានតួអត្ថបទ
កម្ពុជា ច្បាប់

ប្រតិកម្មនានាបានធ្លាក់មកបន្តបន្ទាប់ ក្រោយពីទូតអាមេរិកសំដែងការមិនពេញចិត្តចំពោះការភ្ជាប់អាមេរិក ទៅលោក កឹម សុខា

លោក កឹម សុខា កាលពីពេលកន្លងទៅនេះ
លោក កឹម សុខា កាលពីពេលកន្លងទៅនេះ © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

ប្រតិកម្មរបស់គណបក្សមិនមាន​អាសនៈ​ក្នុង​សភា​ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បានធ្លាក់មក​ជាបន្តប​ន្ទាប់ ក្រោយ​ពី​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បានសំដែង​ការមិនពេញចិត្ត ពេលតុលាការខ្មែរព្យាយាម​ភ្ជាប់អាមេរិកក្នុ​ងសំណុំរឿង​លោកកឹម សុខា។ ប្រតិកម្មបែបនេះ​​តែងតែ​កើត​មានឡើង​ដូចពេល​កន្លងមក​ដែរ​ ឲ្យ​តែ​មានការអត្ថា​ធិប្បាយណាមួយធ្វើ​ឲ្យ​ប៉ះពាល់ដល់​​រដ្ឋាភិបាល​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ផ្តើមពីអ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​បានអះអាងថា ក្នុងដំ​ណើរកា​រនៃការជំ​នុំជម្រះក្តី លើសំណុំ​រឿងលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ជាមួយ​បរទេស គឺព្រះរាជ​អាជ្ញាពុំបានចោទ​ប្រកាន់ប៉ះពា​ល់ទៅលើស​ហរដ្ឋអាមេរិក និង​រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ។ ចំណែក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​អ្នក​បក​ប្រែភាសាជាហេតុ​ធ្វើ​ឲ្យ​តំណាង​ទូត​អាមេរិក យល់​ច្រឡំចំពោះ​​ករណី​លោក កឹម សុខា។

លើសពីនេះ​ក្រសួង​ការ​បរទេសកម្ពុជា ​​ដែល​សេចក្តី​ថ្លែងការណ៍​ធ្លាក់មក​នៅថ្ងៃ​ទី១៣​មីនា បានសំដែងការ​សោក​ស្តាយ​ចំពោះ​ការ​ថ្លែងរបស់ឯកអគ្គ​រដ្ឋទូតអា​មេរិកនេះដែរ​ ហើយ​ចាត់ទុក​ការ​លើក​ឡើង​នេះថា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​តុលាការ​កម្ពុជា​ដែល​ជាស្ថាប័នឯករាជ្យ។

ប្រតិកម្មភ្លាមៗនេះ គឺ​ក្រោយ ​ឯកអគ្គ​រដ្ឋទូតអា​មេរិក លោក W. Patrick Murphy បានថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ពេល​ចេញពី​តាម​ដាន​សវនាការ លោក កឹម សុខា នៅ​ថ្ងៃទី១២​មីនា។ ឯកអគ្គ​រដ្ឋទូតអា​មេរិក រូបនេះដែលបានទៅ​ចូលរួមសង្កេតការ​ដោយផ្ទាល់​នៅសា​លាដំបូង​រាជធានីភ្នំ​ពេញ បាន​ថ្លែង​ថា អាមេរិកច​ង់ឃើញលោកកឹ​ម សុខា មានធ្វើសិ​ទ្ធិធ្វើនយោ​បាយឡើ​ងវិញ តែក៏​បានស​ម្តែងការមិនពេញចិត្ត​ចំពោះតុលាការកម្ពុ​ជាដែល​ព្យាយាមទាញអាមេ​រិកទៅភ្ជាប់នឹងសំ​ណុំរឿងលោកកឹម សុខា នោះដែរ។

តាម​ពីក្រោយ​អ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ក៏មាន​គណបក្ស​នយោបាយ​ដែល​មិន​មាន​អាសនៈ​នៅក្នុង​រដ្ឋសភាយ៉ាងតិច​ចំនួនពីរ​ដែរបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​ លោក W. Patrick Murphy។

គណបក្ស​សញ្ជាតិកម្ពុជាដែល​អះអាងថា​ខ្លួន​បានចូលរួម​តាម​ដាន​សវនាការ​លោក កឹម សុខា ពុំដែលអវត្តមានម្ដងណាឡើយ បានអំពាវនាវកុំឲ្យមានការភ័ន្តច្រឡំ ចំពោះ​ការលើកឡើង​របស់​លោក W. Patrick Murphy ដែលគណបក្សនេះ​ចាត់ទុកថា ខុសពីការ​ពិត។ គណបក្សនេះ អះអាងថា រាល់ការលើកឡើ​ងរបស់គ្រប់​ភាគីក្នុងសវនកា គឺមិនបានធ្វើឱ្យមា​នការប៉ះពាល់​ដល់ស​ហរដ្ឋអាមេរិក ឬប្រទេសណាមួយឡើយ។

ដូចគ្នានេះដែរ គណប​ក្សយុវជនកម្ពុជា របស់​លោក ពេជ្រ ស្រស់ ក៏អះអាងថា ទិដ្ឋភា​ពជាក់​ស្ដែងអំពីដំណើរ​ការជំនុំជម្រះ​ករណី លោក កឹម សុខា គឺមិន​មានភាពប៉ះពា​ល់ដល់​ប្រទេសដ​ទៃឡើយ ប៉ុន្តែ​អង្គជំនុំជ​ម្រះនិងតំណា​ងអយ្យការគឺសួរដេ​ញដោលទៅលើ​លោក កឹម សុខា លើអង្គ​ហេតុដែ​លលោក កឹម សុខាបានថ្លែងនៅ​ក្នុងវីដេអូឃ្លីបនៅ​ឯប្រទេសអូ​ស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ