កម្ពុជា សង្គម

លោក ផាន សុបិន្ត៖បើតាមគម្រោង នាវា៤គ្រឿងនឹងមកដល់ដែនទឹកកម្ពុជានៅល្ងាចនេះ

លោក ផាន សុបិន្ត
លោក ផាន សុបិន្ត © សហការី

ឆ្លើយ​តបនឹងសំណើរ​ម្ចាស់នាវាដែ​លជាជនជាតិខ្មែរ លោក ហ៊ុន សែន បញ្ជាឱ្យ​រដ្ឋមន្ត្រីក្រ​សួងសាធា​រណៈការ និងដឹ​កជញ្ជូន ចេញអន្តរាគ​មន៍ជួយនាវាទេ​សចរណ៍​ខ្មែរ៤គ្រឿង ដែល​វៀតណាមមិនឱ្យ​ចូលចត​។ វៀតណា​មដែលបារម្ភអំ​ពីកូវីដ១៩។ ថ្លែងប្រាប់​វិទ្យុបារាំងអន្តរជា​តិនៅថ្ងៃចន្ទ​នេះ លោក ផាន សុបិន្ត ម្ចាស់នា​វាទេស​ចរណ៍ ឲ្យដឹងថា នាវារបស់​លោកចំនួ​ន៤គ្រឿង ដឹកភ្ញៀ​វពីខេត្ត​សៀមរាប ទៅ​កាន់ប្រទេស​វៀតណាម ត្រូវបានជា​ប់គាំងនៅកណ្តា​លទន្លេក្នុ​ងប្រទេសវៀ​តណាម ដោយ​សារអាជ្ញាធរ​វៀតណាម មិនអនុញ្ញា​តឱ្យនាវាលោក​ចូលចតឡើយ។ ក្រោយអន្ត​រាគមន៍របស់ប្រមុ​ខរដ្ឋាភិបាល​នាវាទាំង៤គ្រឿង​ដែលផ្ទុកភ្ញៀ​វទេសចរណ៍​៦០និង នាវាវិក៩០នាក់កំពុ​ងធ្វើដំណើរ​ឆ្ពោះមកក​ម្ពុជាវិញហើ​យ។  បើតាមគម្រោ​ងវានា៤គ្រឿ​ងមកដល់​ដែនទឹកកម្ពុ​ជានៅ​ល្ងាចនេះ​។