អានតួអត្ថបទ
កម្ពុជា សង្គម

អ្នកធ្វើការផ្នែកសង្គមចង់ឃើញACU ធ្វើការស៊ើបអង្កេតមន្ត្រីក្រាក់ៗដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) © Internet
ដោយ៖ អេង គីមហុង
១៤ នាទី

សាលាដំ​បូងខេត្តកំ​ពតនៅថ្ងៃទី១២ ខែមីនា​ម្សិល​មិញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន អនុ​ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ផែន​ការ និង​វិនិយោគ​នៃ​សាលា​ខេត្ត​កំពត លោក ដែង សុវណ្ណា​វុធ ពាក់​ព័ន្ធ​បទ​ល្មើស​ពុក​រលួយ​។ នេះ​ជា​ករណី​ទី២ ក្នុង​ខែ​មីនា ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU) បាន​ឃាត់​ខ្លួន​និង​ឈាន​ទៅ​ដល់​ការ​ឃុំ​ខ្លួន​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ។ ចំណាត់​ការ​ជា​បន្ត​បន្ទាប់​នេះ ទទួល​បាន​ស្វាគមន៍​ពី​អ្នក​ធ្វើ​ការ​ផ្នែក​សង្គម​។ ហើយ​បន្ថែម​លើ​នេះ ពួក​គេ​ចង់​ឃើញACU ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​មន្ត្រី​ក្រាក់ៗ​ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

មុនធ្វើការ​ចោទប្រកាន់​និងឈានទៅ​ដល់​ការឃុំខ្លួន លោក ដែង សុវណ្ណាវុធ អង្គភាព​ប្រឆាំងអំពើពុ​ករលួយបាន​ចុះទៅឃាត់ខ្លួន អនុប្រ​ធានការិយា​ល័យទទួ​លបន្ទុកផែ​នការ វិនិយោគរូ​បនេះ នៅថ្ងៃទី១០ខែមិនា។ បន្ទាប់​មកនៅថ្ងៃទី១២ខែមិនា សាលា​ដំបូងខេត្ត​កំពតបាន​សម្រេច​ឃុំខ្លួន លោក ដែង សុវណ្ណាវុធ ពាក់ព័ន្ធអំពើ​ពុករលួយ បន្ទាប់ពី​អង្គភាពប្រឆាំ​ងអំពើពុករលួ​យរកឃើញថា លោកបា​នប្រព្រឹត្តអំពើ​ពុករលួយច​ន្លោះពីឆ្នាំ២០១៦ រហូតដ​ល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០​។  

នេះជាការករណីទី២ ដែល​អង្គភាពប្រឆាំងអំ​ពើពុករលួយ ឃុំខ្លួន មន្ត្រីថ្នាក់ក្រោមជាតិ ពីបទ​ពុករលួយបន្ទាប់ពី​ករណីទី១ក្នុ​ងខែមិនានេះ សាលាដំ​បូងរាជធានីភ្នំ​ពេញ បានចេញ​ដីកាឃុំខ្លួ​នលោក នួន ប៉ុក អតីត​ប្រធានមន្ទីររៀ​បចំដែនដី នគរូបនី​យកម្មសំណង់ និងសុរិ​យោដីខេត្តព្រះ​សីហនុ ដាក់ព​ន្ធនាគារ ក្រោម​បទចោទ​ប្រកាន់ពាក់ព័ន្ធ អំពើពុក​រលួយ។ លោក នួន ប៉ុក ដែលត្រូ​វចាប់ខ្លួន ក្រោមបទ​ចោទរំលោភ​អំណាច បំពានធ​នធានធម្មជាតិ និងបទ​ចោទមួយទៀ​តគឺ ផ្តល់ឯ​កសារក្លែងក្លា​យដល់​អាជ្ញាធរពាក់​ព័ន្ធ។

អ្វីជាការកត់សម្គាល់ បញ្ហាអំពើ​ពុករលួយនៅកម្ពុ​ជា មិនមែន​កើតមានតែពីរ​ករណីទេ ដែលអង្គភា​ពប្រឆាំងអំ​ពើពុករលួ​យធ្លាប់ចាត់វិ​ធានការទៅលើ​ មន្ត្រីថ្នា​ក់ក្រោមជាតិ និងថ្នាក់មូ​លដ្ឋានជាដើម។

ជុំវិញចំណា​ត់ការផ្លូវច្បាប់ជាប​ន្តបន្ទាប់ចំពោះមន្ត្រីដែល​ប្រព្រឹត្តអំពើ​ពុករលួយនេះ​ទទួលបានកា​រសាទរពីអ្នកធ្វើ​ការផ្នែកសង្គម។ ជាក់ស្ដែងលោក សន ជ័យ ប្រធានអ​ង្គការសម្ព័ន្ធគ​ណនេយ្យភា​ពសង្គមក​ម្ពុជាកត់សម្គាល់ឃើញថា ចំណា​ត់ការជាញឹកញ​យរបស់ACU អនុវត្តចំពោះ​មន្ត្រីដែលប្រ​ព្រឹត្តអំពើ​ពុលរលួយនៅ​ត្រឹមថ្នាក់ក្រោ​មជាតិនិង​ថ្នាក់កណ្ដាល ដែលពា​ក់ព័ន្ធនឹងផ្នែក​អភិបាលកិច្ច និ​ងរំលោភ​អំណាប៉ុណ្ណោះ។ ដូច្នេះលោក សន ជ័យ ចង់ឃើញអង្គ​ភាពប្រឆាំងអំពើពុករលួ​យមានចំណា​ត់ការចំពោះ​មន្ត្រីក្រាក់ៗមា​នទ្រព្យសម្បត្តិ​នៅក្រៅប្រទេស ដែល​មន្ត្រីទាំងនោះប្រើ​ប្រាស់ប្រា​ក់នៅក្រៅប្រ​ទេសតាមរយៈប្រតិបត្តិការ​ជាសាច់ប្រាក់សុទ្ធ និងធនាគារ ដើម្បីទិ​ញទ្រព្យសម្ប​ត្តិជាដី និងផ្ទះ​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ